Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 18:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ទ្រង់​បំបាត់​អស់​ទាំង​ទី​ខ្ពស់ ក៏​បំបាក់​បំបែក​ស្ដូប​ដែល​សម្រាប់​គោរព រំលំ​បង្គោល​សក្ការៈ ទាំង​ប៉ុន្មាន​ចោល ហើយ​បំបែក​កម្ទេច​ពស់​លង្ហិន​ដែល​លោក​ម៉ូសេ​បាន​ធ្វើ​ផង ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដុត​កំញាន​ថ្វាយ​ដល់​រូប​ពស់​រហូត​ដល់​គ្រា​នោះ ហើយ​ហៅរូប​នោះ​ថា នេហ៊ូស‌ថាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ស្ដេច​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ វាយ​បំបាក់​ស្តូប​ព្រះ​ក្លែង‌ក្លាយ កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ព្រម​ទាំង​កម្ទេច​រូប​ពស់​លង្ហិន ដែល​លោក​ម៉ូសេ​បាន​ធ្វើ​ផង ដ្បិត​រហូត​មក​ដល់​គ្រា​នោះ កូន​ចៅ​អ៊ីស្រា‌អែល​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប​ថ្វាយ​រូប​ពស់ ហើយ​ហៅ​រូប​នោះ​ថា​«នេហ៊ូស‌ថាន់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ទ្រង់​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ ក៏​បំបាក់​បំបែក​បង្គោល​ដែល​សំរាប់​គោរព រំលំ​រូប​ព្រះ​ទាំង​ប៉ុន្មាន​ចោល ហើយ​បំបែក​កំទេច​ពស់​លង្ហិន​ដែល​លោក​ម៉ូសេ​បាន​ធ្វើ​ផង ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ដុត​កំញាន ថ្វាយ​ដល់​រូប​ពស់​នោះ ដរាប​ដល់​គ្រា​នោះ ក៏​ឲ្យ​ឈ្មោះ​ថា នេហ៊ូស‌ថាន់

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ស្តេច​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ វាយ​បំបាក់​ស្តូប​ព្រះ​ក្លែង‌ក្លាយ កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ព្រម​ទាំង​កំទេច​រូប​ពស់​លង្ហិន ដែល​ណាពី​ម៉ូសា​បាន​ធ្វើ​ផង ដ្បិត​រហូត​មក​ដល់​គ្រា​នោះ កូន​ចៅ​អ៊ីស្រ‌អែល​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប​ជូន​រូប​ពស់ ហើយ​ហៅ​រូប​នោះ​ថា «នេហ៊ូស‌ថាន់»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 18:4
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​អេសា ជា​បិតា​ទ្រង់ ឥត​ងាក​បែរ​ចេញ​ឡើយ គឺ​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ទេ ពួក​ប្រជាជន​គេ​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ។


ក៏​យក​អស់​ទាំង​រូប​ព្រះ​ចេញ​ពី​វិហារ​ព្រះ‌បាល​មក​ដុត​ចោល


បន្ទាប់​មក បណ្ដា​ជន​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​ស្រុក ក៏​ចូល​ទៅ​បំផ្លាញ​វិហារ​ព្រះ‌បាល បំបាក់​បំបែក​អស់​ទាំង​អាស‌នា ព្រម​ទាំង​រូប​ព្រះ​អស់​រលីង ក៏​សម្លាប់​ម៉ាត់‌ថាន ជា​សង្ឃ​របស់​ព្រះ‌បាល នៅ​ត្រង់​មុខ​អាស‌នា រួច​សង្ឃ​យេហូ‌យ៉ា‌ដា​តាំង​ឲ្យ​មាន​ពួក​ត្រួត‌ត្រា​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។


ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ទេ ហើយ​ពួក​បណ្ដា​ជន គេ​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ព្រម​ទាំង​ដុត​កំញាន នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ។


ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចោល​ចេញ​ទេ ពួក​បណ្ដា‌ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ។


ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចោល​ទេ ប្រជា​ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ គឺ​ស្តេច​នេះ​ហើយ ដែល​ធ្វើ​ទ្វារ​កំផែង​ខាង​លើ​របស់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។


ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចោល​ទេ ប្រជា​ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ។


ព្រះបាទ​អ័ហាស​ក៏​បង្គាប់​សង្ឃ​អ៊ូរី‌យ៉ា​ថា «ត្រូវ​ដុត​តង្វាយ​ដុត​ពេល​ព្រឹក និង​តង្វាយ​ម្សៅ​ពេល​ល្ងាច ព្រម​ទាំង​តង្វាយ​ដុត​របស់​ស្តេច និង​តង្វាយ​ម្សៅ ហើយ​ទាំង​តង្វាយ​ដុត តង្វាយ​ម្សៅ និង​តង្វាយ​ច្រូច​របស់​ពួក​ជន​ទាំង‌ឡាយ នៅ​លើ​អាស‌នា​ធំ​នោះ ក៏​ត្រូវ​ប្រោះ​ឈាម​តង្វាយ​ដុត និង​ឈាម​នៃ​យញ្ញ‌បូជា​នៅ​លើ​នោះ​ដែរ តែ​អាស‌នា​លង្ហិន ត្រូវ​ទុក​សម្រាប់​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ»។


ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​និយាយ​មក​យើង​ថា "យើង​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​វិញ" តើ​មិន​មែន​ជា​ព្រះ​នោះ ដែល​ស្ដេច​ហេ‌សេ‌គា​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់ និង​អាស‌នា​របស់​ព្រះ‌អង្គ​ចេញ​ទេ​ឬ? ដោយ​ប្រាប់​ពួក​សាសន៍​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ថា អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​បង្គំ​នៅ​មុខ​អាស‌នា​មួយ​នេះ នៅ​ក្រុង​យេរូ‌សាឡិម"។


ដ្បិត​ទ្រង់​បាន​ស្អាង​អស់​ទាំង​ទី​ខ្ពស់ ដែល​ស្ដេច​ហេ‌សេ‌គា​ជា​បិតា​របស់​ទ្រង់ បាន​បំផ្លាញ​នោះ​ឡើង​វិញ ក៏​ដំ​ឡើង​អាស‌នា​ថ្វាយ​ព្រះ‌បាល ហើយ​ធ្វើ​បង្គោល​សក្ការៈ ដូច​ព្រះបាទ​អ័ហាប់ ស្តេច​អ៊ីស្រា‌អែល​បាន​ធ្វើ​ដែរ ព្រម​ទាំង​ថ្វាយ​បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម​អស់​ទាំង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​ផង។


ទ្រង់​ក៏​វាយ​បំបាក់​ស្តូប​ទាំង​អស់ ដែល​សម្រាប់​គោរព ហើយ​រំលំ​បង្គោល​សក្ការៈ រួច​យក​ឆ្អឹង​មនុស្ស​មក​រាយ​ពេញ​កន្លែង​នោះ។


ស្ដេច​បង្គាប់​ដល់​ហ៊ីល‌គីយ៉ា ជា​សម្ដេច​សង្ឃ និង​ពួក​សង្ឃ​ជា​បន្ទាប់ ព្រម​ទាំង​ពួក​អ្នក​ឆ្មាំ​ទ្វារ ឲ្យ​យក​ប្រដាប់‌ប្រដា​ទាំង​អស់ ដែល​បាន​ធ្វើ​សម្រាប់​ព្រះ‌បាល សម្រាប់​រូប​ព្រះ និង​សម្រាប់​ពួក​ពល​នៅ​លើ​មេឃ ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា រួច​ទ្រង់​ដុត​ចោល​ទាំង​អស់​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម ត្រង់​វាល​ក្បែរ​ជ្រោះ​កេដ្រុន ហើយ​ក៏​យក​ផេះ​ទៅ​ក្រុង​បេត-អែល។


ប៉ុន្តែ ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ​នៅ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​បំបាត់​បង្គោល​សក្ការៈ ទាំង​ប៉ុន្មាន​ចេញ​ពី​ស្រុក​ទៅ ហើយ​បាន​តាំង​ព្រះ‌ហឫ‌ទ័យ​ស្វែង​រក​ព្រះ​ពិត​វិញ»។


នៅ​ពេល​ដែល​កម្មវិធី​ចប់​ហើយ ពួក​អ៊ីស្រា‌អែល​ដែល​មក​ប្រជុំ ក៏​ចេញ​ទៅ​តាម​ទី​ក្រុង​នានា​ក្នុង​ស្រុក​យូដា វាយ​កម្ទេច​ស្ដូប​ទាំង​ប៉ុន្មាន​ដែល​សម្រាប់​គោរព ហើយ​កាប់​រំលំ​បង្គោល​សក្ការៈ ព្រម​ទាំង​បំផ្លាញ​ទី​ខ្ពស់ និង​អាស‌នា​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​យូដា​ទាំង​មូល ស្រុក​បេនយ៉ាមីន ស្រុក​អេប្រាអិម និង​ស្រុក​ម៉ាណា‌សេ​ដែរ រហូត​ទាល់​តែ​ខ្ទេច​ទាំង​អស់។ បន្ទាប់​មក ពួក​អ៊ីស្រា‌អែល​ក៏​វិល​ត្រឡប់​ទៅ​ទី​ក្រុង​របស់​គេ តាម​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ។


ដ្បិត​ទ្រង់​បាន​ធ្វើ​អស់​ទាំង​ទី​ខ្ពស់​ឡើង​វិញ ដែល​ព្រះ‌បាទ​ហេ‌សេ‌គា ជា​បិតា​បាន​រំលំ​ទៅ​នោះ ហើយ​ក៏​ស្អាង​អាស‌នា​ថ្វាយ​ព្រះ‌បាល ព្រម​ទាំង​ធ្វើ​បង្គោល​សក្ការៈ ហើយ​ថ្វាយ​បង្គំ​គោរព​ដល់​អស់​ទាំង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​ផង។


គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់ ដោយ​ទី​ខ្ពស់​របស់​គេ គេ​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ប្រចណ្ឌ ដោយ​រូប​ព្រះ​របស់​គេ។


អ្នក​មិន​ត្រូវ​ក្រាប​ថ្វាយ​បង្គំ ឬ​គោរព​ប្រតិ‌បត្តិ​ព្រះ​របស់​គេ​ឡើយ ក៏​កុំ​ប្រព្រឹត្ត​តាម​អំពើ​របស់​គេ​នោះ​ដែរ គឺ​ត្រូវ​បំផ្លាញឲ្យ​អស់ ព្រម​ទាំង​បំបែក​រូប​ព្រះ​របស់​គេ​ឲ្យ​ខ្ទេច‌ខ្ទី​ផង។


អ្នក​រាល់​គ្នា​ត្រូវ​រំលំ​អាសនា​របស់​គេ បំបាក់​បំបែក​រូប​ព្រះ និង​បំផ្លាញ​បង្គោល​សក្ការៈ របស់​គេ​ចេញ។


តែ​បើ​អ្នក​និយាយ​មក​យើង​ថា "យើង​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង" តើ​មិន​មែន​ជា​ព្រះ​នោះ ដែល​ហេ‌សេ‌គា​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់ និង​អាស‌នា​ទ្រង់​ចេញ​ទេ​ឬ ដោយ​ប្រាប់​ដល់​ពួក​សាសន៍​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ថា "អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​បង្គំ​នៅ​មុខ​អាស‌នា​មួយ​នេះ​វិញ?"។


យើង​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​អ្នក និង​គាស់​រំលំ​រូប​ព្រះ‌អាទិត្យ​របស់​អ្នក ព្រម​ទាំង​បោះ​ខ្មោច​អ្នក​រាល់​គ្នា​ទៅ​លើ​រូប​ព្រះ​របស់​អ្នក​ទាំង​នោះ​ដែរ ហើយ​ចិត្ត​យើង​នឹង​ខ្ពើម​អ្នក​រាល់​គ្នា។


(នៅ​វេលា​នោះ ខ្ញុំ​បាន​ឈរ​នៅ​ចន្លោះ​ព្រះ‌យេហូវ៉ា និង​អ្នក​រាល់​គ្នា ដើម្បី​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ប្រាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ខ្លាច​ដោយ​ព្រោះ​មាន​ភ្លើង ហើយ​មិន​បាន​ឡើង​ទៅ​លើ​ភ្នំ​នោះ​ទេ)។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា


ប៉ុន្ដែ អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នេះ​វិញ គឺ​ត្រូវ​រំលំ​អាសនា​របស់​គេ បំបាក់​បំបែក​ស្ដូប​របស់​គេ ហើយ​បំផ្លាញ​បង្គោល​សក្ការៈ របស់​គេ ព្រម​ទាំង​ដុត​រូប​ឆ្លាក់​របស់​គេ​នឹង​ភ្លើង​ទៅ។


នៅ​យប់​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​យក​គោ​ឈ្មោល​របស់​ឪពុក​អ្នក គឺ​គោ​ទី​ពីរ​អាយុ​ប្រាំពីរ​ខួប ទៅ​ទាញ​រំលំ​អាសនា​របស់​ព្រះ‌បាល ដែល​ជា​របស់​ឪពុក​អ្នក ហើយ​កាប់​បំផ្លាញ​បង្គោល​សក្ការៈ ដែល​នៅ​ក្បែរ​នោះ​ចេញ


កាលមនុស្ស​នៅ​ទី​ក្រុងបាន​ក្រោក​ឡើង​ពី​ព្រលឹម ឃើញ​អាសនា​របស់​ព្រះ​បាល​ត្រូវ​គេ​រំលំ បង្គោល​សក្ការៈ​ដែល​នៅ​ជិត​នោះ ត្រូវ​គេ​កាប់​ចោល ហើយ​គោ​ទី​ពីរត្រូវ​បាន​គេ​ថ្វាយ​នៅ​លើ​អាសនា​ដែល​គេ​សង់​ឡើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម