Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 2:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ម៉ាដេកាយ បាន​ចិញ្ចឹម​នាង​ហា‌ដាសា គឺ​អេសធើរ ជា​កូន​ស្រី​របស់​ឪពុក​មា​គាត់ ដ្បិត​នាង​គ្មាន​ឪពុក​ម្តាយ​ទេ នាង​មាន​រូប​ឆោម‌ស្រស់​ស្អាត ហើយ​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់។ កាល​ឪពុក​ម្តាយ​របស់​នាង​ស្លាប់​ទៅ ម៉ា‌ដេកាយ​បាន​យក​នាង​មក​ចិញ្ចឹម ទុក​ជា​កូន​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 នៅ​គ្រា​នោះ លោក​ជា​អ្នក​អាណា​ព្យាបាល​របស់​នាង​ហាដា‌សា គឺ​នាង​អេសធើរ ដែល​ជា​កូន​ស្រី​របស់​ឪពុក​មា​លោក។ នាង​អេសធើរ​គ្មាន​ឪពុក‌ម្ដាយ​ទេ នាង​ជា​ស្ត្រី​ក្រមុំ​ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​បំផុត។ ពេល​ឪពុក‌ម្ដាយ​របស់​នាង​ស្លាប់​អស់​ទៅ លោក​ម៉ាដេ‌កាយ​បាន​យក​នាង​មក​ចិញ្ចឹម ទុក​ដូច​ជា​កូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 គាត់​បាន​ចិញ្ចឹម​នាង​ហាដាសា គឺ​អេសធើរ ជា​កូន​របស់​មា​គាត់ ដ្បិត​នាង​គ្មាន​ឪពុក​ម្តាយ នាង​មាន​រូប​ឆោម‌ឆាយ ហើយ​មុខ​ស្រស់​ល្អ កាល​ឪពុក​ម្តាយ​នាង​ស្លាប់​ទៅ​ហើយ នោះ​ម៉ា‌ដេកាយ​បាន​យក​នាង​មក​ចិញ្ចឹម​ទុក​ជា​កូន​ខ្លួន។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 នៅ​គ្រា​នោះ លោក​ជា​អ្នក​អាណា​ព្យាបាល​របស់​នាង​ហាដា‌សា គឺ​នាង​អេសធើរ ដែល​ជា​កូន​ស្រី​របស់​ឪពុក​មា​លោក។ នាង​អេសធើរ​គ្មាន​ឪពុក‌ម្ដាយ​ទេ នាង​ជា​ស្ត្រី​ក្រមុំ​ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​បំផុត។ ពេល​ឪពុក‌ម្ដាយ​របស់​នាង​ស្លាប់​អស់​ទៅ លោក​ម៉ាដេ‌កាយ​បាន​យក​នាង​មក​ចិញ្ចឹម ទុក​ដូច​ជា​កូន។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 2:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

រី​ឯ​កូន​ប្រុស​ទាំង​ពីររបស់​កូន​ដែល​កើត​នៅ​ស្រុក​អេស៊ីព្ទ មុន​ដែល​ពុក​មក​នៅ​ស្រុក​នេះ គឺ​អេប្រាអិម និង​ម៉ាណា‌សេ ជា​របស់​ពុក គឺ​ដូច​ជា​រូបេន និង​ស៊ីម្មាន ជា​របស់​ពុក​ដែរ។


ឲ្យ​ទៅ​យាង​ព្រះ‌នាង​វ៉ាសធី ជា​អគ្គម‌ហេសី​មក​នៅ​ចំពោះ​ទ្រង់ ទាំង​ពាក់​មកុដ​រាជ្យ ដើម្បី​នឹង​បង្ហាញ​រូប​ឆោម​ឲ្យ​ប្រជា‌ជន និង​ពួក​មន្ត្រី​ឃើញ ដ្បិត​ព្រះ‌នាង​មាន​រូប​ឆោម​ស្រស់​ស្អាត​គួរ​គយ​គន់។


លុះ​ចូល​ដល់​វេន​របស់​អេសធើរ កូន​អ័ប៊ី‌ហែល ជា​ឪពុក​មា​របស់​ម៉ា‌ដេកាយ ដែល​បាន​យក​មក​ចិញ្ចឹម​ទុក​ជា​កូន​របស់​ខ្លួន ត្រូវ​ចូល​គាល់​ស្តេច នាង​មិន​បាន​សូម​អ្វី​ក្រៅ​ពី​របស់​ដែល​ហេកាយ ជា​មហា​តលិក​របស់​ស្តេច ជា​អ្នកថែ​រក្សា​ពួកស្ត្រី​បាន​ប្រគល់​ឲ្យ​នោះឡើយ ហើយ​អស់​អ្នក​ណា​ដែល​ឃើញ​នាង​ក៏​ពេញ​ចិត្ត​នឹង​នាង​គ្រប់ៗ​គ្នា។


ឯ​ព្រះ​នាង​អេសធើរ​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹងពី​សាច់​ញាតិ និង​ពី​ជាតិ​សាសន៍​របស់​ខ្លួន​ទេ គឺ​តាម​បង្គាប់​របស់​ម៉ា‌ដេកាយ ព្រោះ​ព្រះ​នាង​ស្តាប់​បង្គាប់​ម៉ា‌ដេកាយ ដូច​នៅ​គ្រា​ដែល​គាត់​ចិញ្ចឹម​ព្រះ​នាង​នៅ​ឡើយ។


នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​អ័ហា‌ស៊ូរុសប្រទាន​ផ្ទះ​របស់​ហាម៉ាន ជា​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា ដល់​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី ឯ​ម៉ា‌ដេកាយ​ក៏​ចូល​ទៅ​ចំពោះ​ស្តេច ព្រោះ​ព្រះ​នាង​អេសធើរ​បាន​ទូល​ស្ដេច​ថា​លោក​ជា​អ្វី​ដល់​ព្រះ‌នាង។


ឬ​បើ​បាន​ទទួល​ទាន​អាហារ​តែ​ឯង​ម្នាក់ ឥត​ចែក​ឲ្យ​ដល់​ក្មេង​កំព្រាសោះ​នោះ


(តែ​គ្មាន​ទេ ដ្បិត​តាំង​ពី​ខ្ញុំ​នៅ​ក្មេង​មក ក្មេង​កំព្រា​បាន​ធំ​ឡើង​ជា‌មួយ​ខ្ញុំ ដូច​ជា​នៅ​នឹង​ឪពុក​ជា‌មួយ​គ្នា ហើយ​តាំង​ពី​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្តាយ​មក នោះ​ខ្ញុំ​តែង‌តែ​នាំ​ផ្លូវ​ស្ត្រី​មេម៉ាយ​វិញ)


យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី​របស់​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត» ។


ឪពុក​រាល់​គ្នា​អើយ កុំ​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​មួម៉ៅ​ឡើយ តែ​ត្រូវ​អប់រំ​វា​ទៅ​តាម​ដំបូន្មាន និង​សេចក្តី​ដាស់​តឿន​របស់​ព្រះ‌អម្ចាស់​វិញ។


មើល៍! ព្រះ‌វរ‌បិតា​បាន​ប្រទាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ដល់​យើង ដែល​យើង​មាន​ឈ្មោះ​ថា​ជា​កូន​របស់​ព្រះ ហើយ​យើង​ពិត​ជា​កូន​របស់​ព្រះ‌អង្គ​មែន។ នេះ​ហើយ​ជា​ហេតុ​ដែល​លោកីយ៍​មិន​ស្គាល់​យើង ព្រោះ​លោកីយ៍​មិន​បាន​ស្គាល់​ព្រះ‌អង្គ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម