ពេលនោះ នាងក៏ហៅព្រះនាមព្រះយេហូវ៉ា ដែលមានព្រះបន្ទូលមកនាងថា «ព្រះអង្គជាព្រះដែលទតឃើញ » ដ្បិតនាងពោលថា៖ «នៅទីនេះ ខ្ញុំបានឃើញព្រះដែលទ្រង់ទតឃើញខ្ញុំ»។
ពួកចៅហ្វាយ 15:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះក៏ធ្វើឲ្យមានដីខូងនៅលេហ៊ីនោះ ហើយមានទឹកហូរចេញមក។ កាលគាត់ផឹកទឹកហើយ គាត់ក៏មានវិញ្ញាណឡើងវិញ ហើយក៏មានកម្លាំងឡើងដែរ។ ហេតុនេះបានជាគេដាក់ឈ្មោះទីនោះថា អេន-ហាកូរេ ហើយប្រភពទឹកនៅលេហ៊ី ស្ថិតនៅរហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់បានបំបែកថ្មនៅលេហ៊ីនោះ ធ្វើឲ្យមានទឹកហូរចេញមក។ លោកសាំសុនពិសាទឹកនោះ ហើយក៏មានទឹកចិត្ត និងមានកម្លាំងឡើងវិញ។ ហេតុនេះបានជាគេហៅប្រភពទឹកនោះថា «អេន-ហាកូរេ» ហើយប្រភពទឹកនោះស្ថិតនៅលេហ៊ីរហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះទ្រង់ធ្វើឲ្យមានទីខូងដែលនៅត្រង់លេហ៊ី រួចមានទឹកចេញមក កាលគាត់ផឹកទឹកហើយ នោះក៏មានវិញ្ញាណឡើងវិញ ព្រមទាំងមានកំឡាំងឡើងដែរ ហេតុនោះបានជាគេដាក់ឈ្មោះទីនោះថា អេន-ហាកូរេ ក្បាលទឹកនោះមាននៅត្រង់លេហ៊ី ដរាបដល់សព្វថ្ងៃនេះ អាល់គីតាប អុលឡោះបានបំបែកថ្មនៅលេហ៊ីនោះ ធ្វើឲ្យមានទឹកហូរចេញមក។ លោកសាំសុនពិសាទឹកនោះ ហើយក៏មានទឹកចិត្ត និងមានកម្លាំងឡើងវិញ។ ហេតុនេះបានជាគេហៅប្រភពទឹកនោះថា «អេន-ហាកូរេ» ហើយប្រភពទឹកនោះស្ថិតនៅលេហ៊ី រហូតដល់សព្វថ្ងៃ។ |
ពេលនោះ នាងក៏ហៅព្រះនាមព្រះយេហូវ៉ា ដែលមានព្រះបន្ទូលមកនាងថា «ព្រះអង្គជាព្រះដែលទតឃើញ » ដ្បិតនាងពោលថា៖ «នៅទីនេះ ខ្ញុំបានឃើញព្រះដែលទ្រង់ទតឃើញខ្ញុំ»។
ដ្បិតមុនដែលខ្ញុំមក លោកឪពុកមានបន្តិចបន្តួចទេ តែឥឡូវនេះ វាបានចម្រើនឡើងយ៉ាងសន្ធឹក ហើយព្រះយេហូវ៉ាបានប្រទានពរលោកឪពុកដោយសារខ្ញុំ។ ឥឡូវនេះ តើពេលណាទៀតទើបឲ្យខ្ញុំផ្គត់ផ្គង់ដល់គ្រួសាររបស់ខ្ញុំផង?»
ប៉ុន្ដែ កាលពួកគេជម្រាបលោកតាមគ្រប់ទាំងពាក្យរបស់លោកយ៉ូសែបដែលបានផ្តាំមក ហើយកាលលោកឃើញរទេះដែលលោកយ៉ូសែបបញ្ជូនមក ដើម្បីបញ្ជិះលោកទៅ នោះទើបលោកយ៉ាកុបជាឪពុកបានភ្ញាក់ស្មារតី។
កាលខ្ញុំមានទុក្ខព្រួយ ខ្ញុំអំពាវនាវរកព្រះយេហូវ៉ា ហើយព្រះអង្គបានឆ្លើយតបមកខ្ញុំ។
មនុស្សវេទនានេះបានស្រែកឡើង នោះព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយសង្គ្រោះគេឲ្យរួច ពីទុក្ខលំបាកទាំងប៉ុន្មានរបស់ខ្លួន។
នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងយើង»។
ចូរងើយភ្នែកអ្នកមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំឲ្យពួកពលបរិវារចេញមកតាមចំនួនដូច្នេះ ព្រះអង្គក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ ដោយព្រះចេស្តាដ៏ធំរបស់ព្រះអង្គ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ។
ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។
ដ្បិតយើងនឹងចាក់ទឹកទៅលើអ្នកណាដែលកំពុងស្រេក ព្រមទាំងបង្ហូរទឹកទៅលើដីហួតហែង យើងនឹងចាក់វិញ្ញាណយើងទៅលើពូជពង្សរបស់អ្នក និងពររបស់យើងទៅលើកូនចៅរបស់អ្នក។
ពេលនោះ លោកម៉ូសេលើកដៃឡើង ហើយយកដំបងវាយថ្មនោះពីរដង។ ទឹកក៏ហូរចេញមកយ៉ាងបរិបូរ ហើយក្រុមជំនុំ និងហ្វូងសត្វរបស់គេក៏នាំគ្នាផឹក។
ក៏ឲ្យផ្លែល្វាក្រៀមមួយ និងផ្លែទំពាំងបាយជូរក្រៀមពីរចង្កោមដែរ ពេលបានបរិភោគហើយ ក៏មានកម្លាំងឡើងវិញ ព្រោះមិនបានបរិភោគអាហារ និងទឹកអស់បីថ្ងៃបីយប់មកហើយ។