លោកអ័ប្រាហាំដាក់ឈ្មោះកន្លែងនោះថា «ព្រះយេហូវ៉ានឹងផ្គត់ផ្គង់ » ដូចមានគេនិយាយរហូតមកដល់ថ្ងៃនេះថា «នៅលើភ្នំរបស់ព្រះយេហូវ៉ា ព្រះអង្គនឹងផ្គត់ផ្គង់ឲ្យ »។
នាងអេសធើរ 4:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតប្រសិនបើព្រះនាងនៅស្ងៀមក្នុងវេលានេះ នោះនឹងមានជំនួយ និងរំដោះឲ្យរួច ដល់ពួកសាសន៍យូដាពីកន្លែងមួយផ្សេងទៀត តែព្រះនាង និងញាតិវង្សបិតារបស់ព្រះនាង នឹងត្រូវវិនាសវិញ ហើយប្រហែលជាព្រះនាងបានឡើងក្នុងរាជ្យនេះ សម្រាប់ពេលនេះឯងទេដឹង?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រះនាងសម្ងំស្ងៀមនៅពេលនេះ ជនជាតិយូដាមុខតែទទួលជំនួយ និងរួចជីវិត តាមមធ្យោបាយមួយផ្សេងទៀត រីឯព្រះនាងវិញ ព្រះនាងនឹងវិនាសផុតពូជ។ ក៏ប៉ុន្តែ តើនរណាដឹង ព្រះនាងបានឡើងធ្វើជាព្រះមហាក្សត្រិយានីដូច្នេះ ប្រហែលជាដើម្បីសង្គ្រោះជនជាតិយូដា នៅពេលនេះហើយមើលទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបើព្រះនាងនឹងស្ងៀមនៅក្នុងវេលានេះ នោះនឹងកើតមានសេចក្ដីសង្គ្រោះ នឹងសេចក្ដីប្រោសឲ្យរួច ដល់ពួកយូដាពីកន្លែងផ្សេងទៀត តែព្រះនាង នឹងញាតិវង្សរបស់បិតានៃព្រះនាង នឹងត្រូវវិនាសវិញ ហើយប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សំរាប់ពេលនេះឯងទេដឹង អាល់គីតាប ប្រសិនបើនាងសំងំស្ងៀមនៅពេលនេះ ជនជាតិយូដាមុខតែទទួលជំនួយ និងរួចជីវិត តាមមធ្យោបាយមួយផ្សេងទៀត រីឯនាងវិញ នាងនឹងវិនាសផុតពូជ។ ក៏ប៉ុន្តែ តើនរណាដឹង នាងបានឡើងធ្វើជាមហាក្សត្រិយានីដូច្នេះ ប្រហែលជាដើម្បីសង្គ្រោះជនជាតិយូដា នៅពេលនេះហើយមើលទៅ!»។ |
លោកអ័ប្រាហាំដាក់ឈ្មោះកន្លែងនោះថា «ព្រះយេហូវ៉ានឹងផ្គត់ផ្គង់ » ដូចមានគេនិយាយរហូតមកដល់ថ្ងៃនេះថា «នៅលើភ្នំរបស់ព្រះយេហូវ៉ា ព្រះអង្គនឹងផ្គត់ផ្គង់ឲ្យ »។
(ដ្បិតព្រះយេហូវ៉ាប្រោសប្រទានឲ្យពួកអ៊ីស្រាអែលមានអ្នកជួយសង្គ្រោះម្នាក់ ឲ្យគេបានរួចពីអំណាចសាសន៍ស៊ីរី។ រួចពួកកូនចៅអ៊ីស្រាអែលក៏នៅក្នុងផ្ទះរបស់ខ្លួនដូចដើមវិញ។
គេក៏ជម្រាបដល់លោកថា៖ «ព្រះបាទហេសេគាមានរាជឱង្ការដូច្នេះថា ថ្ងៃនេះជាថ្ងៃមានសេចក្ដីវេទនា សេចក្ដីផ្ចាញ់ផ្ចាល និងសេចក្ដីដំណៀលប្រៀបដូចជាកូនគ្រប់ខែ តែគ្មានកម្លាំងសម្រាលមកសោះ។
ដ្បិតយើងខ្ញុំជាបាវបម្រើគេមែន ប៉ុន្ដែ ព្រះនៃយើងខ្ញុំមិនបានបោះបង់ចោលយើងខ្ញុំ ក្នុងពេលយើងនៅបម្រើគេឡើយ គឺបានសម្ដែងព្រះហឫទ័យសប្បុរសដល់យើងខ្ញុំ ឲ្យបានរស់ឡើងវិញបន្តិច នៅចំពោះពួកស្តេចស្រុកពើស៊ី ដើម្បីតាំងព្រះដំណាក់របស់ព្រះនៃយើងខ្ញុំ ហើយជួសជុលទីបាក់បែកឡើងវិញ ព្រមទាំងឲ្យមានកំផែងនៅស្រុកយូដា និងក្រុងយេរូសាឡិមឡើង។
ប៉ុន្ដែ ខ្ញុំឆ្លើយថា៖ «តើគួរឲ្យមនុស្សដូចខ្ញុំរត់គេចឬ? តើមនុស្សដូចខ្ញុំនេះ អាចចូលទៅក្នុងព្រះវិហារ ឲ្យរួចជីវិតឬ? ខ្ញុំមិនចូលទៅក្នុងព្រះវិហារទេ!»។
លុះចូលដល់វេនរបស់អេសធើរ កូនអ័ប៊ីហែល ជាឪពុកមារបស់ម៉ាដេកាយ ដែលបានយកមកចិញ្ចឹមទុកជាកូនរបស់ខ្លួន ត្រូវចូលគាល់ស្តេច នាងមិនបានសូមអ្វីក្រៅពីរបស់ដែលហេកាយ ជាមហាតលិករបស់ស្តេច ជាអ្នកថែរក្សាពួកស្ត្រីបានប្រគល់ឲ្យនោះឡើយ ហើយអស់អ្នកណាដែលឃើញនាងក៏ពេញចិត្តនឹងនាងគ្រប់ៗគ្នា។
ស្ដេចស្រឡាញ់អេសធើរ លើសជាងស្ត្រីឯទៀតទាំងអស់ ហើយនាងទទួលបានការសន្ដោស និងការគាប់ព្រះហឫទ័យពីស្ដេច លើសជាងស្ត្រីក្រមុំឯទៀតទាំងអស់ ដល់ម៉្លេះបានជាស្ដេចបំពាក់មកុដរាជ្យ ហើយតាំងនាងឡើងជាអគ្គមហេសី ជំនួសព្រះនាងវ៉ាសធី។
ម៉ាដេកាយ បានចិញ្ចឹមនាងហាដាសា គឺអេសធើរ ជាកូនស្រីរបស់ឪពុកមាគាត់ ដ្បិតនាងគ្មានឪពុកម្តាយទេ នាងមានរូបឆោមស្រស់ស្អាត ហើយមើលទៅគួរឲ្យស្រឡាញ់។ កាលឪពុកម្តាយរបស់នាងស្លាប់ទៅ ម៉ាដេកាយបានយកនាងមកចិញ្ចឹម ទុកជាកូនរបស់ខ្លួន។
ពេលនោះ ម៉ាដេកាយក៏ប្រាប់គេឲ្យឆ្លើយតបនឹងព្រះនាងអេសធើរថា៖ «កុំនឹកស្មានថា ព្រះនាងនៅក្នុងដំណាក់របស់ស្ដេច នឹងគេចផុតលើសពីសាសន៍យូដាទាំងអស់នោះឡើយ។
មានពេលសម្រាប់ហែកចោល ពេលសម្រាប់ដេរភ្ជាប់ មានពេលដែលគួរនៅស្ងៀម និងពេលសម្រាប់និយាយ។
ពួកមហាក្សត្រនឹងធ្វើជាឪពុកចិញ្ចឹមអ្នក ហើយពួកអគ្គមហេសីនឹងធ្វើជាម្តាយបំបៅអ្នក គេនឹងក្រាបផ្កាប់មុខដល់ដីនៅមុខអ្នក ហើយលិឍធូលីដីដែលជាប់ជើងអ្នក នោះអ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ា ហើយអស់អ្នកដែលសង្ឃឹមដល់យើង នឹងមិនត្រូវខ្មាសឡើយ។
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនៅជាមួយ ដើម្បីជួយសង្គ្រោះអ្នក ពីព្រោះយើងនឹងធ្វើឲ្យអស់ទាំងនគរ ដែលយើងបានកម្ចាត់កម្ចាយអ្នកទៅនោះ ត្រូវផុតអស់រលីងទៅ តែមិនធ្វើឲ្យអ្នកផុតទេ គឺយើងនឹងវាយផ្ចាលអ្នកតាមខ្នាត យើងមិនបណ្តោយឲ្យអ្នកនៅដោយឥតវាយផ្ចាលឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឱយ៉ាកុប ជាអ្នកបម្រើរបស់យើងអើយ កុំខ្លាចឲ្យសោះ ដ្បិតយើងនៅជាមួយអ្នកហើយ យើងនឹងធ្វើឲ្យអស់ទាំងនគរ ដែលយើងបានបណ្ដេញអ្នកទៅនោះ បានផុតអស់រលីង តែយើងនឹងមិនឲ្យអ្នកអស់រលីងទេ គឺនឹងគ្រាន់តែវាយផ្ចាលអ្នកតាមខ្នាតប៉ុណ្ណោះ ប៉ុន្តែ យើងមិនទុកឲ្យអ្នកនៅជាឥតទោសឡើយ។
នោះយើងនឹងនឹកចាំពីសេចក្ដីសញ្ញាដែលយើងបានតាំងនឹងយ៉ាកុប និងសេចក្ដីសញ្ញាដែលបានតាំងនឹងអ៊ីសាក និងសេចក្ដីសញ្ញាដែលយើងបានតាំងនឹងអ័ប្រាហាំ យើងក៏នឹកចាំពីស្រុកនោះដែរ។
ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់ គ្មានអំណាចលើក្រុមជំនុំនេះឡើយ។
ប្រសិនបើព្រះមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីទេ គ្មានមនុស្សណានឹងបានសង្គ្រោះឡើយ ប៉ុន្តែ ដោយយល់ដល់ពួករើសតាំង ព្រះនឹងបន្ថយថ្ងៃទាំងនោះឲ្យខ្លី។
ដ្បិតព្រះយេហូវ៉ានឹងកាត់សេចក្ដីឲ្យប្រជារាស្ត្ររបស់ព្រះអង្គបានរួច ព្រមទាំងអាណិតមេត្តាដល់ពួកបាវបម្រើរបស់ព្រះអង្គ ក្នុងកាលដែលព្រះអង្គទតឃើញថា កម្លាំងរបស់គេបាត់អស់រលីង ឥតមានអ្នកណានៅសល់ឡើយ ទោះទាំងខ្ញុំកំដរ និងអ្នកជាផង។
ដូច្នេះ ពួកភីលីស្ទីនសួរថា៖ «តើអ្នកណាបានធ្វើដូច្នេះ?» គេឆ្លើយថា៖ «គឺសាំសុន កូនប្រសាអ្នកក្រុងធីមណា ព្រោះគេបានលើកប្រពន្ធរបស់គាត់ទៅឲ្យអ្នកកំដររបស់គាត់»។ ពួកភីលីស្ទីនក៏ឡើងទៅដុតនាង និងឪពុកនាងនឹងភ្លើង។
ដ្បិតព្រះយេហូវ៉ាមិនបោះបង់ចោលប្រជារាស្ត្រព្រះអង្គឡើយ ដោយព្រោះព្រះអង្គយល់ដល់ព្រះនាមព្រះអង្គដ៏ជាធំ ព្រោះព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ។