នៅថ្ងៃនោះ កាដបានចូលមកគាល់ព្រះបាទដាវីឌ ទូលថា៖ «សូមព្រះករុណាឡើងទៅស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ា នៅត្រង់លានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូសទៅ»។
និក្ខមនំ 27:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវធ្វើអាសនាពីឈើនាងនួន បណ្តោយប្រាំហត្ថ ទទឹងប្រាំហត្ថ បួនជ្រុងស្មើ ហើយកម្ពស់បីហត្ថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវធ្វើអាសនៈមួយពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងប្រាំហត្ថ និងកម្ពស់បីហត្ថ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យធ្វើអាសនាពីឈើនាងនួន បណ្តោយ៥ហត្ថ ទទឹង៥ហត្ថ ៤ជ្រុងស្មើ ហើយកំពស់៣ហត្ថ អាល់គីតាប ត្រូវធ្វើអាសនៈមួយ ពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងប្រាំហត្ថ និងកំពស់បីហត្ថ។ |
នៅថ្ងៃនោះ កាដបានចូលមកគាល់ព្រះបាទដាវីឌ ទូលថា៖ «សូមព្រះករុណាឡើងទៅស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ា នៅត្រង់លានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូសទៅ»។
ឯអាសនាលង្ហិនដែលនៅចំពោះព្រះយេហូវ៉ា ទ្រង់ក៏យកចេញពីល្វែងមុខនៃព្រះវិហារ គឺពីកណ្ដាលអាសនាទ្រង់ និងទីបរិសុទ្ធបំផុត ទៅដាក់នៅទិសខាងជើងនៃអាសនារបស់ទ្រង់វិញ។
ឯលោកអើរ៉ុន និងកូនៗរបស់លោក គេថ្វាយតង្វាយនៅលើអាសនានៃតង្វាយដុត និងអាសនាគ្រឿងក្រអូប ក៏បំពេញការងារទាំងអស់នៅក្នុងទីបរិសុទ្ធបំផុត និងការថ្វាយតង្វាយឲ្យធួននឹងបាបរបស់ពួកអ៊ីស្រាអែលផង តាមគ្រប់ទាំងបង្គាប់របស់លោកម៉ូសេ ជាអ្នកបម្រើព្រះ។
ពេលនោះ យេសួរ ជាកូនយ៉ូសាដាក និងពួកសង្ឃ ជាបងប្អូនរបស់លោក និងសូរ៉ូបាបិល ជាកូនសាលធាល ហើយបងប្អូនរបស់លោកក៏នាំគ្នាស្អាងអាសនារបស់ព្រះ ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យបានថ្វាយតង្វាយដុត តាមដែលបានកត់ទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ។
លោកម៉ូសេកត់ត្រាអស់ទាំងព្រះបន្ទូលរបស់ព្រះយេហូវ៉ា រួចលោកក្រោកពីព្រលឹមទៅសង់អាសនាមួយនៅជើងភ្នំ ហើយបញ្ឈរថ្មដប់ពីរ តាមចំនួនកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។
អាសនាសម្រាប់តង្វាយដុត ប្រទាសលង្ហិន ឈើស្នែង និងអស់ទាំងគ្រឿងប្រដាប់របស់អាសនា ចានក្លាំ ព្រមទាំងជើងទ្រ
អាសនាលង្ហិន ប្រទាសលង្ហិន ឈើស្នែង គ្រឿងប្រដាប់ទាំងប៉ុន្មានរបស់អាសនា ចានក្លាំ និងជើងទ្រចាន
អ្នកក៏ត្រូវលាបប្រេងលើអាសនាតង្វាយដុត និងគ្រឿងប្រដាប់ទាំងប៉ុន្មានរបស់អាសនា ទាំងញែកចេញជាបរិសុទ្ធ ដើម្បីឲ្យអាសនានោះបានបរិសុទ្ធបំផុត។
លោកដាក់អាសនាតង្វាយដុតនៅមាត់ទ្វាររោងឧបោសថនៃត្រសាលជំនុំ រួចលោកថ្វាយតង្វាយដុត និងតង្វាយម្សៅ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
ការទទួលខុសត្រូវរបស់គេ គឺហិបនៃសេចក្ដីសញ្ញា តុ ជើងចង្កៀង អាសនា និងប្រដាប់ប្រដាសម្រាប់ទីបរិសុទ្ធដែលពួកសង្ឃប្រើប្រាស់ វាំងនន គឺរបស់ទាំងអស់ដែលបម្រើឲ្យកិច្ចការនេះ។
ហើយត្រូវដាក់ប្រដាប់ប្រដាដែលសម្រាប់ប្រើទាំងប៉ុន្មាននៅលើអាសនានោះ គឺជើងពាន សម ចបចូក ផើង និងអស់ទាំងប្រដាប់ប្រដានៃអាសនានោះ រួចត្រូវក្រាលស្បែកផ្សោតពីលើ ហើយត្រូវស៊កឈើស្នែងចូល។
យើងមានអាសនាមួយ ដែលពួកអ្នកបម្រើក្នុងរោងឧបោសថ គ្មានសិទ្ធិនឹងបរិភោគពីអាសនានោះបានឡើយ។