ប៉ុន្ដែ លោកអាប់រ៉ាមទូលទៅស្តេចសូដុមថា៖ «ទូលបង្គំបានលើកដៃស្បថចំពោះព្រះយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ និងផែនដីហើយថា
នេហេមា 8:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអែសរ៉ាលើកតម្កើងព្រះយេហូវ៉ា ជាព្រះដ៏ធំ ហើយប្រជាជនក៏ឆ្លើយ "អាម៉ែន អាម៉ែន" ទាំងប្រទូលដៃឡើង រួចឱនក្បាល ហើយក្រាបចុះមុខដល់ដី ថ្វាយបង្គំព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអែសរ៉ាលើកតម្កើងព្រះអម្ចាស់ ជាព្រះដ៏ឧត្តុង្គឧត្ដម ហើយប្រជាជនទាំងមូលឆ្លើយតបវិញ ទាំងលើកដៃឡើងលើថា «អាម៉ែន! អាម៉ែន!» រួចក្រាបថ្វាយបង្គំព្រះអម្ចាស់ ឱនមុខដល់ដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអែសរ៉ាលោកក៏សូមឲ្យព្រះយេហូវ៉ា ជាព្រះដ៏ធំ បានប្រកបដោយព្រះពរ ពួកបណ្តាជនក៏ទទួលថា អាម៉ែនៗ ដោយប្រទូលដៃឡើង រួចឱនក្បាល ហើយក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំដល់ព្រះយេហូវ៉ា អាល់គីតាប លោកអែសរ៉ាលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់ដ៏ឧត្តុង្គឧត្ដម ហើយប្រជាជនទាំងមូលឆ្លើយតបវិញ ទាំងលើកដៃឡើងលើថា «អាម៉ីន! អាម៉ីន!» រួចក្រាបថ្វាយបង្គំអុលឡោះតាអាឡា អោនមុខដល់ដី។ |
ប៉ុន្ដែ លោកអាប់រ៉ាមទូលទៅស្តេចសូដុមថា៖ «ទូលបង្គំបានលើកដៃស្បថចំពោះព្រះយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ និងផែនដីហើយថា
សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្ប ដរាបដល់អស់កល្បជានិច្ច។ បន្ទាប់មក ប្រជាជនទាំងអស់ក៏ថា អាម៉ែន ហើយសរសើរតម្កើងដល់ព្រះយេហូវ៉ា។
ព្រះបាទដាវីឌទូលដល់ព្រះយេហូវ៉ា នៅចំពោះក្រុមជំនុំទាំងអស់គ្នាថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល បុព្វបុរសយើងរាល់គ្នាអើយ សូមឲ្យព្រះអង្គបានព្រះពរនៅអស់កល្បជានិច្ច។
បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ក្រុមជំនុំទាំងអស់គ្នាថា៖ «ចូរអ្នករាល់គ្នាទូលដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ»។ ក្រុមជំនុំទាំងអស់ក៏សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេបានព្រះពរ រួចគេឱនក្បាលថ្វាយបង្គំដល់ព្រះយេហូវ៉ា និងស្តេចផង។
ពេលនោះ ព្រះបាទយេហូសាផាតក្រាបព្រះភក្ត្រចុះដល់ដី ហើយពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា ក៏ក្រាបថ្វាយបង្គំនៅចំពោះព្រះយេហូវ៉ាដែរ។
ឥឡូវនេះ យើងមានចិត្តចង់តាំងសញ្ញានឹងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គបានបែរចេញពីយើងរាល់គ្នា។
មួយទៀត ព្រះបាទហេសេគា និងពួកអ្នកជាប្រធាន ក៏បង្គាប់ពួកលេវីឲ្យច្រៀងសរសើរថ្វាយព្រះយេហូវ៉ា ដោយទំនុករបស់ព្រះបាទដាវីឌ និងរបស់អេសាភ ជាអ្នកមើលឆុត គេក៏ច្រៀងសរសើរដោយចិត្តរីករាយសប្បាយ រួចឱនក្បាលថ្វាយបង្គំ។
ទ្រង់មានរាជឱង្ការថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានព្រះពរ ដែលព្រះអង្គបានមានព្រះបន្ទូលនឹងព្រះបាទដាវីឌ ជាបិតារបស់យើង ដោយព្រះឧស្ឋរបស់ព្រះអង្គ ហើយបានសម្រេចសេចក្ដីនោះ ដោយសារព្រះហស្តរបស់ព្រះអង្គ ដោយព្រះបន្ទូលថា
ខ្ញុំក៏រលាស់ថ្នក់អាវរបស់ខ្ញុំ ហើយពោលថា៖ «អ្នកណាមិនធ្វើតាមពាក្យសន្យានេះ សូមឲ្យព្រះរលាស់អ្នកនោះចេញពីផ្ទះ និងពីកិច្ចការរបស់ខ្លួនយ៉ាងនេះដែរ។ យ៉ាងនោះ សូមឲ្យគេខ្ទាតចេញ ហើយនៅខ្លួនទទេទៅ»។ អង្គប្រជុំទាំងមូលក៏ឆ្លើយឡើងថា "អាម៉ែន" ហើយសរសើរតម្កើងព្រះយេហូវ៉ា។ ប្រជាជនក៏ធ្វើតាមពាក្យដែលខ្លួនបានសន្យា។
ឯយេសួរ បានី សេរេប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អាសេយ៉ា កេលីថា អ័សារា យ៉ូសាបាឌ ហាណាន ពេឡាយ៉ា ជាពួកលេវី ជួយពន្យល់ក្រឹត្យវិន័យដល់ប្រជាជន នៅពេលប្រជាជនកំពុងឈរតាមនៅកន្លែងរបស់គេ។
សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ បានដូចជាគ្រឿងក្រអូបនៅចំពោះព្រះអង្គ ហើយការលើកដៃប្រណម្យរបស់ទូលបង្គំ បានដូចជាយញ្ញបូជានៅពេលល្ងាច!
សូមព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេង ដែលទូលបង្គំទូលអង្វរ ពេលទូលបង្គំស្រែករកជំនួយពីព្រះអង្គ កាលទូលបង្គំប្រទូលដៃឆ្ពោះទៅកាន់ ទីបរិសុទ្ធបំផុតរបស់ព្រះអង្គ។
៙ សូមលើកតម្កើងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្ប រហូតដល់អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន ហើយអាម៉ែន។
ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដរាបអស់មួយជីវិតទូលបង្គំ ទូលបង្គំនឹងប្រទូលដៃឡើង ក្នុងព្រះនាមព្រះអង្គ។
ដ្បិតព្រះយេហូវ៉ា ជាព្រះដ៏ធំអស្ចារ្យ ហើយជាព្រះមហាក្សត្រដ៏ធំលើអស់ទាំងព្រះ។
អ្នករាល់គ្នាត្រូវឆ្លើយថា "នេះគឺជាយញ្ញបូជានៃពិធីបុណ្យរំលងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គបានយាងរំលងផ្ទះនៃកូនចៅអ៊ីស្រាអែលនៅស្រុកអេស៊ីព្ទ កាលពីព្រះអង្គបានវាយសាសន៍អេស៊ីព្ទ តែបានប្រោសឲ្យពួកផ្ទះរបស់យើងរាល់គ្នារួចជីវិត"»។ នោះបណ្ដាជនក៏ឱនក្បាលចុះថ្វាយបង្គំ។
បណ្ដាជនក៏ជឿ ហើយកាលណាគេឮថា ព្រះយេហូវ៉ាបានយាងមកប្រោសកូនចៅអ៊ីស្រាអែល ហើយថា ព្រះអង្គបានទតឃើញទុក្ខវេទនារបស់គេ គេក៏នាំគ្នាឱនក្បាល ថ្វាយបង្គំព្រះអង្គ។
គឺហោរាយេរេមានិយាយថា៖ អាម៉ែន សូមឲ្យព្រះយេហូវ៉ាធ្វើដូច្នោះចុះ សូមឲ្យព្រះយេហូវ៉ាសម្រេចតាមពាក្យដែលអ្នកបានថ្លែងទំនាយនោះ ដើម្បីនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា និងអស់អ្នកដែលត្រូវចាប់ទៅជាឈ្លើយនោះ ឲ្យត្រឡប់មកពីក្រុងបាប៊ីឡូនដល់ទីនេះវិញ។
ក៏មានភ្លើងចេញពីចំពោះព្រះយេហូវ៉ា មកបញ្ឆេះតង្វាយដុត និងខ្លាញ់នៅលើអាសនា កាលប្រជាជនឃើញដូច្នោះ នោះគេស្រែកឡើងដោយអំណរ រួចក្រាបផ្កាប់មុខចុះ។
កាលយាងទៅមុខបានបន្តិច ព្រះអង្គក៏ក្រាបចុះព្រះភក្ត្រដល់ដី ហើយអធិស្ឋានថា៖ «ឱព្រះវរបិតារបស់ទូលបង្គំអើយ! ប្រសិនបើបាន សូមឲ្យពែងនេះចៀសផុតពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ គឺតាមព្រះហឫទ័យព្រះអង្គវិញ»។
សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសយើងខ្ញុំឲ្យរួចពីអាកំណាចវិញ [ដ្បិតរាជ្យ ព្រះចេស្តា និងសិរីល្អជារបស់ព្រះអង្គ នៅអស់កល្បជានិច្ច។ អាម៉ែន។]
ម្យ៉ាងវិញទៀត បើអ្នកសូមពរដោយវិញ្ញាណតែប៉ុណ្ណោះ ធ្វើម្តេចឲ្យអ្នកចូលរួមដែលមិនដឹងអាចនឹងពោលពាក្យ «អាម៉ែន» ចំពោះពាក្យអរព្រះគុណរបស់អ្នករាល់គ្នាបាន បើអ្នកនោះមិនដឹងថាអ្នកនិយាយពីអ្វីផងនោះ?
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងវិញ្ញាណនៅស្ថានសួគ៌
ដូច្នេះ ខ្ញុំចង់ឲ្យបុរសៗលើកដៃបរិសុទ្ធឡើង ហើយអធិស្ឋាននៅគ្រប់ទីកន្លែង ដោយឥតមានកំហឹង ឬឈ្លោះប្រកែកឡើយ។
សូមសរសើរតម្កើងដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា ដែលព្រះអង្គបានបង្កើតយើងឡើងជាថ្មី តាមព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គ ដើម្បីឲ្យយើងរាល់គ្នាមានសង្ឃឹមដ៏រស់ តាមរយៈការមានព្រះជន្មរស់ពីស្លាប់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ
អស់ទាំងទេវតាដែលឈរនៅជុំវិញបល្ល័ង្ក ពួកចាស់ទុំ និងសត្វមានជីវិតទាំងបួន ក៏ក្រាបចុះនៅមុខបល្ល័ង្ក ថ្វាយបង្គំព្រះ