Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 12:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 អ្នក​រាល់​គ្នា​ត្រូវ​ឆ្លើយ​ថា "នេះ​គឺ​ជា​យញ្ញ‌បូជា​នៃ​ពិធី​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​បាន​យាង​រំលង​ផ្ទះ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស្រុក​អេស៊ីព្ទ កាល​ពី​ព្រះ‌អង្គ​បាន​វាយ​សាសន៍​អេស៊ីព្ទ តែ​បាន​ប្រោស​ឲ្យ​ពួក​ផ្ទះ​របស់​យើង​រាល់​គ្នា​រួច​ជីវិត"»។ នោះ​បណ្ដា​ជន​ក៏​ឱន​ក្បាល​ចុះ​ថ្វាយ​បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ចូរ​ប្រាប់​ពួក​គេ​ថា: នេះ​ជា​យញ្ញ‌បូជា​នៃ​ពិធី​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់។ កាល​ពួក​យើង​នៅ​ស្រុក​អេស៊ីប ព្រះអង្គ​ប្រហារ​ជន‌ជាតិ​អេស៊ីប តែ​ព្រះអង្គ​បាន​រំលង​ផ្ទះ​របស់​ពួក​យើង ហើយ​ទុក​ជីវិត​ឲ្យ​ពួក​យើង»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 នោះ​ត្រូវ​ឆ្លើយ​ថា នេះ​គឺ​ជា​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​យាង​រំលង​ផ្ទះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​ទ្រង់​បាន​វាយ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​បាន​ប្រោស​ឲ្យ​ពួក​ផ្ទះ​យើង​រាល់​គ្នា​រួច នោះ​ពួក​ជន‌ជាតិ​អ៊ីស្រាអែល​គេ​ឱន​ក្បាល​ចុះ​ថ្វាយ‌បង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ចូរ​ប្រាប់​ពួក​គេ​ថា: នេះ​ជា​គូរបាន​នៃ​ពិធី​បុណ្យ​រំលង​ជូនអុលឡោះ‌តាអាឡា។ កាល​ពួក​យើង​នៅ​ស្រុក​អេស៊ីប ទ្រង់​ប្រហារ​ជន‌ជាតិ​អេស៊ីប​តែ​បាន​រំលង​ផ្ទះ​របស់​ពួក​យើង​ហើយ​ទុក​ជីវិត​ឲ្យ​ពួក​យើង»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




និក្ខមនំ 12:27
18 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទូល​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ»។ ក្រុម​ជំនុំ​ទាំង​អស់​ក៏​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ​បាន​ព្រះ‌ពរ រួច​គេ​ឱន​ក្បាល​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា និង​ស្តេច​ផង។


ពេល​នោះ ព្រះបាទ​យេ‌ហូសា‌ផាត​ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី ហើយ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា ក៏​ក្រាប​ថ្វាយ​បង្គំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ។


មួយ​ទៀត ព្រះ‌បាទ​ហេ‌សេ‌គា និង​ពួក​អ្នក​ជា​ប្រធាន ក៏​បង្គាប់​ពួក​លេវី​ឲ្យ​ច្រៀង​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ទំនុក​របស់​ព្រះ‌បាទ​ដាវីឌ និង​របស់​អេសាភ ជា​អ្នក​មើល​ឆុត គេ​ក៏​ច្រៀង​សរសើរ​ដោយ​ចិត្ត​រីក‌រាយ​សប្បាយ រួច​ឱន​ក្បាល​ថ្វាយ​បង្គំ។


លោក​អែសរ៉ា​លើក​តម្កើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ធំ ហើយ​ប្រជា‌ជន​ក៏​ឆ្លើយ "អាម៉ែន អាម៉ែន" ទាំង​ប្រទូល​ដៃ​ឡើង រួច​ឱន​ក្បាល ហើយ​ក្រាប​ចុះ​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា។


ឱ​ព្រះ​អើយ យើង​ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក បុព្វ‌បុរស​យើង​ខ្ញុំ បាន​ប្រាប់​យើង​ខ្ញុំ អំពី​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ នៅ​ជំនាន់​របស់​លោក គឺ​នៅ​សម័យ​ចាស់​បុរាណ​ថា


៙ ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មាន​ទី​បន្ទាល់ នៅ​ក្នុង​ពួក​យ៉ាកុប ក៏​បាន​តម្រូវ​ឲ្យ​មាន​ក្រឹត្យ‌វិន័យ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល ជា​ច្បាប់​ដែល​ព្រះ‌អង្គ​បាន​បង្គាប់ បុព្វ‌បុរស​របស់​យើង ឲ្យ​បង្រៀន​ដល់​កូន​ចៅ​ត​រៀង​ទៅ


ហើយ​អ្នក​អាច​និទាន​ប្រាប់​កូន និង​ចៅ​របស់​អ្នក​រាល់​គ្នា​ពី​ការ​ដែល​យើង​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ និង​ពី​ទី​សម្គាល់​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​សម្តែង​នៅ​ក្នុង​ចំណោម​ពួក​‌គេ យ៉ាង​នោះ អ្នក​នឹង​បាន​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា»។


ត្រូវ​បរិ‌ភោគ​បែប​យ៉ាង​នេះ គឺ​ដោយ​ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង ទាំង​កាន់​ដំបង​នៅ​ដៃ ហើយ​ត្រូវ​បរិ‌ភោគ​ឲ្យ​រហ័ស​បំផុត នេះ​ជា​ពិធី​បុណ្យ​រំលង​របស់​ព្រះ‌យេហូវ៉ា។


ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​យាង​កាត់​ស្រុក ដើម្បី​វាយ​សាសន៍​អេស៊ីព្ទ កាល​ណា​ព្រះ‌អង្គ​ទត​ឃើញ​ឈាម​ប្រឡាក់​នៅ​ធ្នឹម និង​ក្រប​ទ្វារ​ទាំង​សង​ខាង ព្រះ‌អង្គ​នឹង​រំលង​ហួស​ទ្វារ​នោះ​ទៅ មិន​ឲ្យ​មេ​បំផ្លាញ​ចូល​ទៅ​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ផ្ទះ​ឡើយ។


បន្ទាប់​មក កូន​ចៅ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​ធ្វើ​តាម​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។


រួច​នៅ​ពេល​ខាង​មុខ បើ​កូន​អ្នក​រាល់​គ្នា​សួរ​ថា "តើ​នេះ​មាន​ន័យ​ដូច​ម្ដេច?" ត្រូវ​ឆ្លើយ​ថា "ព្រះ‌យេហូវ៉ា​បាន​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។


នៅ​ថ្ងៃ​នោះ ត្រូវ​ប្រាប់​កូន​របស់​អ្នក​រាល់​គ្នា​ថា "ពួក​យើង​ធ្វើ​បុណ្យ​នេះ ដោយ​ព្រោះ​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ពួក​យើង នៅ​ពេល​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ"។


មិន​ត្រូវ​យក​ឈាម​នៃ​យញ្ញ‌បូជា​មក​ថ្វាយ​យើង​ជា‌មួយ​នំបុ័ង​មាន​ដំបែ​ឡើយ ឯ​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង​ក៏​មិន​ត្រូវ​ទុក​រហូត​ដល់​ព្រឹក​ដែរ។


នោះ​លោក​ម៉ូសេ​ក៏​ប្រញាប់‌ប្រញាល់​ក្រាប​ចុះ​ដល់​ដី ហើយ​ថ្វាយ​បង្គំ។


បណ្ដា‌ជន​ក៏​ជឿ ហើយ​កាល​ណា​គេឮ​ថា ព្រះ‌យេហូវ៉ា​បាន​យាង​មក​ប្រោស​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ថា ព្រះ‌អង្គ​បាន​ទត​ឃើញ​ទុក្ខ​វេទនា​របស់​គេ គេ​ក៏​នាំ​គ្នា​ឱន​ក្បាល ថ្វាយ​បង្គំ​ព្រះ‌អង្គ។


ចូរ​សម្អាត​ដំបែ​ចាស់​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ម្សៅ​ថ្មី​វិញ ដ្បិត​អ្នក​រាល់​គ្នា​ជា​ម្សៅ​ឥត​ដំបែ​ហើយ ព្រោះ​ព្រះគ្រីស្ទ ជា​កូន​ចៀម​បុណ្យ​រំលង នោះ​ត្រូវ​បាន​ថ្វាយ​ជា​យញ្ញ​បូជា​ជំនួស​យើង​រួច​ហើយ។


ត្រូវ​យក​សត្វ​ពី​ហ្វូង​របស់​អ្នក មក​ធ្វើ​យញ្ញ‌បូជា​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹង​ជ្រើស​រើស សម្រាប់​តាំង​ព្រះ‌នាម​ព្រះ‌អង្គ។


អ្នក​មិន​អាច​ថ្វាយ​យញ្ញ‌បូជា​បុណ្យ​រំលង​នៅ​ក្រុង​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​នោះ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម