Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 39:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 អាស‌នា​លង្ហិន ប្រទាស​លង្ហិន ឈើ​ស្នែង គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​របស់​អាស‌នា ចានក្លាំ និង​ជើង​ទ្រ​ចាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 អាសនៈ​លង្ហិន ប្រទាស​លង្ហិន ឈើ​ស្នែង និង​គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ជា​មួយ​អាសនៈ អាង​សម្រាប់​ពិធី​ជម្រះ​កាយ និង​កំណល់​របស់​អាង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 អាសនា​លង្ហិន ប្រទាស​លង្ហិន ឈើ​ស្នែង​នឹង​គ្រឿង​ប្រដាប់​អាសនា​ទាំង​អស់ ព្រម​ទាំង​ចាន​ក្លាំ នឹង​ជើង​នៃ​ចាន​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

39 អាសនៈ​លង្ហិន ប្រទាស​លង្ហិន ឈើ​ស្នែង និង​គ្រឿង​បរិក្ខារ​ប្រើ​ប្រាស់​ជា​មួយ​អាសនៈ។ អាង​សម្រាប់​ពិធី​ជម្រះ​កាយ និង​កំណល់​របស់​អាង។

សូមមើលជំពូក ចម្លង




និក្ខមនំ 39:39
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ​ឯង ស្តេច​បាន​ញែក​ទី‌លាន​កណ្ដាល ដែល​នៅ​មុខ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចេញ​ជា​បរិសុទ្ធ ដ្បិត​នៅ​ទី​នោះ ទ្រង់​បាន​ថ្វាយ​ទាំង​តង្វាយ​ដុត និង​តង្វាយ​ម្សៅ ហើយ​ខ្លាញ់​នៃ​តង្វាយ​មេត្រី គឺ​ដោយ​ព្រោះ​អាស‌នា​លង្ហិន​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នោះ​តូច​ពេក មិន​ល្មម​ដុត​អស់​ទាំង​តង្វាយ​ដុត និង​តង្វាយ​ម្សៅ ហើយ​ខ្លាញ់​របស់​តង្វាយ​មេត្រី​ផង​បាន​ទេ។


ត្រូវ​ធ្វើ​អាស‌នា​ពី​ឈើ​នាង‌នួន បណ្តោយ​ប្រាំ​ហត្ថ ទទឹង​ប្រាំ​ហត្ថ បួន​ជ្រុង​ស្មើ ហើយ​កម្ពស់​បី​ហត្ថ។


ត្រូវ​ធ្វើ​ប្រទាស​លង្ហិន​ខ្ទាស់​ក្រឡា​គ្នា​សម្រាប់​អាស‌នា​ដែរ ហើយ​ត្រូវ​ធ្វើ​កង​លង្ហិន​បួន ដាក់​នៅតាម​ជ្រុង​ប្រទាស​ទាំង​បួន។


«ត្រូវ​ធ្វើ​ចាន​ក្លាំ និង​ជើង​ទ្រ​ពី​លង្ហិន សម្រាប់​លាង​សម្អាត ហើយ​ត្រូវ​ដាក់​នៅ​ចន្លោះ​ត្រសាល​ជំនុំ និង​អាស‌នា រួច​ត្រូវ​ដាក់​ទឹក​ក្នុង​ចាន​ក្លាំ​នោះ


លង្ហិន​នោះ​គេ​ប្រើ​សម្រាប់​ធ្វើ​ជើង​សសរ ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ព្រម​ទាំង​អាស‌នា​លង្ហិន ប្រទាស និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​សម្រាប់​អាស‌នា


អាស‌នា​មាស ប្រេង​សម្រាប់​លាប​តាំង គ្រឿង​ក្រអូប និង​រនាំង​បាំង​មាត់​ទ្វារ​ត្រសាល


រនាំង​ទី‌លាន សសរ និង​ជើង​ទ្រ រនាំង​សម្រាប់​បាំង​មាត់​ទ្វារ​ទី‌លាន ខ្សែ​ចម្រឹង គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​សម្រាប់​ប្រើ​ប្រាស់​ក្នុង​រោង​ឧបោ‌សថ គឺ​សម្រាប់​ត្រសាល​ជំនុំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម