ពួកចៅហ្វាយ 15:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ពេលនោះ គាត់ស្រេកទឹកជាខ្លាំង ហើយគាត់ក៏អំពាវនាវដល់ព្រះយេហូវ៉ាថា៖ «ព្រះអង្គបានប្រទានឲ្យមានជ័យជម្នះយ៉ាងធំនេះ ដោយសារដៃរបស់អ្នកបម្រើព្រះអង្គហើយ ឥឡូវនេះ តើត្រូវឲ្យទូលបង្គំស្លាប់ដោយស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកដែលមិនកាត់ស្បែកនេះឬ?» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 រំពេចនោះ លោកសាំសុនស្រេកទឹកយ៉ាងខ្លាំង លោកបានអង្វររកព្រះអម្ចាស់ ដោយទូលថា៖ «ឱព្រះអម្ចាស់អើយ គឺព្រះអង្គហើយដែលប្រទានឲ្យទូលបង្គំមានជ័យជម្នះដ៏ធំនេះ។ តើពេលនេះ ព្រះអង្គបណ្តោយឲ្យទូលបង្គំដាច់ខ្យល់ស្លាប់ ព្រោះតែស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃទាំងនោះឬ?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ខណៈនោះ គាត់ស្រេកទឹកជាខ្លាំង ហើយក៏អំពាវនាវដល់ព្រះយេហូវ៉ាថា ទ្រង់បានប្រទានឲ្យដៃអ្នកបំរើទ្រង់មានជ័យជំនះយ៉ាងធំនេះហើយ ឥឡូវនេះ តើត្រូវឲ្យទូលបង្គំស្លាប់ដោយស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្តាប់ដៃនៃពួកដែលមិនកាត់ស្បែកនេះវិញឬអី សូមមើលជំពូកអាល់គីតាប18 រំពេចនោះ លោកសាំសុនស្រេកទឹកយ៉ាងខ្លាំង លោកបានអង្វររកអុលឡោះតាអាឡា ដោយសូមថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់អើយ គឺទ្រង់ហើយដែលប្រទានឲ្យខ្ញុំមានជ័យជំនះដ៏ធំនេះ។ តើពេលនេះទ្រង់បណ្តោយឲ្យខ្ញុំដាច់ខ្យល់ស្លាប់ ព្រោះតែស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃទាំងនោះឬ?»។ សូមមើលជំពូក |
ប៉ុន្ដែ ឪពុកម្តាយតបទៅគាត់ថា៖ «ក្នុងចំណោមស្រីក្រមុំជាសាច់ញាតិរបស់កូន ឬក្នុងចំណោមប្រជាជនរបស់យើងទាំងប៉ុន្មាន តើគ្មានស្រីក្រមុំណាម្នាក់ទេឬ បានជាកូនចង់យកប្រពន្ធពីពួកភីលីស្ទីន ជាមនុស្សដែលមិនកាត់ស្បែកទៅវិញ?» សាំសុនក៏ឆ្លើយទៅឪពុកថា៖ «សូមដណ្តឹងនាងនោះឲ្យខ្ញុំកុំខាន ដ្បិតនាងនោះពេញចិត្តខ្ញុំណាស់»។