Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 40:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 អ្នក​ក៏​ត្រូវ​លាប​ប្រេង​លើ​អាស‌នា​តង្វាយ​ដុត និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​របស់​អាសនា ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​អាស‌នា​នោះ​បាន​បរិសុទ្ធ​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ចូរ​ធ្វើ​ពិធី​លាប​ប្រេង​លើ​អាសនៈ​ថ្វាយ​តង្វាយ​ដុត និង​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​អាសនៈ។ ចូរ​ញែក​អាសនៈ​ជា​សក្ការៈ នោះ​អាសនៈ​នឹង​ទៅ​ជា​សក្ការៈ​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ត្រូវ​លាប​ប្រេង​នៅ​អាសនា​ដង្វាយ​ដុត នឹង​គ្រឿង​ប្រដាប់​អាសនា​នោះ​ទាំង​ប៉ុន្មាន ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដូច្នេះ​អាសនា​នោះ​នឹង​បាន​បរិសុទ្ធ​ជា​ទី​បំផុត

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ចូរ​ធ្វើ​ពិធី​លាប​ប្រេង​លើ​អាសនៈ​ធ្វើ​គូរបាន​ដុត និង​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​អាសនៈ។ ចូរ​ញែក​អាសនៈ​ជា​សក្ការៈ នោះ​អាសនៈ​នឹង​ទៅ​ជា​សក្ការៈ​បំផុត។

សូមមើលជំពូក ចម្លង




និក្ខមនំ 40:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ញែក​របស់​ទាំង​នោះ​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​បរិសុទ្ធ​បំផុត ឯ​អ្វីៗ​ដែល​ប៉ះ​នឹង​របស់​ទាំង​នោះ ក៏​នឹង​ទៅ​ជា​បរិសុទ្ធ​ដែរ។


ត្រូវ​លាប​ប្រេង​លើ​ចាន​ក្លាំ និង​ជើង​ទ្រ ដើម្បី​ញែក​ចេញ​ជា​បរិសុទ្ធ។


ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា នឹង​សណ្ឋិត​នៅ​លើ​អ្នក​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​ប្រាជ្ញា​នឹង​យោបល់ ជា​ព្រះ‌វិញ្ញាណ​នៃ​គំនិត​វាង‌វៃ និង​ឫទ្ធា‌នុភាព ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង និង​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា។


ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា​សណ្ឋិត​លើ​ខ្ញុំ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង និង​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ ហើយ​ពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង


មិន​ត្រូវ​ចម្អិន​ម្សៅ​នោះ ដោយ​លាយ​នឹង​ដំបែ​ឡើយ យើង​បាន​ឲ្យ​ម្សៅ​នោះ ទុក​ជា​ចំណែក​របស់​គេ​ពី​តង្វាយ​ដែល​ដុត​ថ្វាយ​យើង នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត ដូច​ជា​តង្វាយ​សម្រាប់​លោះ​បាប និង​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ដែរ។


ហើយ​ក៏​យក​ទៅ​ប្រោះ​លើ​អាសនា​ប្រាំពីរ​ដង លោក​ចាក់​លាប​អាសនា និង​ប្រដាប់​អាសនា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចាន​ក្លាំ និង​ជើង​ចាន​នោះ​ផង ដើម្បី​នឹង​ញែក​ចេញ​ជា​បរិសុទ្ធ។


ទេវតា​ក៏​ឆ្លើយ​ទៅ​នាង​ថា៖ «ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង ហើយ​ព្រះ‌ចេស្តា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​នឹង​គ្រប​បាំង​នាង​ដោយ​ស្រមោល ហេតុ​នេះ បុត្រ​ដែល​នឹង​ប្រសូត​មក​នោះ ជា​បុត្រ​បរិសុទ្ធ គេ​នឹង​ហៅ​ទ្រង់​ថា "ព្រះ‌រាជ​បុត្រា​នៃ​ព្រះ"។


រីឯ​ទូល​បង្គំ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ ដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ជា​បរិសុទ្ធ ដោយ​សារ​សេចក្តី​ពិត​ដែរ។


ដ្បិត​ព្រះ‌អង្គ​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក ទ្រង់​ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ ព្រោះ​ព្រះ​ប្រទាន​ព្រះ‌វិញ្ញាណ​មក​ដោយ​គ្មាន​កម្រិត​ទេ។


ព្រះ‌អង្គ​ជា​ប្រភព​នៃ​ជីវិត​របស់​យើង ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ទ្រង់​បាន​ត្រឡប់​ជា​ប្រាជ្ញា​មក​ពី​ព្រះ ជា​សេចក្តី​សុចរិត សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រោស​លោះ​ដល់​យើង


ដ្បិត​ព្រះគ្រីស្ទ​ដែល​មិន​បាន​ស្គាល់​បាប​សោះ តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ជា​តួ​បាប​ជំនួស​យើង ដើម្បី​ឲ្យ​យើង​បាន​ត្រឡប់​ជា​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ក្នុង​ព្រះ‌អង្គ។


ដ្បិត​គួរ​ឲ្យ​មាន​សម្តេច​សង្ឃ​យ៉ាង​នេះ​សម្រាប់​យើង ដែល​ទ្រង់​បរិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង បាន​ញែក​ចេញ​ពី​មនុស្ស​បាប ហើយ​បាន​ត្រឡប់​ជា​ខ្ពស់​ជាង​ស្ថាន‌សួគ៌​ទៅ​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម