ចោទិយកថា 12:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ត្រូវរំលំអាសនារបស់ពួកគេ កម្ទេចស្ដូបរបស់គេ ហើយដុតបង្គោលសក្ការៈ របស់គេនឹងភ្លើងទៅ។ ត្រូវកាប់រំលំរូបព្រះឆ្លាក់របស់គេ ហើយបំផ្លាញឈ្មោះព្រះទាំងនោះ ចេញពីទីនោះផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ចូរផ្ដួលរំលំអាសនៈរបស់ពួកគេ ចូរកម្ទេចស្តូបរបស់ពួកគេ ចូរដុតបំផ្លាញបង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងរំលំរូបបដិមានៃព្រះរបស់ពួកគេ និងលុបបំបាត់ឈ្មោះរបស់ព្រះនានាឲ្យអស់ពីកន្លែងនោះផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ត្រូវរំលំអាសនាគេ ព្រមទាំងបំបាក់បំបែកបង្គោលដែលសំរាប់គោរព នឹងដុតអ្នកតារបស់គេ ក៏ត្រូវកាប់រំលំរូបព្រះឆ្លាក់របស់គេ ហើយរំលាយឈ្មោះព្រះទាំងនោះពីទីនោះចេញផង សូមមើលជំពូកអាល់គីតាប3 ចូរផ្តួលរំលំអាសនៈរបស់ពួកគេ ចូរកំទេចស្តូបរបស់ពួកគេ ចូរដុតបំផ្លាញបង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងរំលំរូបបដិមាករនៃព្រះរបស់ពួកគេ និងលុបបំបាត់ឈ្មោះរបស់ព្រះនានា ឲ្យអស់ពីកន្លែងនោះផង។ សូមមើលជំពូក |
ដ្បិតនៅឆ្នាំទីប្រាំបីក្នុងរាជ្យទ្រង់ ពេលទ្រង់នៅក្មេងនៅឡើយ ទ្រង់ចាប់តាំងស្វែងរកតាមព្រះនៃដាវីឌ ជាបុព្វបុរសរបស់ទ្រង់ លុះដល់ឆ្នាំទីដប់ពីរ ទ្រង់ផ្តើមជម្រះសម្អាតស្រុកយូដា និងក្រុងយេរូសាឡិម ឲ្យរួចពីអស់ទាំងទីខ្ពស់ បង្គោលសក្ការៈ រូបឆ្លាក់ និងរូបសិតទាំងប៉ុន្មានចេញ
នៅពេលដែលកម្មវិធីចប់ហើយ ពួកអ៊ីស្រាអែលដែលមកប្រជុំ ក៏ចេញទៅតាមទីក្រុងនានាក្នុងស្រុកយូដា វាយកម្ទេចស្ដូបទាំងប៉ុន្មានដែលសម្រាប់គោរព ហើយកាប់រំលំបង្គោលសក្ការៈ ព្រមទាំងបំផ្លាញទីខ្ពស់ និងអាសនាទាំងប៉ុន្មាននៅក្នុងស្រុកយូដាទាំងមូល ស្រុកបេនយ៉ាមីន ស្រុកអេប្រាអិម និងស្រុកម៉ាណាសេដែរ រហូតទាល់តែខ្ទេចទាំងអស់។ បន្ទាប់មក ពួកអ៊ីស្រាអែលក៏វិលត្រឡប់ទៅទីក្រុងរបស់គេ តាមលំនៅដ្ឋានរៀងៗខ្លួនវិញ។
ដ្បិតព្រះយេហូវ៉ានឹងវាយពួកអ៊ីស្រាអែល ដូចជាដើមបបុសដែលញ័រនៅក្នុងទឹក ហើយទ្រង់នឹងរំលើងពួកអ៊ីស្រាអែលចេញពីដីល្អនេះ ដែលទ្រង់បានប្រទានដល់បុព្វបុរសគេ ក៏នឹងកម្ចាត់កម្ចាយគេទៅខាងនាយទន្លេ ដោយព្រោះគេបានធ្វើបង្គោលសក្ការៈ សម្រាប់ខ្លួន ដែលបណ្ដាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ