Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 27:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ត្រូវ​ឲ្យ​ធ្វើ​អាសនា​ពី​ឈើ​នាង‌នួន បណ្តោយ​៥​ហត្ថ ទទឹង​៥​ហត្ថ ៤​ជ្រុង​ស្មើ ហើយ​កំពស់​៣​ហត្ថ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ត្រូវ​ធ្វើ​អាស‌នា​ពី​ឈើ​នាង‌នួន បណ្តោយ​ប្រាំ​ហត្ថ ទទឹង​ប្រាំ​ហត្ថ បួន​ជ្រុង​ស្មើ ហើយ​កម្ពស់​បី​ហត្ថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ត្រូវ​ធ្វើ​អាសនៈ​មួយ​ពី​ឈើ​នាង‌នួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​ប្រាំ​ហត្ថ និង​កម្ពស់​បី​ហត្ថ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ត្រូវ​ធ្វើ​អាសនៈ​មួយ ពី​ឈើ​នាង​នួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​ប្រាំ​ហត្ថ និង​កំពស់​បី​ហត្ថ។

សូមមើលជំពូក ចម្លង




និក្ខមនំ 27:1
20 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ​ឯង កាឌ់​ក៏​ចូល​មក​គាល់​ដាវីឌ ទូល​ថា សូម​ព្រះ‌ករុណា​ឡើង​ទៅ​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ត្រង់​លាន​ស្រូវ​របស់​អ័រ៉ៅណា ជា​សាសន៍​យេប៊ូស​ទៅ


ឯ​អាសនា​លង្ហិន​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​យក​ចេញ​ពី​ល្វែង​មុខ​នៃ​ព្រះ‌វិហារ គឺ​ពី​កណ្តាល​អាសនា​ទ្រង់ ហើយ​នឹង​ទី​បរិសុទ្ធ​បំផុត ទៅ​ដាក់​នៅ​ទិស​ខាង​ជើង នៃ​អាសនា​របស់​ទ្រង់​វិញ


ឯ​អើរ៉ុន នឹង​ពួក​កូន​លោក គេ​ថ្វាយ​ដង្វាយ​នៅ​លើ​អាសនា​នៃ​ដង្វាយ​ដុត នឹង​អាសនា​គ្រឿង​ក្រអូប ក៏​ធ្វើ​សំរេច​ការ‌ងារ​ទាំង​អស់ នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត នឹង​ការ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​បាប នៃ​ពួក​អ៊ីស្រាអែល​ផង តាម​គ្រប់​ទាំង​បង្គាប់​របស់​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ


ទ្រង់​ធ្វើ​អាសនា​លង្ហិន បណ្តោយ​២០​ហត្ថ ទទឹង​២០​ហត្ថ ហើយ​កំពស់​១០​ហត្ថ


គ្រា​នោះ យេសួរ ជា​កូន​យ៉ូសា‌ដាក ហើយ​ពួក​សង្ឃ ជា​បង​ប្អូន​លោក នឹង​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល ហើយ​បង​ប្អូន​របស់​លោក ក៏​នាំ​គ្នា​ស្អាង​អាសនា​នៃ​ព្រះ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដើម្បី​ឲ្យ​បាន​ថ្វាយ​ដង្វាយ​ដុត តាម​ដែល​បាន​កត់​ទុក​ក្នុង​ក្រិត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ


គ្រា​នោះ ម៉ូសេ​ក៏​ស្អាង​អាសនា​១​ដាក់​ឈ្មោះ​ថា «យេហូវ៉ា-នីស៊ី»


ម៉ូសេ​ក៏​កត់​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា រួច​លោក​ក្រោក​ពី​ព្រលឹម​ទៅ​ស្អាង​អាសនា​១​នៅ​ជើង​ភ្នំ ហើយ​ក៏​បញ្ឈរ​ថ្ម​១២ តាម​ចំនួន​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​១២


អាសនា​ដង្វាយ​ដុត នឹង​គ្រឿង​ប្រដាប់​នៃ​អាសនា​នោះ ចាន​ក្លាំ នឹង​ជើង​នៃ​ចាន​នោះ


អាសនា​សំរាប់​ដង្វាយ​ដុត ប្រទាស​លង្ហិន ឈើ​ស្នែង នឹង​អស់​ទាំង​ប្រដាប់​អាសនា​នោះ ចាន​ក្លាំ នឹង​ជើង​នៃ​ចាន​នោះ


អាសនា​លង្ហិន ប្រទាស​លង្ហិន ឈើ​ស្នែង​នឹង​គ្រឿង​ប្រដាប់​អាសនា​ទាំង​អស់ ព្រម​ទាំង​ចាន​ក្លាំ នឹង​ជើង​នៃ​ចាន​នោះ


ត្រូវ​លាប​ប្រេង​នៅ​អាសនា​ដង្វាយ​ដុត នឹង​គ្រឿង​ប្រដាប់​អាសនា​នោះ​ទាំង​ប៉ុន្មាន ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដូច្នេះ​អាសនា​នោះ​នឹង​បាន​បរិសុទ្ធ​ជា​ទី​បំផុត


ហើយ​ក៏​ដាក់​អាសនា​ដង្វាយ​ដុត​នៅ​មុខ​ទ្វារ​រោង​ឧបោសថ​ផង​ត្រសាល​ជំនុំ រួច​លោក​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក


ត្រូវ​ដាក់​អាសនា​ដង្វាយ​ដុត នៅ​មុខ​មាត់​ទ្វារ​រោង​ឧបោសថ​របស់​ផង​ត្រសាល​ជំនុំ


រីឯ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​គេ នោះ​គឺ​ជា​ហឹប​នៃ​សេចក្ដី​បន្ទាល់ តុ ជើង​ចង្កៀង អាសនា​ទាំង​២ នឹង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​សំរាប់​ទី​បរិសុទ្ធ ដែល​គេ​ប្រើ​ធ្វើ​ការ‌ងារ ព្រម​ទាំង​វាំង‌នន នឹង​ប្រដាប់​វាំង‌នន​ទាំង​ប៉ុន្មាន​ដែរ


ត្រូវ​កាយ​ផេះ​ពី​អាសនា​ចេញ ហើយ​ក្រាល​សំពត់​ពណ៌​ស្វាយ​ពី​លើ


ព្រម​ទាំង​ដាក់​ប្រដាប់‌ប្រដា​ដែល​សំរាប់​ប្រើ​នៅ​អាសនា​នេះ​ផង គឺ​ជើង‌ពាន សម ចប‌ចូក ផើង នឹង​អស់​ទាំង​ប្រដាប់‌ប្រដា​នៃ​អាសនា​នោះ រួច​ត្រូវ​ក្រាល​ស្បែក​ផ្សោត​ពី​លើ ហើយ​ព្រហក​ឈើ​ស្នែង​ចូល


យើង​រាល់​គ្នា​មាន​អាសនា​១ ដែល​ពួក​អ្នក​បំរើ​ក្នុង​រោង​ឧបោសថ គេ​គ្មាន​ច្បាប់​នឹង​ចូល​មក​បរិភោគ​ពី​អាសនា​នោះ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម