Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 6:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ប៉ុន្ដែ ខ្ញុំ​ឆ្លើយ​ថា៖ «តើ​គួរ​ឲ្យ​មនុស្ស​ដូច​ខ្ញុំរត់​គេច​ឬ? តើ​មនុស្ស​ដូច​ខ្ញុំនេះ អាច​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ឲ្យ​រួច​ជីវិត​ឬ? ខ្ញុំ​មិន​ចូល​ទៅក្នុង​ព្រះ​វិហារទេ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ខ្ញុំ​ឆ្លើយ​វិញ​ថា៖ «មនុស្ស​ដូច​ខ្ញុំ​នេះ​មិន​ចេះ​រត់​គេច​ខ្លួន​ទេ! មួយ​វិញ​ទៀត មនុស្ស​ដូច​ខ្ញុំ​នេះ​មិន​អាច​ចូល​ទៅ​ក្នុង​ទីសក្ការៈ ហើយ​នៅ​រស់​បាន​ទៀត​ទេ។ ខ្ញុំ​មិន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 តែ​ខ្ញុំ​ឆ្លើយ​ថា គួរ​គប្បី​ឲ្យ​មនុស្ស​បែប​យ៉ាង​ខ្ញុំ​រត់​ឬ​អី តើ​មាន​អ្នក​ឯ​ណា​មួយ​ដូច​ខ្ញុំ ដែល​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ឲ្យ​តែ​រួច​ជីវិត​នោះ ខ្ញុំ​មិន​ព្រម​ចូល​ទៅ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ខ្ញុំ​ឆ្លើយ​វិញ​ថា៖ «មនុស្ស​ដូច​ខ្ញុំ​នេះ​មិន​ចេះ​រត់​គេច​ខ្លួន​ទេ! មួយ​វិញ​ទៀត មនុស្ស​ដូច​ខ្ញុំ​នេះ​មិន​អាច​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ ហើយ​នៅ​រស់​បាន​ទៀត​ទេ។ ខ្ញុំ​មិន​ចូល​ទៅ​ក្នុង​ម៉ាស្ជិទ​ឡើយ»។

សូមមើលជំពូក ចម្លង




នេហេមា 6:11
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​បាន​ចាត់​គាត់ឲ្យ​ធ្វើ​ដូច្នោះ​ឡើយ គឺ​គាត់​បាន​ថ្លែង​ទំនាយ​នេះទាស់​នឹង​ខ្ញុំ ព្រោះ​ថូប៊ី‌យ៉ា និង​សាន‌បាឡាត​បាន​ជួល​គាត់។


ដូច្នេះ ខ្ញុំ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ប្រាប់​គេ​វិញ​ថា៖ «ខ្ញុំ​កំពុង​ធ្វើ​កិច្ច​ការ​មួយ​យ៉ាង​ធំ ខ្ញុំ​មិន​អាច​ចុះ​ទៅ​បាន​ទេ។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ឈប់ ដោយ​ទុក​ចោល​ការ​ងារ​នេះ ហើយ​ចុះ​ទៅ​ជួបលោក​ដូច្នេះ?»


ដ្បិត​អ្នក​ទាំង​នោះ​មានបំណង​នឹង​គំរាមពួក​យើង ដោយ​គិត​ថា ពួក​យើង​នឹង​ថយ​កម្លាំង​ដៃ ហើយ​លែង​ធ្វើ​ការ​នោះ​ត​ទៅ​ទៀត។ ប៉ុន្ដែ ឥឡូវ​នេះ ឱ​ព្រះ‌អើយ សូម​ចម្រើន​កម្លាំង​ដៃ​ទូល‌បង្គំ​ផង។


ដ្បិត​មនុស្ស​សុចរិត​មិនត្រូវ​រង្គើ​ឡើយ គេ​តែង​នឹក​ចាំ​ពី​អ្នក​នោះ​ជា​រៀង​រហូត។


ចិត្ត​គេ​នឹង​ន គេ​នឹង​មិន​ភ័យ​ខ្លាចអ្វី​ឡើយ រហូត​ទាល់​តែ​បាន​ជ័យ​ជម្នះ លើ​ខ្មាំង​សត្រូវ​របស់​គេ។


មនុស្ស​អាក្រក់​រត់​ក្នុង​កាល​ដែល គ្មាន​អ្នក​ណា​ដេញ​តាម​សោះ តែ​មនុស្ស​សុចរិត​មាន​ចិត្ត​ក្លាហាន​ដូច​សិង្ហ​វិញ។


រុយ​ស្លាប់​ធ្វើ​ឲ្យ​ប្រេង​ក្រអូប​របស់​អ្នក​អប់​ប្រេង ទៅ​ជា​មាន​ក្លិន​ស្អុយ ហើយ​សេចក្ដី​ចម្កួត​តែ​បន្តិច​បន្តួច​ក៏​បង្ខូច​ប្រាជ្ញា និង​កិត្តិ‌យស​ដូច្នោះ​ដែរ។


ព្រម​ទាំង​ធ្វើ​ឲ្យ​លម្អ​នៃ​ព្រៃ និង​ចម្ការ​ដុះ‌ដាល​របស់​គេ​សាប‌សូន្យ​ទៅ ទាំង​ព្រលឹង និង​រូប​កាយ​របស់​គេ​ផង នឹង​បាន​ដូច​ជា​មនុស្ស​កើត​ជំងឺ ដែល​នាំ​ឲ្យ​ខ្លួន​រីង‌រៃ​ស្លាប់​ទៅ។


អ្នក​ត្រូវ​តែង​តាំង​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ឲ្យ​បំពេញ​មុខងារ​ជា​សង្ឃ ហើយ​អ្នក​ដទៃ​ណា​ដែល​ចូល​មក​ជិត នោះ​នឹង​ត្រូវ​ស្លាប់»។


ប៉ុន្តែ ខ្ញុំ​មិន​រាប់​ជីវិត​ខ្ញុំ​ទុក​ជា​មាន​តម្លៃ​វិសេស​ដល់​ខ្ញុំ​ឡើយ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ ព្រម​ទាំង​ការ‌ងារ ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ អំពី​ដំណឹង​ល្អ​នៃ​ព្រះ‌គុណ​របស់​ព្រះ។


ពេល​នោះ លោក​ប៉ុល​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​យំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ធ្វើ​អ្វី? ដ្បិត​ខ្ញុំ​បាន​ប្រុង​ប្រៀប​រួច​ស្រេច​ហើយ មិន​ត្រឹម​តែ​ឲ្យ​គេ​ចាប់​ចង​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​សុខ​ចិត្ត​ស្លាប់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ទៀត​ផង ដើម្បី​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ»។


ឯ​លោក​សុល​ក៏​មាន​ចំណែក​ក្នុង​ការ​សម្លាប់​លោក​ស្ទេផាន​ដែរ។ នៅ​ថ្ងៃ​នោះ មាន​ការ​បៀត​បៀន​ជា​ខ្លាំង​មក​លើក្រុម​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ក្រុម​ជំនុំ​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​ពាស​ពេញ​ស្រុក​យូដា និង​ស្រុក​សា‌ម៉ារី លើក​លែង​តែ​ពួក​សាវក។


ប៉ុន្តែ ខ្ញុំ​ក៏​អរ ហើយ​មាន​អំណរ​ជា​មួយ​អ្នក​ទាំង​អស់​គ្នា​ដែរ ប្រសិន‌បើ​ខ្ញុំ​ត្រូវ​ច្រួច​លើ​យញ្ញ‌បូជា និង​ថ្វាយ​ជា​តង្វាយ​នៃ​ជំនឿ​របស់​អ្នក​រាល់​គ្នា។


ដ្បិត​គាត់​ស្ទើរ​តែ​នឹង​ស្លាប់​នោះ គឺ​ដោយ​សារ​តែ​ការងារ​របស់​ព្រះ‌គ្រីស្ទ គាត់​បាន​ប្រថុយ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​អ្នក​រាល់​គ្នា​ដែល​មិន​អាច​មក​ជួយ​បាន។


ដោយ​សារ​ជំនឿ លោក​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​មិន​ខ្លាច​ស្តេច​ខ្ញាល់​ឡើយ ដ្បិត​លោក​សុខ​ចិត្ត​ស៊ូទ្រាំ ហាក់​ដូច​ជា​ឃើញ​ព្រះ ដែល​មនុស្ស​ពុំ​អាច​មើល​ឃើញ។


គាត់​បាន​ប្រថុយ​ជីវិត ទៅ​វាយ​ពួក​ភីលី‌ស្ទីន ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​មាន​ជ័យ‌ជម្នះ​យ៉ាង​ធំ សម្រាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បិតា​ក៏​បាន​ឃើញ ហើយ​មាន​អំណរ​ដែរ ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ធ្វើ​បាប​នឹង​ឈាម​ដែល​ឥត​មាន​ទោស ដោយ​សម្លាប់​គាត់​ឥត​ហេតុ​ដូច្នេះ​ធ្វើ​អី?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម