Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 15:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 សាំសុន​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល ក្នុង​គ្រា​ពួក​ភីលី‌ស្ទីន​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 នៅ​ជំនាន់​ដែល​ជន‌ជាតិ​ភីលីស្ទីន​ត្រួត‌ត្រា​លើ​ស្រុក​អ៊ីស្រា‌អែល លោក​សាំសុន​បាន​ធ្វើ​ជា​មេ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 សាំសុន​បាន​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រាអែល នៅ​គ្រា​ពួក​ភីលីស្ទីន​អស់​២០​ឆ្នាំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 នៅ​ជំនាន់​ដែល​ជន‌ជាតិ​ភីលី‌ស្ទីន​ត្រួត‌ត្រា​លើ​ស្រុក​អ៊ីស្រ‌អែល លោក​សាំ‌សុន​បាន​ធ្វើ​ជា​មេ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 15:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដាន់​នឹង​ជំនុំ​ជម្រះ​ប្រជា‌ជន​របស់​ខ្លួន ដូច​ជា​កុល‌សម្ព័ន្ធ​មួយ​របស់​អ៊ីស្រា‌អែល។


តើ​ខ្ញុំ​ត្រូវ​និយាយ​អ្វី​ទៀត? ដ្បិត​គ្មាន​ពេល​នឹង​ថ្លែង​ប្រាប់​ពី​រឿង​លោក​គេឌាន លោក​បារ៉ាក លោក​សាំសុន លោក​យែបថា ព្រះ​បាទ​ដាវីឌ លោក​សាំយូ‌អែល និង​ពួក​ហោរា​ទេ


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ម្តង​ទៀត ព្រះ‌យេហូវ៉ា​ក៏​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន អស់​រយៈ​ពេល​សែសិប​ឆ្នាំ។


ដ្បិត​មើល៍ នាង​នឹង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ មិន​ត្រូវ​យក​កាំបិត​កោរ​សក់​វា​ឡើយ ព្រោះ​កូន​នោះ​នឹង​ធ្វើ​ជា​ពួក​ណា‌សារីត ថ្វាយ​ព្រះ​តាំង​ពី​ផ្ទៃ​ម្តាយ ហើយ​កូន​នោះ​នឹង​ចាប់​ផ្ដើម​សង្គ្រោះ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន»។


បន្ទាប់​មក បង​ប្អូន និង​ក្រុម​គ្រួ​សារ​របស់​គាត់​ទាំង​អស់ នាំ​គ្នា​ចុះ​ទៅ​យក​សព​គាត់​ឡើង មក​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ម៉ាណូ​អា​ជា​ឪពុក នៅ​ចន្លោះ​សូហារ និង​អែស‌ថោល។ គាត់​បាន​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។


ពេល​អ្នក​នោះ​ដំណាល​ពី​ហិប​នៃ​ព្រះ​ដូច្នោះ​ហើយ នោះ​ស្រាប់​តែ​លោក​អេលី​ធ្លាក់​ចុះ​ពី​ជើង‌ម៉ា ផ្ងារ​ក្រោយ នៅ​កន្លែង​ដែល​លោក​អង្គុយ​ត្រង់​មាត់​ទ្វារ​នោះ បាក់​ក​ស្លាប់​ទៅ ព្រោះ​លោក​ចាស់​ណាស់​ហើយ ក៏​ធ្ងន់​ផង លោក​បាន​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​សែសិប​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម