ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 12:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​កណ្ដាល​អធ្រាត្រ​ក្នុង​យប់​នោះ ព្រះ‌យេហូវ៉ា​បាន​វាយ​កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេស៊ីព្ទ ចាប់​ពី​បុត្រ​ច្បង​របស់​ផារ៉ោន​ដែល​គង់​លើ​បល្ល័ង្ក​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​អ្នក​ទោស​ដែល​នៅ​ក្នុង​គុក ព្រម​ទាំង​កូន​ច្បង​របស់​សត្វ​ទាំង​អស់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​កណ្ដាល​អធ្រាត្រ ព្រះ‌អម្ចាស់​បាន​ប្រហារ​កូន​ច្បង​ទាំង​អស់ នៅ​ស្រុក​អេស៊ីប គឺ​ចាប់​តាំង​ពី​បុត្រ​ច្បង​របស់​ព្រះចៅ​ផារ៉ោន​ដែល​គ្រង​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​អ្នក​ជាប់​គុក ព្រម​ទាំង​កូន​ដំបូង​ទាំង​ប៉ុន្មាន​របស់​ហ្វូង​សត្វ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​នៅ​កណ្តាល​អធ្រាត្រ​ក្នុង​យប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​វាយ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ ចាប់​តាំង​ពី​បុត្រ​ច្បង​របស់​ផារ៉ោន ដែល​គង់​លើ​បល្ល័ង្ក​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​អ្នក​ទោស​នៅ​ក្នុង​គុក ព្រម​ទាំង​កូន​ច្បង​នៃ​អស់​ទាំង​សត្វ​ផង

សូមមើលជំពូក

អាល់គីតាប

នៅ​កណ្តាល​អធ្រាត្រអុលឡោះ‌តាអាឡា​បាន​ប្រហារ​កូន​ច្បង​ទាំង​អស់ នៅ​ស្រុក​អេស៊ីប គឺ​ចាប់​តាំង​ពី​កូន​ច្បង​របស់​ស្តេច​ហ្វៀរ៉អ៊ូន ដែល​គ្រង​រាជ្យ​រហូត​ដល់​កូន​ច្បង​របស់​អ្នក​ជាប់​គុក ព្រម​ទាំង​កូន​ដំបូង​ទាំង​ប៉ុន្មាន​របស់​ហ្វូង​សត្វ​ដែរ។

សូមមើលជំពូក



និក្ខមនំ 12:29
27 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​យើង​នឹង​ជំនុំ‌ជម្រះ​សាសន៍​ដែល​គេ​បម្រើ​នោះ ហើយ​ក្រោយ​នោះ​មក គេ​នឹង​ចាក​ចេញ​មក​ទាំង​មាន​ទ្រព្យ‌សម្បត្តិ​ជា​ច្រើន។


អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​មួយ​រំពេច​ភ្លាម នៅ​កណ្ដាល​អធ្រាត្រ ពួក​ជន​នឹង​រន្ធត់ ហើយ​បាត់​ទៅ ឯ​មនុស្ស​សំខាន់ៗ​ក៏​ត្រូវ​ដក​ចេញ​ទៅ ដោយ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ដែរ។


ព្រះ‌អង្គ​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង នៅ​ក្នុង​ស្រុក​គេ គឺ​ជា​ផល​ដំបូង​នៃ​កម្លាំង​ទាំង​ប៉ុន្មាន​របស់​គេ។


៙ ព្រះ‌អង្គ​ហើយ​ដែល​បាន​ប្រហារ អស់​ទាំង​កូន​ច្បងរបស់​សាសន៍​អេស៊ីព្ទ ទាំង​មនុស្ស ទាំង​សត្វ។


៙ គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​ប្រហារ អស់​ទាំង​កូន​ច្បង​របស់​ពួក​អេស៊ីព្ទ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច


ព្រះ‌អង្គ​បាន​ធ្វើ​ផ្លូវ​សម្រាប់​សេចក្ដី​ក្រោធ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​បាន​ប្រណី​ព្រលឹង​គេ ឲ្យ​រួច​ពី​ស្លាប់​ឡើយ គឺ​បាន​ប្រគល់​ជីវិត​គេ​ទៅ​ឲ្យ​គ្រោះ​កាច។


ព្រះ‌អង្គ​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង នៅ​ស្រុក​អេស៊ីព្ទ គឺ​ជា​ដើម​កម្លាំង​របស់​ហាំ​នៅ​ក្នុង​ជំរំ​គេ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​នាំ​គ្រោះ​កាច​មួយ​ទៀត​មក​លើ​ផារ៉ោន និង​ស្រុក​អេស៊ីព្ទ ក្រោយ​នោះ​មក ស្តេច​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ។ កាល​ណា​ស្ដេច​បើក​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ ស្ដេច​នឹង​ដេញ​អ្នក​រាល់​គ្នា​ឲ្យ​ចេញ​ទៅ​ទាំង​អស់។


នៅ​យប់​នោះ យើង​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីព្ទ ហើយ​វាយ​អស់​ទាំង​កូន​ច្បង​ក្នុង​ស្រុក​អេស៊ីព្ទ ទាំង​មនុស្ស​ទាំង​សត្វ យើង​នឹង​ដាក់​ទោស​ព្រះ​ទាំង​អស់​របស់​ស្រុក​អេស៊ីព្ទ គឺ​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។


បន្ទាប់​មក កូន​ចៅ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​ធ្វើ​តាម​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។


ដ្បិត​កាល​ផារ៉ោន​បាន​តាំង​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​បើក​ឲ្យ​ពួក​យើង​ចេញ នោះ​ព្រះ‌យេហូវ៉ា​បាន​សម្លាប់​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ ចាប់​តាំង​ពី​កូន​ច្បង​របស់​មនុស្ស រហូត​ដល់​កូន​ដំបូង​របស់​សត្វ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​ថ្វាយ​អស់​ទាំង​កូន​ឈ្មោល ដែល​កើត​មក​ដំបូង ជា​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា តែ​អស់​ទាំង​កូន​ប្រុស​ច្បង​របស់​ពួក​យើង នោះ​ពួក​យើង​លោះ​វិញ"។


ហើយ​យើង​ប្រាប់​អ្នក​ថា ចូរ​បើក​ឲ្យ​កូន​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​ថ្វាយ​បង្គំ​យើង។ តែ​ប្រសិន‌បើ​អ្នក​មិន​ព្រម​ទេ នោះ​មើល៍ យើង​នឹង​ប្រហារ​កូន​ច្បង​របស់​អ្នក"»។


នៅ​ថ្ងៃ​បន្ទាប់ ព្រះ‌យេហូវ៉ា​ក៏​ធ្វើ​ដូច្នោះ គឺ​ហ្វូង​សត្វ​របស់​សាសន៍​អេស៊ីព្ទ​ទាំង​ប៉ុន្មាន​ស្លាប់​អស់ តែ​គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​ស្លាប់​ឡើយ។


គេ​នឹង​ត្រូវ​ប្រមូល​គ្នា​ដូច​ជា​ឈ្លើយ ដែល​ប្រមូល​ទុក​ក្នុង​រណ្ដៅ ហើយ​នឹង​ត្រូវ​ឃុំ​នៅ​ក្នុង​គុក ក្រោយ​មក​ជា​យូរ​ថ្ងៃ គេ​ត្រូវ​រង​ទោស


មើល៍ អស់​អ្នក​ដែល​ខឹង​ក្តៅ​ក្រហាយ​នឹង​អ្នក គេ​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​នៅ ពួក​អ្នក​ដែល​ត​តាំង​នឹង​អ្នក គេ​នឹង​បាន​ដូច​ជា​ទទេ​សោះ ហើយ​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ។


បន្តិច​ទៀត ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ នឹង​បាន​រួច​ចេញ​ពី​ចំណង​គេ​ជា​យ៉ាង​ឆាប់ គេ​នឹង​មិន​ត្រូវ​ស្លាប់ ចុះ​ទៅ​ក្នុង​រណ្តៅ​ឡើយ ក៏​មិន​ខ្វះ‌ខាត​អាហារ​ដែរ។


រួច​គេ​យោង​ទាញ​ហោរា​យេរេមា​ឡើង​រួច​ពី​គុក​ងងឹត​មក ហើយ​លោក​បាន​នៅ​ជាប់​ក្នុង​ទី‌លាន​គុក​វិញ។


គេ​ក៏​ចាប់​យក​ហោរា​យេរេមា​ទៅ​ដាក់​ក្នុង​គុក​ងងឹត​របស់​ម៉ាលគា ជា​កូន​ហាម៉ាលេក ដែល​នៅ​ទី‌លាន​គុក គេ​យក​ខ្សែ​សម្រូត​ហោរា​យេរេមា​ចុះ​ទៅ រីឯ​នៅ​ក្នុង​គុក​ងងឹត​នោះ​គ្មាន​ទឹក​ទេ មាន​សុទ្ធ​តែ​ភក់ ហើយ​ហោរា​យេរេមា​ក៏​ផុង​ទៅ​ក្នុង​ភក់​នោះ។


មាន​អាសន្ន‌រោគ​ចេញ​ពី​ចំពោះ​ព្រះ‌អង្គ ក៏​មាន​រន្ទះ​ចេញ​ពី​ដាន​ព្រះ‌បាទ​របស់​ព្រះ‌អង្គ


ចំណែក​អ្នក​វិញ យើង​លែង​ពួក​ជាប់​គុក ឲ្យ​រួច​ចេញ​ពី​រណ្តៅ​ដែល​គ្មាន​ទឹក ដោយ​ព្រោះ​ឈាម​នៃ​សេចក្ដី​សញ្ញា​របស់អ្នក


ដ្បិត​អស់​ទាំង​កូន​ច្បង​ជា​ចំណែក​របស់​យើង ព្រោះ​កាល​យើង​បាន​សម្លាប់​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ នោះ​យើង​បាន​ញែក​អស់​ទាំង​កូន​ច្បង​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទុក​សម្រាប់​យើង គឺ​ទាំង​មនុស្ស និង​សត្វ​ជា​ចំណែក​របស់​យើង។ យើង​ជា​ព្រះ‌យេហូវ៉ា»។


រីឯ​សាសន៍​អេស៊ីព្ទ​វិញ កំពុង​តែ​កប់​ខ្មោច​កូន​ច្បង​ទាំង​ប៉ុន្មាន​របស់​គេ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រហារ​នៅ​កណ្ដាល​ពួកគេ។ ព្រះ‌យេហូវ៉ា​ក៏​វិនិច្ឆ័យ​ទោស​ពួក​ព្រះ​របស់​ពួកគេ​ដែរ។


ដ្បិត​អស់​ទាំង​កូន​ច្បង​របស់​កូន​ចៅ​អ៊ីស្រា‌អែល ជា​ចំណែក​របស់​យើង គឺ​ទាំង​មនុស្ស​ទាំង​សត្វ។ នៅ​ថ្ងៃ​ដែល​យើង​បាន​វាយ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ នោះ​យើង​បាន​ញែក​គេ​ជា​បរិសុទ្ធ ទុក​សម្រាប់​យើង


ដោយ​សារ​ជំនឿ លោក​បាន​ធ្វើ​ពិធី​បុណ្យ​រំលង ហើយ​ប្រោះ​ឈាម ដើម្បី​កុំ​ឲ្យ​មេ​បំផ្លាញពួក​កូន​ច្បង មក​ពាល់​ពួក​គេ​ឡើយ។


មក​ដល់​ក្រុម​ជំនុំ​នៃ​ពួក​កូន​ច្បង​ដែល​កត់​ទុក​នៅ​ស្ថាន‌សួគ៌ មក​ដល់​ព្រះ ដែល​ជា​ចៅ​ក្រម​នៃ​មនុស្ស​ទាំង​អស់ មក​ដល់​វិញ្ញាណ​នៃ​ពួក​សុចរិត​ដែល​បាន​គ្រប់​លក្ខណ៍