១ របាក្សត្រ 16:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦36 សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្ប ដរាបដល់អស់កល្បជានិច្ច។ បន្ទាប់មក ប្រជាជនទាំងអស់ក៏ថា អាម៉ែន ហើយសរសើរតម្កើងដល់ព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥36 សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ!»។ ពេលនោះ ប្រជាជនទាំងមូលឆ្លើយថា «អាម៉ែន សូមសរសើរតម្កើងព្រះជាម្ចាស់!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤36 សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្ប ដរាបដល់អស់កល្បជានិច្ច។ ស្រេចហើយ បណ្តាជនទាំងអស់គ្នាក៏ទទួលឡើងថា អាម៉ែន ហើយក៏សរសើរដំកើងដល់ព្រះយេហូវ៉ាដែរ។ សូមមើលជំពូកអាល់គីតាប36 សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ!»។ ពេលនោះប្រជាជនទាំងមូលឆ្លើយថា «អាមីន សូមសរសើរតម្កើងអុលឡោះ!»។ សូមមើលជំពូក |
«សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ដែលព្រះអង្គបានប្រទានសេចក្ដីសម្រាកដល់ពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ តាមគ្រប់ទាំងសេចក្ដីដែលព្រះអង្គបានសន្យា ឥតមានខ្វះព្រះបន្ទូលណាមួយ ក្នុងគ្រប់សេចក្ដីល្អ ដែលព្រះអង្គបានសន្យា ដោយសារលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គនោះឡើយ។
សូមសរសើរតម្កើងដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា ដែលព្រះអង្គបានបង្កើតយើងឡើងជាថ្មី តាមព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គ ដើម្បីឲ្យយើងរាល់គ្នាមានសង្ឃឹមដ៏រស់ តាមរយៈការមានព្រះជន្មរស់ពីស្លាប់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ
បន្ទាប់មក ពួកលេវី យេសួរ កាឌមាល បានី ហាសាបនា សេរេប៊ីយ៉ា ហូឌា សេបានា និងពេថាហ៊ីយ៉ា ពោលថា៖ «ចូរក្រោកឡើង ហើយលើកតម្កើងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលគង់នៅតាំងពីអស់កល្ប រហូតដល់អស់ជានិច្ច។ សូមឲ្យព្រះនាមដ៏រុងរឿងរបស់ព្រះអង្គ បានប្រកបដោយព្រះពរ ជាព្រះនាមដែលថ្កើងឡើងខ្ពស់លើសជាងអស់ទាំងពរ និងការសរសើរ»។