កាលពួកនគរដែលនៅអស់ទាំងស្រុកបានឮថា ព្រះយេហូវ៉ាច្បាំងនឹងពួកខ្មាំងសត្រូវរបស់អ៊ីស្រាអែលដូច្នោះ គេក៏កើតមានសេចក្ដីស្ញែងខ្លាចដល់ព្រះទាំងអស់គ្នា។
និក្ខមនំ 14:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គធ្វើឲ្យកង់រទេះរបស់គេរបូតចេញ ឲ្យគេបរដោយពិបាក។ ពួកអេស៊ីព្ទស្រែកថា៖ «ចូរយើងនាំគ្នារត់ចេញពីសាសន៍អ៊ីស្រាអែលទៅ ដ្បិតព្រះយេហូវ៉ាច្បាំងនឹងយើងជាសាសន៍អេស៊ីព្ទ ជំនួសពួកគេហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គធ្វើឲ្យរទេះចម្បាំងរបូតកង់ ហើយកឿងទៅមុខមិនរួច។ ជនជាតិអេស៊ីបស្រែកឡើងថា៖ «ចូរយើងនាំគ្នារត់ឲ្យឆ្ងាយពីជនជាតិអ៊ីស្រាអែលទៅ ដ្បិតព្រះអម្ចាស់រួមជាមួយពួកគេ ច្បាំងតទល់នឹងពួកយើងហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ធ្វើឲ្យរបូតកង់ពីរទេះគេចេញ ឲ្យគេបរដោយពិបាក បានជាពួកសាសន៍អេស៊ីព្ទនិយាយថា ចូរយើងរាល់គ្នារត់ពីសាសន៍អ៊ីស្រាអែលនេះចេញ ដ្បិតព្រះយេហូវ៉ាទ្រង់ច្បាំងនឹងយើងជំនួសគេហើយ។ អាល់គីតាប អុលឡោះធ្វើឲ្យរទេះចំបាំងរបូតកង់ ហើយកឿងទៅមុខមិនរួច។ ជនជាតិអេស៊ីបស្រែកឡើងថា៖ «ចូរយើងនាំគ្នារត់ឲ្យឆ្ងាយពីជនជាតិអ៊ីស្រអែលទៅ ដ្បិតអុលឡោះតាអាឡារួមជាមួយពួកគេ ច្បាំងតទល់នឹងពួកយើងហើយ!»។ |
កាលពួកនគរដែលនៅអស់ទាំងស្រុកបានឮថា ព្រះយេហូវ៉ាច្បាំងនឹងពួកខ្មាំងសត្រូវរបស់អ៊ីស្រាអែលដូច្នោះ គេក៏កើតមានសេចក្ដីស្ញែងខ្លាចដល់ព្រះទាំងអស់គ្នា។
កាលខ្ញុំបានត្រួតពិនិត្យមើលរួចហើយ ខ្ញុំក៏ក្រោកឡើង ហើយពោលទៅកាន់ពួកអភិជន និងពួកអ្នកគ្រប់គ្រង ព្រមទាំងប្រជាជនឯទៀតៗថា៖ «កុំខ្លាចពួកគេឡើយ ចូរនឹកចាំពីព្រះអម្ចាស់ ដែលទ្រង់ធំ ហើយគួរស្ញែងខ្លាច ហើយត្រូវប្រយុទ្ធការពារពួកបងប្អូន កូនប្រុស កូនស្រី ប្រពន្ធ និងផ្ទះសំបែងរបស់អ្នករាល់គ្នា!»។
កាលខ្មាំងសត្រូវរបស់យើងទាំងប៉ុន្មានបានឮដំណឹងនេះ សាសន៍ដទៃទាំងប៉ុន្មានដែលនៅជុំវិញយើងក៏ភ័យខ្លាច ហើយគេទ្រោមចុះជាខ្លាំងនៅចំពោះភ្នែករបស់ខ្លួន ដ្បិតគេយល់ឃើញថា កិច្ចការនេះកើតឡើងដោយសារជំនួយរបស់ព្រះនៃយើង។
ព្រះអង្គបានញែកសមុទ្រចេញពីគ្នានៅចំពោះមុខពួកគេ ឲ្យពួកគេដើរឆ្លងកាត់កណ្ដាលសមុទ្រ លើដីគោក តែព្រះអង្គបានទម្លាក់ពួកអ្នកដែលដេញតាមទៅក្នុងទីជម្រៅ ដូចជាបោះថ្មទៅក្នុងមហាសាគរ ។
ប៉ុន្តែ ភ្នែករបស់ពួកមនុស្សអាក្រក់វិញ នឹងត្រូវងងឹតទៅ គេនឹងរកទីពឹងគ្មាន ហើយសេចក្ដីសង្ឃឹមរបស់គេ នឹងបានជាសេចក្ដីស្លាប់នោះ»។
ឱព្រះយេហូវ៉ាអើយ សូមតតាំងនឹងអស់អ្នកដែលតតាំងនឹងទូលបង្គំ សូមតយុទ្ធនឹងអស់អ្នក ដែលតយុទ្ធនឹងទូលបង្គំផង!
ព្រះអង្គបញ្ឈប់សង្គ្រាម រហូតដល់ចុងបំផុតនៃផែនដី ព្រះអង្គបំបាក់ធ្នូ ហើយកាច់លំពែង ក៏ដុតរទេះចម្បាំងដោយភ្លើង។
ឱព្រះនៃលោកយ៉ាកុបអើយ ពេលព្រះអង្គបន្ទោស នោះទាំងអ្នកជិះ ទាំងសេះក៏ស្រឡាំងកាំងទៅ។
ព្រះយេហូវ៉ានឹងច្បាំងជំនួសអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែនៅស្ងៀមប៉ុណ្ណោះ»។
ពេលនោះ សាសន៍អេស៊ីព្ទនឹងដឹងថា យើងជាព្រះយេហូវ៉ា នៅពេលយើងបានកិត្តិសព្ទដោយបំបាក់ផារ៉ោន រទេះចម្បាំង និងពួកពលសេះរបស់ស្ដេច»។
យើងនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង ហើយដេញតាមគេ តែយើងនឹងបានកិត្តិសព្ទដោយសារបំបាក់ផារ៉ោន និងកងទ័ពទាំងប៉ុន្មានរបស់ស្ដេច នោះសាសន៍អេស៊ីព្ទនឹងដឹងថា យើងជាព្រះយេហូវ៉ា»។ គេក៏ធ្វើដូច្នោះ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំដូច្នេះថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន ហើយលើទីទួលនៃភ្នំនោះ ប្រៀបដូចជាសិង្ហ និងកូនវា ដែលគ្រហឹមពីលើរំពា ទោះបើគេហៅពួកគង្វាលជាច្រើនមកបង្ក្រាបវាក៏ដោយ តែវាមិនភ័យខ្លាច ដោយឮសំឡេងគេ ឬក្រាបចុះ ដោយព្រោះសូរយុកយាក់របស់គេឡើយ។
យើងនឹងបំបាក់បំបែកទាំងសេះ និងអ្នកជិះផង ដោយសារអ្នក យើងនឹងបំបាក់បំបែកទាំងរទេះចម្បាំង និងអ្នកបរ ដោយសារអ្នក។
យើងនឹងបង្កាត់ភ្លើងនៅលើកំផែងក្រុងរ៉ាបាត ភ្លើងនោះនឹងឆេះទីមាំមួនរបស់ក្រុងនោះអស់ទៅ ទាំងមានសម្រែកក្នុងថ្ងៃសឹកសង្គ្រាម ទាំងមានព្យុះសង្ឃរា ក្នុងថ្ងៃដែលមានខ្យល់កំបុតត្បូង
ប្រៀបដូចជាមនុស្សម្នាក់ដែលរត់រួចពីសិង្ហ ហើយទៅជួបនឹងខ្លាឃ្មុំ ឬចូលទៅក្នុងផ្ទះ ហើយច្រត់ដៃនឹងជញ្ជាំង រួចត្រូវពស់ចឹក។
ខ្ញុំឃើញព្រះអម្ចាស់ឈរក្បែរ អាសនា ហើយព្រះអង្គមានព្រះបន្ទូលថា៖ «ចូរវាយក្បាលសសរឲ្យកក្រើក រហូតដល់ជើងសសរ ហើយបំបែកនៅលើក្បាលរបស់មនុស្សទាំងអស់ រួចអស់អ្នកដែលសល់ យើងនឹងប្រហារដោយដាវ គ្មានអ្នកណាម្នាក់អាចរត់ចេញ គ្មានអ្នកណាម្នាក់អាចគេចផុតបានឡើយ។
ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលយាងនាំមុខអ្នករាល់គ្នា ព្រះអង្គនឹងច្បាំងជំនួសអ្នករាល់គ្នា ដូចជាព្រះអង្គបានច្បាំងសម្រាប់អ្នករាល់គ្នានៅស្រុកអេស៊ីព្ទ នៅចំពោះមុខអ្នករាល់គ្នា
មិនត្រូវខ្លាចគេឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គនឹងច្បាំងជំនួសអ្នក"»។
ដ្បិតថ្មដារបស់គេមិនដូចជាថ្មដារបស់យើងទេ សូម្បីតែខ្មាំងសត្រូវរបស់យើង ក៏ទទួលស្គាល់ដូច្នេះដែរ។
ទោះពីមុនមក ឬក្រោយមកទៀត មិនដែលមានថ្ងៃណាដូចថ្ងៃនោះឡើយ ដែលព្រះយេហូវ៉ាស្តាប់តាមសំឡេងរបស់មនុស្សម្នាក់ ដ្បិតព្រះយេហូវ៉ាច្បាំងជំនួសសាសន៍អ៊ីស្រាអែល។
ព្រះយេហូវ៉ាបំបាក់ទ័ពស៊ីសេរ៉ា និងរទេះទាំងប៉ុន្មានរបស់លោក ព្រមទាំងពួកពលទាំងអស់ដោយមុខដាវនៅចំពោះបារ៉ាក។ ស៊ីសេរ៉ាក៏ចុះពីរទេះរបស់លោក ហើយរត់គេចខ្លួនទៅ។