២ របាក្សត្រ 4:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ទ្រង់ធ្វើអាសនាលង្ហិន បណ្តោយម្ភៃហត្ថ ទទឹងម្ភៃហត្ថ ហើយកម្ពស់ដប់ហត្ថ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ស្ដេចឲ្យគេធ្វើអាសនៈមួយពីលង្ហិន មានបណ្ដោយប្រាំហត្ថ ទទឹងម្ភៃហត្ថ និងកម្ពស់ដប់ហត្ថ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ទ្រង់ធ្វើអាសនាលង្ហិន បណ្តោយ២០ហត្ថ ទទឹង២០ហត្ថ ហើយកំពស់១០ហត្ថ សូមមើលជំពូកអាល់គីតាប1 ស្តេចឲ្យគេធ្វើអាសនៈមួយពីលង្ហិន មានបណ្តោយប្រាំហត្ថ ទទឹងម្ភៃហត្ថ និងកំពស់ដប់ហត្ថ។ សូមមើលជំពូក |
នៅថ្ងៃនោះឯង ស្តេចបានញែកទីលានកណ្ដាល ដែលនៅមុខព្រះវិហាររបស់ព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ដ្បិតនៅទីនោះ ទ្រង់បានថ្វាយទាំងតង្វាយដុត និងតង្វាយម្សៅ ហើយខ្លាញ់នៃតង្វាយមេត្រី គឺដោយព្រោះអាសនាលង្ហិនដែលនៅចំពោះព្រះយេហូវ៉ានោះតូចពេក មិនល្មមដុតអស់ទាំងតង្វាយដុត និងតង្វាយម្សៅ ហើយខ្លាញ់របស់តង្វាយមេត្រីផងបានទេ។
កាលស្ដេចអេសាបានឮពាក្យទាំងនោះ ជាទំនាយរបស់ហោរាអ័សារា កូនអូដេឌហើយ ទ្រង់ក៏មានចិត្តក្លាហាន ហើយលុបបំបាត់អស់ទាំងរូបព្រះពីក្នុងស្រុកយូដា និងស្រុកបេនយ៉ាមីនទាំងអស់ចេញ ហើយពីអស់ទាំងទីក្រុង ដែលទ្រង់ចាប់យកបាន នៅស្រុកភ្នំអេប្រាអិមដែរ ទ្រង់ក៏រៀបអាសនានៃព្រះយេហូវ៉ា ដែលនៅមុខថែវព្រះដំណាក់របស់ព្រះយេហូវ៉ាឡើងជាថ្មីវិញ។
ព្រះបាទសាឡូម៉ូនបានញែកកន្លែងកណ្ដាលទីលាន ដែលនៅមុខព្រះវិហាររបស់ព្រះយេហូវ៉ាចេញជាបរិសុទ្ធ ដ្បិតគឺនៅទីនោះហើយ ដែលទ្រង់បានថ្វាយតង្វាយដុតទាំងប៉ុន្មាន ព្រមទាំងខ្លាញ់តង្វាយមេត្រីផង ព្រោះអាសនាលង្ហិនដែលព្រះបាទសាឡូម៉ូនបានធ្វើ មិនល្មមនឹងទទួលអស់ទាំងតង្វាយដុត តង្វាយម្សៅ និងខ្លាញ់ផងបានទេ។