Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 3:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​ដល់​បិតា និង​មាតា​ទេ ដ្បិត​ទ្រង់​បាន​បំបាត់​រូប​ព្រះ‌បាល ដែល​បិតា​របស់​ទ្រង់​បាន​កសាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ តែ​មិន​ស្មើ​មាតា‌បិតា​ទេ។ ស្ដេច​បាន​ផ្ដួល​រំលំ​រូប​ព្រះ​បាល​ដែល​បិតា​បាន​កសាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ទ្រង់​ប្រព្រឹត្ត​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​ដល់​ព្រះ‌បិតា នឹង​ព្រះ‌មាតា​ទ្រង់​ទេ ដ្បិត​ទ្រង់​បាន​បំបាត់​រូប​ព្រះ‌បាល ដែល​ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា តែ​មិន​ស្មើ​បិតា‌ម្តាយ​ទេ។ ស្តេច​បាន​ផ្តួល​រំលំ​រូប​ព្រះ​បាល​ដែល​បិតា​បាន​កសាង។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 3:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​ព្រោះ​អំពើ​បាប​ដែល​ទ្រង់​បាន​ធ្វើ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដើរ​តាម​ផ្លូវ និង​អំពើ​បាប​ដែល​យេរ៉ូ‌បោម​បាន​ធ្វើ ជា​ការ​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​ដែរ។


អ័ហាប់​មាន​រាជ‌ឱង្ការ​តប​ថា៖ «ឱ​ខ្មាំង​សត្រូវ​យើង​អើយ តើ​ឯង​មក​តាម​យើង​ទាន់​ហើយ​ឬ?»។ លោក​ទូល​ឆ្លើយ​ថា៖ «ទាន់​ហើយ ព្រោះ​ព្រះ‌ករុណា​បាន​លក់អង្គ​ទ្រង់​ផ្ទាល់​ឲ្យ​ធ្វើ​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា»។


(គ្មាន​អ្នក​ណា​ម្នាក់​ដូចព្រះបាទ​អ័ហាប់ឡើយ ដែល​លក់​ខ្លួន​ឲ្យ​ធ្វើ​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដែល​យេសិ‌បិល​ជា​មហេសី​បាន​ញុះ‌ញង់​នោះ។


នៅ​គ្រា​នោះ ព្រះបាទ​យេហ៊ូវ​ក៏​ប្រមូល​ពួក​បណ្ដា​ជន​ទាំង​អស់​មក​ប្រាប់​ថា៖ «ព្រះបាទ​អ័ហាប់​បាន​គោរព​ដល់​ព្រះ‌បាល​តែ​បន្តិច​ទេ តែ​ព្រះបាទ​យេហ៊ូវ​នឹង​គោរព​ដល់​ទ្រង់​ជា​ច្រើន។


ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​ម៉ាណា‌សេ ជា​បិតា​របស់​ទ្រង់​ដែរ។


ទ្រង់​ធ្វើ​ឲ្យ​បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង ក៏​កាន់​នក្ខត្ត‌ឫក្ស ហើយ​អង្គុយ​ធម៌ ព្រម​ទាំង​ប្រកប​នឹង​គ្រូ​ខាប ហើយ​គ្រូ​គាថា​ផង ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ច្រើន នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​អំពើ​ដែល​នាំ​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ។


ពេល​ព្រះបាទ​យ៉ូរ៉ាម​ឃើញ​ព្រះបាទ​យេហ៊ូវ ទ្រង់​មាន​រាជ​ឱង្ការ​ថា៖ «យេហ៊ូវ​អើយ តើ​អ្នក​មក​ដោយ​មេត្រី​ឬ?» ព្រះបាទ​យេហ៊ូវ​ឆ្លើយ​តប​ថា៖ «តើ​មាន​មេត្រី​ម្ដេច​បាន បើ​នៅ​មាន​អំពើ​ផិត​ក្បត់ និង​មន្ត​អាគម​របស់​យេសិ‌បិល ជា​មាតា​របស់​ព្រះ‌អង្គ​យ៉ាង​ច្រើន​ដូច​នេះ?»។


បន្ទាប់​មក លោក​បាន​ចូល​ទៅ​បរិ‌ភោគ​ភោជនា‌ហារ រួច​ហើយ​ក៏​បង្គាប់​ថា៖ «ចូរ​ទៅ​មើល​ស្ត្រី​ដែល​ត្រូវ​បណ្ដាសា​នោះ ហើយ​កប់​នាង​ទៅ ដ្បិត​នាង​ជា​បុត្រ​ស្តេច​ដែរ»។


អ្នក​មិន​ត្រូវ​ក្រាប​ថ្វាយ​បង្គំ ឬ​គោរព​ប្រតិ‌បត្តិ​ព្រះ​របស់​គេ​ឡើយ ក៏​កុំ​ប្រព្រឹត្ត​តាម​អំពើ​របស់​គេ​នោះ​ដែរ គឺ​ត្រូវ​បំផ្លាញឲ្យ​អស់ ព្រម​ទាំង​បំបែក​រូប​ព្រះ​របស់​គេ​ឲ្យ​ខ្ទេច‌ខ្ទី​ផង។


ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​បាន​ស្តាប់​តាម​ព្រះ‌យេហូវ៉ា​សោះ គឺ​បាន​ស្ទុះ​ទៅ​ចាប់​យក​របឹប ហើយ​ធ្វើ​ការ​អាក្រក់​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ដូច្នេះ?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម