ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 23:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​មិន​ត្រូវ​ក្រាប​ថ្វាយ​បង្គំ ឬ​គោរព​ប្រតិ‌បត្តិ​ព្រះ​របស់​គេ​ឡើយ ក៏​កុំ​ប្រព្រឹត្ត​តាម​អំពើ​របស់​គេ​នោះ​ដែរ គឺ​ត្រូវ​បំផ្លាញឲ្យ​អស់ ព្រម​ទាំង​បំបែក​រូប​ព្រះ​របស់​គេ​ឲ្យ​ខ្ទេច‌ខ្ទី​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​នោះ អ្នក​មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​របស់​ពួក​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ដែរ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​តាម​ពួក​គេ​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​បំផ្លាញ​ព្រះ​ទាំង​នោះ ព្រម​ទាំង​កម្ទេច​ស្តូប​របស់​គេ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កុំ​ឲ្យ​ក្រាប​ថ្វាយ‌បង្គំ​ឬ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​របស់​គេ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​របស់​គេ​ឡើយ គឺ​ត្រូវ​ឲ្យ​បំផ្លាញ​គេ​អស់​រលីង​វិញ ព្រម​ទាំង​បំបាក់​បំបែក​រូប​ព្រះ​គេ​ឲ្យ​ខ្ទេច‌ខ្ទី​ផង

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​នោះ អ្នក​មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​របស់​ពួក​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ដែរ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​តាម​ពួក​គេ​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​បំផ្លាញ​ព្រះ​ទាំង​នោះ ព្រម​ទាំង​កំទេច​បង្គោល​របស់​គេ​ផង។

សូមមើលជំពូក



និក្ខមនំ 23:24
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​នោះ គេ​ក៏​ដុត​កំញាន​ដូច​ជា​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​គេ​ចេញ គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ។


ព្រម​ទាំង​ប្រព្រឹត្ត​តាម​អស់​ទាំង​ទំនៀម​ទម្លាប់​នៃ​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយធ្វើ​តាម​ច្បាប់​ដែល​ពួក​ស្តេច​អ៊ីស្រា‌អែល​បាន​តាំង​ដែរ។


ទ្រង់​បំបាត់​អស់​ទាំង​ទី​ខ្ពស់ ក៏​បំបាក់​បំបែក​ស្ដូប​ដែល​សម្រាប់​គោរព រំលំ​បង្គោល​សក្ការៈ ទាំង​ប៉ុន្មាន​ចោល ហើយ​បំបែក​កម្ទេច​ពស់​លង្ហិន​ដែល​លោក​ម៉ូសេ​បាន​ធ្វើ​ផង ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដុត​កំញាន​ថ្វាយ​ដល់​រូប​ពស់​រហូត​ដល់​គ្រា​នោះ ហើយ​ហៅរូប​នោះ​ថា នេហ៊ូស‌ថាន់។


ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​ដល់​បិតា និង​មាតា​ទេ ដ្បិត​ទ្រង់​បាន​បំបាត់​រូប​ព្រះ‌បាល ដែល​បិតា​របស់​ទ្រង់​បាន​កសាង។


ឯ​ព្រះ‌បាទ​អេសា​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ល្អ ហើយ​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់។


បន្ទាប់​ពី​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ត្រឡប់​មក​ពី​ការ​ប្រហារ​សម្លាប់​ពួក​អេដុម​វិញ ទ្រង់​នាំ​យក​អស់​ទាំង​ព្រះ​របស់​ពួក​កូន​ចៅ​សៀរ​មក​តាំង​ឡើង​ជា​ព្រះ​របស់​ទ្រង់ ក៏​ក្រាប​ថ្វាយ​បង្គំ ហើយ​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ទាំង​អស់​នោះ។


ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ចេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។


ប៉ុន្តែ ព្រះ‌បាទ​ម៉ាណា‌សេ​លួងលោម​ពួក​យូដា និង​ពួក​អ្នក​ក្រុង​យេរូ‌សាឡិម ឲ្យ​ធ្វើ​ការ​អាក្រក់​លើស​ជាង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៅ​ទៀត ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។


ទូល‌បង្គំ​នឹង​មិន​តាំង​អ្វីមួយ​ដែលឥត​ប្រយោជន៍ នៅ​ចំពោះ​ភ្នែក​ទូល‌បង្គំ​ឡើយ។ ទូល‌បង្គំ​ស្អប់​កិច្ច‌ការ​របស់​អស់​អ្នក ដែល​ងាក​ចេញពី​ព្រះ កិរិយា​បែប​នេះ​នឹង​មិន​ជាប់ នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​ឡើយ។


មិន​ត្រូវ​មាន​ព្រះ​ណា​ផ្សេង​នៅ​ចំពោះ យើង​ឡើយ។


មិន​ត្រូវ​ក្រាប​សំពះ​នៅ​មុខ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​ឡើយ ដ្បិត​យើង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ប្រចណ្ឌ យើង​ទម្លាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើកូន​ចៅ​រហូត​បីបួន​តំណ ចំពោះ​អស់​អ្នក​ដែល​ស្អប់​យើង


ត្រូវ​ប្រយ័ត្ន​នឹង​ប្រតិបត្តិ​តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា ហើយ​មិន​ត្រូវ​ចេញ​ឈ្មោះ​របស់​ព្រះ​ដទៃ​ណា​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ​ឮ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ផង។


មិន​ត្រូវ​តាំង​សញ្ញា​ជា‌មួយ​គេ ឬ​ជា‌មួយ​ព្រះ​របស់​គេ​ឡើយ។


មិន​ត្រូវ​ឲ្យ​គេ​រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​ឡើយ ក្រែង​គេ​នាំ​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​យើង ដ្បិត​បើ​អ្នក​គោរព​ប្រតិ‌បត្តិ​ព្រះ​របស់​គេ នោះ​អ្នក​នឹង​ធ្លាក់ទៅ​ក្នុង​អន្ទាក់​របស់​គេ​ជា​មិន​ខាន»។


លោក​យក​រូប​កូន​គោ​ដែល​ពួក‌គេ​បាន​ធ្វើ​ទៅ​ដុត​ក្នុង​ភ្លើង កិន​ឲ្យ​ម៉ដ្ត​ដូច​ម្សៅ រួច​បាច​ចោល​ទៅ​លើ​ទឹក ហើយ​បង្ខំ​ឲ្យ​កូន​ចៅ​អ៊ី‌ស្រា‌អែល​ផឹក។


អ្នក​មិន​ត្រឹម​តែ​ដើរ​តាម​ផ្លូវ​របស់​គេ ឬ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​គេ​ទេ គឺ​អ្នក​បាន​ប្រព្រឹត្ត​ខូច​អាក្រក់​ជាង​គេ ក្នុង​អស់​ទាំង​ផ្លូវ​របស់​អ្នក​ទៅ​ទៀត ដោយ​ស្មាន​ថា​អំពើ​របស់​គេ​តិច​តួច​ទេ។


គេ​មាន​ចិត្ត​មិន​ទៀង​ត្រង់ ឥឡូវ​នេះ គេ​ត្រូវ​តែទទួល​ទោស ព្រះ​យេហូវ៉ា​នឹងផ្តួល​រំលំ​អាសនា​របស់​គេ ហើយ​បំផ្លាញ​បង្គោល​គោរព​របស់​គេ។


អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​តាម​អំពើ​ដែល​គេ​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ជា​ស្រុក​ដែល​អ្នក​រាល់​គ្នា​បាន​អាស្រ័យ​នៅ​នោះ​ឡើយ ក៏​មិន​ត្រូវ​ប្រព្រឹត្ត​តាម​អំពើ​ដែល​គេ​ធ្វើ​នៅ​ស្រុក​កាណាន ជា​ស្រុក​ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ទៅ​នៅ​នោះ​ដែរ កុំ​ឲ្យ​ដើរ​តាម​របៀប​របស់​គេ​ឲ្យ​សោះ។


«អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​រូប​ព្រះ បញ្ឈរ​រូប​ឆ្លាក់ ឬ​បង្គោល​ថ្ម សម្រាប់​គោរព​ឡើយ ក៏​មិន​ត្រូវ​មាន​ថ្ម​ឆ្លាក់​ជា​រូប​អ្វី​នៅ​ក្នុង​ស្រុក​អ្នក ដើម្បី​ឱន​ក្រាប​គោរព​ចំពោះ​រូប​នោះ​ដែរ ដ្បិត​យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ។


ស្ត្រី​ទាំង​នោះ​បាន​បបួល​ប្រជាជន​ទៅ​ចូល​រួម​ពិធី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​ពួកគេ ហើយ​ប្រជាជន​អ៊ីស្រា‌អែល​ក៏​បាន​បរិ‌ភោគ ព្រម​ទាំង​ក្រាប​សំពះ​ដល់​ព្រះ​របស់​សាសន៍​ម៉ូអាប់។


នោះ​អ្នក​រាល់​គ្នា​ត្រូវ​បណ្តេញ​ប្រជាជន​ដែល​រស់​ក្នុង​ស្រុក​នោះ​ទាំង​អស់ ចេញ​ពី​មុខ​អ្នក​រាល់​គ្នា ហើយ​បំផ្លាញ​អស់​ទាំង​រូប​ព្រះ​របស់​គេ​ដែល​ធ្វើ​ពី​ថ្ម និង​បំផ្លាញ​រូប​សិត​របស់​គេ​ដែល​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​កម្ទេច​អស់​ទាំង​ទី​ខ្ពស់​របស់​គេ​ផង។


ត្រូវ​រំលំ​អាសនា​របស់​ពួក‌គេ កម្ទេច​ស្ដូប​របស់​គេ ហើយ​ដុត​បង្គោល​សក្ការៈ របស់​គេនឹង​ភ្លើងទៅ។ ត្រូវ​កាប់​រំលំ​រូប​ព្រះ​ឆ្លាក់​របស់​គេ ហើយ​បំផ្លាញ​ឈ្មោះ​ព្រះ​ទាំង​នោះ ចេញពី​ទី​នោះ​ផង។


ប៉ុន្ដែ អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នេះ​វិញ គឺ​ត្រូវ​រំលំ​អាសនា​របស់​គេ បំបាក់​បំបែក​ស្ដូប​របស់​គេ ហើយ​បំផ្លាញ​បង្គោល​សក្ការៈ របស់​គេ ព្រម​ទាំង​ដុត​រូប​ឆ្លាក់​របស់​គេ​នឹង​ភ្លើង​ទៅ។