Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 14:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ម្យ៉ាង​វិញ​ទៀត បើ​អ្នក​សូម​ពរ​ដោយ​វិញ្ញាណ​តែ​ប៉ុណ្ណោះ ធ្វើ​ម្តេច​ឲ្យ​អ្នក​ចូល​រួម​ដែល​មិន​ដឹង​អាច​នឹង​ពោល​ពាក្យ «អាម៉ែន» ចំពោះ​ពាក្យ​អរ​ព្រះ‌គុណ​របស់​អ្នក​រាល់​គ្នា​បាន បើ​អ្នក​នោះ​មិន​ដឹង​ថា​អ្នក​និយាយ​ពី​អ្វី​ផង​នោះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 បើមិនដូច្នោះទេ ប្រសិនបើ​អ្នករាល់គ្នា​អរព្រះគុណ​ដោយ​វិញ្ញាណ តើ​អ្នក​ដែល​នៅ​ទី​នោះ​ដែល​មិនយល់ អាច​និយាយថា “អាម៉ែន” ចំពោះ​ការអរព្រះគុណ​របស់អ្នក​យ៉ាងដូចម្ដេច​បាន​? ព្រោះថា​គាត់​មិន​យល់​អ្វីដែល​អ្នក​និយាយ​ផង​!

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​រាល់គ្នា​ថ្វាយ​ព្រះ​ពរ​ដោយ​វិញ្ញាណ​ តើ​ធ្វើ​ដូចម្ដេច​ឲ្យ​អ្នក​មិន​ដែល​ដឹង​ ដែល​នៅ​ទីនោះ​និយាយ​ថា​ អាម៉ែន​ ស្រប​នឹង​ការ​អរព្រះគុណ​របស់​អ្នក​បាន​ ដ្បិត​គេ​មិន​ដឹង​ថា​ អ្នក​រាល់គ្នា​និយាយ​អ្វី​ផង!​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 បើ​បងប្អូន​អរ​ព្រះ‌គុណ​ព្រះអង្គ ដោយ​វិញ្ញាណ​របស់​បងប្អូន​តែ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ អាច​នឹង​ពោល​ពាក្យ «អាម៉ែន» យល់​ស្រប​នឹង​ពាក្យ​អរ​ព្រះ‌គុណ​របស់​បងប្អូន​បាន ប្រសិន​បើ​គ្នា​មិន​ដឹង​ថា​បងប្អូន​និយាយ​អ្វី​ផង​នោះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ពុំ​នោះ បើ​សូម​ពរ​ដោយ​នូវ​វិញ្ញាណ​ទទេ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ដែល​មិន​ចេះ បាន​ថា «អាម៉ែន» បាន ក្នុង​កាល​ដែល​អ្នក​អរ​ព្រះ‌គុណ​នោះ ដ្បិត​អ្នក​នោះ​មិន​ដឹង​ជា​អ្នក​ថា​ដូច​ម្តេច​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 បើ​បង​ប្អូន​អរ​គុណ​ទ្រង់ ដោយ​វិញ្ញាណ​របស់​បង​ប្អូន​តែ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ អាច​នឹង​ពោល​ពាក្យ «អាម៉ីន» យល់​ស្រប​នឹង​ពាក្យ​អរ​គុណ​របស់​បង​ប្អូន​បាន ប្រសិន​បើ​គ្នា​មិន​ដឹង​ថា​បង​ប្អូន​និយាយ​អ្វី​ផង​នោះ!

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 14:16
30 ការដាក់ឲ្យឆ្លើយតបគ្នា  

បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ក៏​ទូល​ឆ្លើយ​ថា៖ «អាម៉ែន សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ព្រះ‌ករុណា ដ៏​ជា​ម្ចាស់​នៃ​ទូល‌បង្គំ បាន​ព្រម​ដូច្នេះ​ដែរ


សូម​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ចាប់​តាំង​ពី​អស់​កល្ប ដរាប​ដល់​អស់​កល្ប​ជា‌និច្ច។ បន្ទាប់​មក ប្រជា​‌ជន​ទាំង​អស់​ក៏​ថា អាម៉ែន ហើយ​សរសើរ​តម្កើង​ដល់​ព្រះ‌យេហូវ៉ា។


ខ្ញុំ​ក៏​រលាស់​ថ្នក់​អាវ​របស់​ខ្ញុំ ហើយ​ពោល​ថា៖ «អ្នក​ណា​មិន​ធ្វើ​តាម​ពាក្យ​សន្យា​នេះ សូម​ឲ្យ​ព្រះ​រលាស់​អ្នក​នោះ​ចេញ​ពី​ផ្ទះ និង​ពី​កិច្ច​ការ​របស់​ខ្លួន​យ៉ាង​នេះ​ដែរ។ យ៉ាង​នោះ សូម​ឲ្យ​គេ​ខ្ទាត​ចេញ ហើយ​នៅ​ខ្លួន​ទទេ​ទៅ»។ អង្គ​ប្រជុំ​ទាំង​មូល​ក៏​ឆ្លើយ​ឡើង​ថា "អាម៉ែន" ហើយ​សរ‌សើរ​តម្កើង​ព្រះ‌យេហូវ៉ា។ ប្រជា‌ជន​ក៏​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​សន្យា។


លោក​អែសរ៉ា​លើក​តម្កើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ធំ ហើយ​ប្រជា‌ជន​ក៏​ឆ្លើយ "អាម៉ែន អាម៉ែន" ទាំង​ប្រទូល​ដៃ​ឡើង រួច​ឱន​ក្បាល ហើយ​ក្រាប​ចុះ​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា។


៙ សូម​លើក​តម្កើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ចាប់​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់‌កល្ប​ជា‌និច្ច! ត្រូវ​ឲ្យ​មនុស្ស​ទាំង‌អស់​ពោល​ថា អាម៉ែន! ហាលេលូយ៉ា !


៙ សូម​លើក​តម្កើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ចាប់​តាំង​ពី​អស់​កល្ប រហូត​ដល់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន ហើយ​អាម៉ែន។


សូម​លើក​តម្កើង​ព្រះ‌នាម ដ៏​រុងរឿង​របស់​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច សូម​ឲ្យ​ផែនដី​ទាំង​មូល មាន​ពេញ​ដោយ​សិរី‌ល្អ​របស់​ព្រះ‌អង្គ! អាម៉ែន ហើយ​អាម៉ែន!


៙ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ អស់‌កល្ប​ជា‌និច្ច អាម៉ែន ហើយ​អាម៉ែន។


ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​សម្រេច​តាម​សេចក្ដី​សម្បថ ដែល​យើង​បាន​ស្បថ​នឹង​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ថា នឹង​ឲ្យ​គេ​បាន​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ជា​យ៉ាង​សព្វ​ថ្ងៃ​នេះ»។ នោះ​ខ្ញុំ​ក៏​ទូល​ឆ្លើយ​ថា៖ «អាម៉ែន ព្រះ‌យេហូវ៉ា​អើយ»។


គឺ​ហោរា​យេរេមា​និយាយ​ថា៖ អាម៉ែន សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​ដូច្នោះ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សម្រេច​តាម​ពាក្យ​ដែល​អ្នក​បាន​ថ្លែងទំនាយ​នោះ ដើម្បី​នាំ​យក​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​អស់​អ្នក​ដែល​ត្រូវចាប់​ទៅ​ជា​ឈ្លើយ​នោះ ឲ្យ​ត្រឡប់​មក​ពី​ក្រុង​បាប៊ីឡូន​ដល់​ទី​នេះ​វិញ។


សូម​ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដា‌សា​នេះ ចូល​ទៅ​ក្នុង​ពោះ​របស់​នាង ធ្វើ​ឲ្យ​ពោះ​នាង​ប៉ោង​ឡើង ហើយ​ភ្លៅ​នាង​រលួយ!" ឯ​ស្ត្រី​នោះ​ត្រូវ​ឆ្លើយ​ថា "អាម៉ែន! អាម៉ែន!"


ទ្រង់​ក៏​យក​នំបុ័ង​ប្រាំ​ពីរ​ដុំ និង​ត្រី​ទាំង​នោះ​មក អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ពួក​សិស្ស​ក៏​យក​ទៅ​ចែក​ឲ្យ​បណ្តា‌ជន។


ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា ហើយ​មើល៍ ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បំផុត»។ អាម៉ែន។:៚


សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​អា​កំណាច​វិញ [ដ្បិត​រាជ្យ ព្រះ‌ចេស្តា និង​សិរី​ល្អ​ជា​របស់​ព្រះ‌អង្គ នៅ​អស់‌កល្ប​ជានិច្ច។ អាម៉ែន។]


រីឯ​ពួក​សិស្ស​ក៏​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ​គ្រប់​ទី​កន្លែង ហើយ​ព្រះ‌អម្ចាស់​ក៏​ធ្វើ​ការ​ជា​មួយ​គេ ទាំង​បញ្ជាក់​ព្រះ‌បន្ទូល ដោយ​ទី​សម្គាល់​ដែល​អម​ជា​មួយ។ អាម៉ែន។:៚


ប៉ុន្តែ មាន​ការ​ជា​ច្រើន​ទៀត ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ។ ប្រសិន‌បើ​មាន​គេ​កត់​ត្រា​ហេតុ‌ការណ៍​ទាំង​អស់នោះ ខ្ញុំ​យល់​ថា ទោះ​ពិភព​លោក​ទាំង​មូល​ក៏​មិន​អាច​នឹងទុក​សៀវភៅ ដែល​គេ​កត់​ត្រា​នោះ​បាន​ផង។ អាម៉ែន។:៚


ពួក​សាសន៍​យូដា​នឹក​ឆ្ងល់​ថា៖ «តើ​អ្នក​នេះ​ចេះ​គម្ពីរ​មក​ពី​ណា បើ​គាត់​មិន​ដែល​រៀន​សោះ?»


កាល​អស់​លោក​ទាំង​នោះ ឃើញ​សេចក្ដី​ក្លាហាន​របស់​លោក​ពេត្រុស និង​លោក​យ៉ូហាន ហើយ​ដឹង​ច្បាស់​ថា អ្នក​ទាំង​ពីរ​ជា​មនុស្ស​មិន​ដែល​បាន​រៀន​សូត្រ និង​ជា​មនុស្ស​សាមញ្ញ អស់​លោក​ទាំង​នោះ​ក៏​មាន​សេចក្ដី​អស្ចារ្យ ហើយ​ទទួល​ស្គាល់​ថា អ្នក​ទាំង​ពីរ​ធ្លាប់​នៅ​ជា‌មួយ​ព្រះ‌យេស៊ូវ។


លុះ​ទ្រង់​បាន​អរ​ព្រះ‌គុណ​រួច​ហើយ ទ្រង់​ក៏​កាច់​នំបុ័ង ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប‌កាយ​ខ្ញុំ​ដែល​ត្រូវ​បូជា​សម្រាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ដូច្នេះ​ទុក​ជា​ការ​រំឭក​ពី​ខ្ញុំ»។


ដ្បិត​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ដទៃ នោះ​វិញ្ញាណ​ខ្ញុំ​អធិស្ឋាន តែ​គំនិត​របស់​ខ្ញុំ​ឥត​រិះ​គិត​អ្វី​ឡើយ។


ដ្បិត​អ្នក​ណា​និយាយ​ភាសា​ដទៃ មិន​មែន​និយាយ​ទៅ​កាន់​មនុស្ស​ទេ គឺ​និយាយ​ទៅ​កាន់​ព្រះ​វិញ ព្រោះ​គ្មាន​អ្នក​ណា​យល់​បាន​ទេ ព្រោះ​អ្នក​នោះ​និយាយ​ជា​សេចក្តី​អាថ៌‌កំបាំង ដោយ​ព្រះ‌វិញ្ញាណ។


សូម​ឲ្យ​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ នៅ​ជាមួយ​អ្នក​ទាំង‌អស់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ អាម៉ែន។:៚


ដ្បិត​នៅ​ក្នុង​ព្រះ‌អង្គ គ្រប់​ទាំង​សេចក្តី​សន្យា​របស់​ព្រះ សុទ្ធ​តែ «បាទ» ទាំង‌អស់។ ហេតុ​នេះ​ហើយ​បាន​ជា​តាម​រយៈ​ព្រះ‌អង្គ យើង​ពោល​ថា «អាម៉ែន» សម្រាប់​ជា​សិរី​ល្អ​របស់​ព្រះ។


ព្រះ‌អង្គ​ដែល​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទាំង​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ពិត​មែន​ហើយ យើង​នឹង​មក​ជា​ឆាប់»។ អាម៉ែន ព្រះ‌អម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក!។


បន្ទាប់​មក សត្វ​មាន​ជីវិត​ទាំង​បួន​ក៏​ទទួល​ថា៖ «អាម៉ែន» ហើយ​ពួក​ចាស់​ទុំ​ក៏​ក្រាប​ចុះ ហើយ​ថ្វាយ​បង្គំ។


ទាំង​ពោល​ថា៖ «អាម៉ែន! សូម​ថ្វាយ​ព្រះ‌ពរ សិរី‌ល្អ ប្រាជ្ញា អរ​ព្រះ‌គុណ កិត្តិនាម ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ដល់​ព្រះ​នៃ​យើង​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ! អាម៉ែន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម