Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 51:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 យើង​នឹង​បំបាក់​បំបែក​ទាំង​សេះ និង​អ្នក​ជិះ​ផង ដោយ‌សារ​អ្នក យើង​នឹង​បំបាក់​បំបែក​ទាំង​រទេះ​ចម្បាំង និង​អ្នក​បរ ដោយ‌សារ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 យើង​បាន​ប្រើ​អ្នក​សម្រាប់​កម្ទេច​សេះ និង​ទាហាន​ដែល​ជិះ​នៅ​លើ​វា យើង​បាន​ប្រើ​អ្នក សម្រាប់​កម្ទេច រទេះ​ចម្បាំង និង​អ្នក​បរ​វា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 អញ​នឹង​បំបាក់​បំបែក​ទាំង​សេះ នឹង​អ្នក​ជិះ​ផង ដោយ‌សារ​ឯង អញ​នឹង​បំបាក់​បំបែក​ទាំង​រទេះ​ចំបាំង នឹង​អ្នក​បរ ដោយ‌សារ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

21 យើង​បាន​ប្រើ​អ្នក​សម្រាប់​កំទេច​សេះ និង​ទាហាន​ដែល​ជិះ​នៅ​លើ​វា យើង​បាន​ប្រើ​អ្នក សម្រាប់​កំទេច រទេះ​ចំបាំង និង​អ្នក​បរ​វា។

សូមមើលជំពូក ចម្លង




យេរេមា 51:21
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បញ្ឈប់​សង្គ្រាម រហូត​ដល់​ចុង​បំផុត​នៃ​ផែន​ដី ព្រះ‌អង្គ​បំបាក់​ធ្នូ ហើយ​កាច់​លំពែង ក៏​ដុត​រទេះ​ចម្បាំងដោយ​ភ្លើង។


ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយ ពេល​ព្រះ‌អង្គ​បន្ទោស នោះ​ទាំង​អ្នក​ជិះ ទាំង​សេះ​ក៏​ស្រឡាំង​កាំងទៅ។


បន្ទាប់​មក លោក​ម៉ូសេ និង​កូន​ចៅ​អ៊ីស្រា‌អែល​នាំ​គ្នា​ច្រៀង​ទំនុក​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ថា៖ «ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​មាន​ជ័យ‌ជម្នះ​យ៉ាង​ត្រចះ​ត្រចង់ ព្រះ‌អង្គ​បាន​ផ្តួល ទាំង​សេះ ទាំង​អ្នក​ជិះ ទៅ​ក្នុង​សមុទ្រ។


លោក​ស្រី​ម៉ារាម​ក៏​ច្រៀង​ឆ្លើយ​នឹង​គេ​ថា៖ «ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​មាន​ជ័យ‌ជម្នះ​យ៉ាង​ត្រចះ​ត្រចង់ ព្រះ‌អង្គ​បាន​បោះ​ទាំង​សេះ ទាំង​អ្នក​ជិះ ទៅ​ក្នុង​សមុទ្រ»។


ព្រះ‌អង្គ​បាន​បោះ​អស់​ទាំង​រទេះ និង​កង​‌ទ័ព​របស់​ផារ៉ោន​ទៅ​ក្នុង​សមុទ្រ ពួក​មេ‌ទ័ព​ជម្រើស​របស់​ស្ដេច ក៏​បាន​លង់​ក្នុង​សមុទ្រ​ក្រហម ។


ជា​ព្រះ​ដែល​នាំ​រទេះ​ចម្បាំង និង​ពល​សេះ​ចេញ​មក ព្រម​ទាំង​កង‌ទ័ព និង​មនុស្ស​ស្ទាត់​ជំនាញ ពួក​គេ​ដេក​ទាំង​អស់​គ្នា ឥត​ក្រោក​ឡើង​វិញ​ឡើយ គេ​នឹង​សាប‌សូន្យ ហើយ​ត្រូវ​រលត់​ទៅ ដូច​ជា​ប្រឆេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា


មាន​ដាវ​មក​លើ​សេះ​ទាំង​ប៉ុន្មាន និង​រទេះ​ចម្បាំង​របស់​គេ ហើយ​លើ​ជន​ជាតិ​លាយ‌ឡំ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​បាប៊ីឡូន​ដែរ គេ​នឹង​ត្រឡប់​ដូច​ជា​ស្រី មាន​ដាវ​មក​លើ​អស់​ទាំង​ទ្រព្យ‌សម្បត្តិ​របស់​គេ ហើយ​នឹង​ត្រូវ​ប្លន់​យក​ទៅ។


នៅ​តុ​យើង អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត​ដោយ​សាច់​សេះ រទេះ​ចម្បាំង ពួក​មនុស្ស​ខ្លាំង​ពូកែ និង​ពួក​ទាហាន​ទាំង​ប៉ុន្មាន​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។


ព្រះ​យេហូវ៉ា​មាន​ព្រះបន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ យើង​នឹង​កាត់​អស់​ទាំង​សេះ​របស់​ឯង ហើយ​យើង​នឹង​បំផ្លាញ​រទេះ​ចម្បាំង​ទាំង​ប៉ុន្មាន របស់​ឯង​ដែរ។


មើល៍! យើង​ទាស់​នឹង​ឯង យើង​នឹង​ដុត​អស់​ទាំង​រទេះ​ចម្បាំង​របស់​ឯង ឲ្យ​ទៅ​ជា​ផេះ ហើយ​ដាវ​នឹង​ស៊ី​កូន​សិង្ហ​របស់​ឯង យើង​នឹង​បំបាត់​ការ​ចាប់​រំពា​របស់​ឯង​ពី​ផែនដី ហើយ​សំឡេង​របស់​ពួក​ទូត​ឯង នឹង​ឥត​មាន​អ្នក​ណា​ឮ​ទៀត​ឡើយ។


យើង​នឹង​រំលំ​បល្ល័ង្ក​នៃ​រាជ្យ​ផ្សេងៗ ហើយ​នឹង​បំផ្លាញ​ឥទ្ធិ‌ឫទ្ធិ​របស់​រាជ្យ​នៃ​សាសន៍​ទាំង​ប៉ុន្មាន យើង​នឹង​បំបាក់​អស់​ទាំង​រទេះ​ចម្បាំង ព្រម​ទាំង​មនុស្ស​ដែល​ជិះ​ផង ឯ​សេះ និង​ពួក​ដែល​ជិះ ក៏​នឹង​ភ្លាត់​ធ្លាក់​ចុះ ដោយ​ដាវ​របស់​បង‌ប្អូន​គេ​រៀង​រាល់​ខ្លួន»។


គេ​នឹង​បាន​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ដែល​កំពុង​ជាន់​ឈ្លី​ភក់​នៅ​ត្រង់​ផ្លូវ​ក្នុង​ចម្បាំង គេ​នឹង​តស៊ូ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​គេ ហើយ​ពួក​ពល​សេះ​នឹង​ស្រឡាំង‌កាំង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ យើង​នឹង​វាយ​សេះ​ឲ្យជ្រួល​ច្របល់ ហើយ​ឲ្យ​ពួក​អ្នក​ជិះត្រូវ​វិល​ខួរ​ដែរ យើង​នឹង​បើក​ភ្នែក​មើល​ពួក​វង្ស​យូដា ហើយ​នឹង​វាយ​សេះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ឲ្យ​ខ្វាក់​ភ្នែក។


ដើម្បី​ស៊ី​សាច់​ពួក​ស្តេច សាច់​ពួក​មេ​ទ័ព សាច់​ពួក​មនុស្ស​ខ្លាំង​ពូកែ ព្រម​ទាំង​សាច់​សេះ និង​ពួក​អ្នក​ដែល​ជិះ​សេះ គឺ​ជា​សាច់​មនុស្ស​ទាំង​អស់ ទាំង​អ្នក​ជា អ្នក​ខ្ញុំ​គេ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម