«ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គនឹកចាំពីទូលបង្គំ ដែលបានដើរនៅចំពោះព្រះអង្គ ដោយពិតត្រង់ ហើយដោយចិត្តស្មោះ ព្រមទាំងប្រព្រឹត្តអំពើល្អ នៅព្រះនេត្ររបស់ព្រះអង្គជាយ៉ាងណា» រួចស្ដេចហេសេគាព្រះកន្សែងជាខ្លាំង។
យេរេមា 12:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ព្រះអង្គស្គាល់ទូលបង្គំហើយ ព្រះអង្គក៏ឃើញ ហើយល្បងលចិត្តទូលបង្គំ ដែលនៅជិតព្រះអង្គជាយ៉ាងណា សូមព្រះអង្គចាប់កព្ឆាក់គេទៅដូចជាចៀម ដែលសម្រាប់នាំទៅសម្លាប់ ហើយតម្រូវគេទុកដល់ថ្ងៃកាប់សម្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ព្រះអង្គស្គាល់ទូលបង្គំ ព្រះអង្គទតឃើញទូលបង្គំ ព្រះអង្គឈ្វេងយល់ថា ទូលបង្គំជំពាក់ចិត្តនឹងព្រះអង្គ។ រីឯអ្នកទាំងនោះវិញ សូមព្រះអង្គយកពួកគេចេញ ដូចកូនចៀមដែលគេនាំទៅទីសត្តឃាត សូមញែកពួកគេទុកដោយឡែក សម្រាប់ថ្ងៃប្រហារជីវិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឱព្រះយេហូវ៉ាអើយ ទ្រង់ស្គាល់ទូលបង្គំហើយ ទ្រង់ក៏ឃើញ ហើយល្បងលចិត្តទូលបង្គំ ដែលនៅជិតទ្រង់ជាយ៉ាងណា សូមទ្រង់ចាប់កព្ឆាក់គេទៅដូចជាចៀម ដែលសំរាប់នាំទៅសំឡាប់ ហើយដំរូវគេទុកដល់ថ្ងៃកាប់សំឡាប់ អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ស្គាល់ខ្ញុំ ទ្រង់មើលឃើញខ្ញុំ ទ្រង់ឈ្វេងយល់ថា ខ្ញុំជំពាក់ចិត្តនឹងទ្រង់។ រីឯអ្នកទាំងនោះវិញ សូមទ្រង់យកពួកគេចេញ ដូចកូនចៀមដែលគេនាំទៅទីសត្តឃាត សូមញែកពួកគេទុកដោយឡែក សម្រាប់ថ្ងៃប្រហារជីវិត។ |
«ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គនឹកចាំពីទូលបង្គំ ដែលបានដើរនៅចំពោះព្រះអង្គ ដោយពិតត្រង់ ហើយដោយចិត្តស្មោះ ព្រមទាំងប្រព្រឹត្តអំពើល្អ នៅព្រះនេត្ររបស់ព្រះអង្គជាយ៉ាងណា» រួចស្ដេចហេសេគាព្រះកន្សែងជាខ្លាំង។
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំក៏ដឹងហើយថា គឺព្រះអង្គដែលល្បងលចិត្ត ហើយព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីទៀងត្រង់ ចំណែកទូលបង្គំ គឺដោយចិត្តទៀងត្រង់នោះ ដែលទូលបង្គំបានថ្វាយរបស់ទាំងនេះស្ម័គ្រពីចិត្ត ហើយឥឡូវនេះ ទូលបង្គំមានអំណរ ដោយឃើញប្រជារាស្ត្ររបស់ព្រះអង្គ ដែលប្រជុំនៅទីនេះ គេថ្វាយដល់ព្រះអង្គដោយស្ម័គ្រពីចិត្តដែរ។
ប៉ុន្តែ ព្រះអង្គស្គាល់ផ្លូវដើររបស់ខ្ញុំ ហើយកាលណាព្រះអង្គបានសាកលខ្ញុំស្រេចហើយ នោះខ្ញុំនឹងចេញមកដូចជាមាស។
ព្រះយេហូវ៉ាល្បងលមនុស្សសុចរិត តែព្រះអង្គមានព្រះហឫទ័យស្អប់មនុស្សអាក្រក់ និងអស់អ្នកដែលចូលចិត្តអំពើឃៅរឃៅ។
ឱព្រះអើយ សូមពិនិត្យមើលទូលបង្គំ ហើយស្គាល់ចិត្តទូលបង្គំផង! សូមល្បងមើលទូលបង្គំ ដើម្បីឲ្យស្គាល់គំនិតទូលបង្គំ។
ព្រះអង្គបានល្បងមើលចិត្តទូលបង្គំ ព្រះអង្គបានពិចារណាមើល ទូលបង្គំនៅពេលយប់ ព្រះអង្គបានពិនិត្យមើលទូលបង្គំ ឥតឃើញមានបំណងអាក្រក់ឡើយ ទូលបង្គំបានសម្រេចចិត្តថា មិនឲ្យមាត់ទូលបង្គំមានបាបឡើយ។
ឱព្រះអម្ចាស់អើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង ដ្បិតទូលបង្គំបានដើរតាមផ្លូវ របស់ទូលបង្គំយ៉ាងត្រឹមត្រូវ ក៏បានទុកចិត្តនឹងព្រះយេហូវ៉ា ឥតល្អៀងឡើយ។
ឱសូមឲ្យអំពើអាក្រក់របស់មនុស្សទុច្ចរិត បានផុតទៅ តែសូមតាំងមនុស្សសុចរិតឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះដ៏សុចរិតអើយ ព្រះអង្គល្បងមើលចិត្តថ្លើមរបស់មនុស្ស!
ឱព្រះយេហូវ៉ាអើយ ព្រះអង្គជ្រាបហើយ សូមព្រះអង្គនឹកចាំពីទូលបង្គំ ហើយប្រោសទូលបង្គំផង សូមសងសឹកនឹងពួកអ្នកដែលបៀតបៀនទូលបង្គំ សូមកុំដកទូលបង្គំចេញ ដោយព្រះអង្គត្រូវរងទ្រាំជាយូរនោះឡើយ សូមជ្រាបថា ទូលបង្គំរងទ្រាំសេចក្ដីដំណៀល ដោយយល់ដល់ព្រះអង្គ
ទូលបង្គំមិនបានរត់គេចពីការធ្វើជា គង្វាលតាមព្រះអង្គឡើយ ក៏មិនបានប្រាថ្នាឲ្យថ្ងៃវេទនានោះមកដែរ ព្រះអង្គជ្រាបហើយពាក្យដែលចេញពីបបូរមាត់ទូលបង្គំ សុទ្ធតែនៅចំពោះព្រះអង្គទាំងអស់។
សូមឲ្យពួកអ្នកដែលបៀតបៀន ដល់ទូលបង្គំត្រូវអៀនខ្មាស តែកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមឲ្យគេត្រូវស្រយុតចិត្តទៅ តែកុំឲ្យទូលបង្គំត្រូវស្រយុតចិត្តអី សូមនាំថ្ងៃអាក្រក់នោះឲ្យមកលើគេ ហើយបំផ្លាញគេ ដោយការបំផ្លាញទ្វេដងទៅ។
ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដែលល្បងលពួកសុចរិត ហើយទតឃើញចិត្ត និងថ្លើមអើយ សូមឲ្យទូលបង្គំឃើញព្រះអង្គសងសឹកនឹងគេ ដ្បិតទូលបង្គំបានសម្ដែងដើមហេតុ នៃទូលបង្គំដល់ព្រះអង្គហើយ។
ស្រុកម៉ូអាប់ត្រូវខូចបង់ហើយ ទីក្រុងរបស់គេបានហុយឡើងជាផ្សែង ពួកកំលោះៗដ៏ក្លាហានរបស់គេនឹងត្រូវគេសម្លាប់ នេះជាព្រះបន្ទូលនៃមហាក្សត្រដែលព្រះអង្គព្រះនាមថា ព្រះយេហូវ៉ានៃពួកពលបរិវារ។
ចូរសម្លាប់គោរបស់គេទាំងអស់ ឲ្យវាចុះទៅឯទីសម្លាប់ចុះ វរដល់គេ ដ្បិតថ្ងៃកំណត់របស់គេបានមកដល់ហើយ គឺជាវេលាធ្វើទោសដល់គេ។
គេនឹងត្រូវដួលស្លាប់នៅក្នុងស្រុករបស់ពួកខាល់ដេ គេនឹងត្រូវចាក់ទម្លុះនៅតាមផ្លូវទីក្រុង។
ព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើស្រឡាញ់ខ្ញុំមែនឬទេ?» ពេត្រុសមានចិត្តព្រួយ ព្រោះព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា «តើអ្នកស្រឡាញ់ខ្ញុំឬទេ?» ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបគ្រប់ការទាំងអស់ គឺព្រះអង្គជ្រាបថា ទូលបង្គំស្រឡាញ់ព្រះអង្គហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីហ្វូងចៀមរបស់ខ្ញុំផង!។
អ្នករាល់គ្នាបានរស់នៅលើផែនដីយ៉ាងថ្កុំថ្កើង តាមតែចំណង់ចិត្ត អ្នករាល់គ្នាចម្អែតចិត្ត ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។
ប៉ុន្តែ មនុស្សទាំងនេះ ប្រៀបដូចជាសត្វតិរច្ឆាន គ្មានវិចារណញ្ញាណ កើតមកសម្រាប់តែឲ្យគេចាប់ ហើយសម្លាប់ប៉ុណ្ណោះ គេជេរប្រមាថអ្វីៗដែលគេមិនយល់ ហើយពួកគេនឹងត្រូវវិនាសទៅ ដូចសត្វតិរច្ឆានទាំងនោះដែលត្រូវវិនាសដែរ