Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 15:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដូច្នេះ ពួក​ភីលី‌ស្ទីន​សួរ​ថា៖ «តើ​អ្នក​ណា​បាន​ធ្វើ​ដូច្នេះ?» គេ​ឆ្លើយ​ថា៖ «គឺ​សាំសុន កូន​ប្រសា​អ្នក​ក្រុង​ធីម‌ណា ព្រោះ​គេ​បាន​លើក​ប្រពន្ធ​របស់​គាត់​ទៅ​ឲ្យ​អ្នក​កំដរ​របស់​គាត់»។ ពួក​ភីលី‌ស្ទីន​ក៏​ឡើង​ទៅ​ដុត​នាង និង​ឪពុក​នាងនឹង​ភ្លើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ជន‌ជាតិ​ភីលីស្ទីន​សួរ​គ្នា​ថា តើ​អ្នក​ណា​ធ្វើ​ដូច្នេះ? មាន​គេ​ប្រាប់​ថា៖ «គឺ​សាំសុន! គាត់​ធ្វើ​បែប​នេះ មក​ពី​ឪពុក​ក្មេក​របស់​គាត់​ដែល​ជា​អ្នក​ក្រុង​ធីមណា បាន​លើក​ប្រពន្ធ​គាត់​ទៅ​ឲ្យ​បុរស ជា​អ្នក​កំដរ​របស់​គាត់»។ ជន‌ជាតិ​ភីលីស្ទីន​លើក​គ្នា​ទៅ​សម្លាប់​ស្ត្រី​នោះ និង​ឪពុក​នាង ដោយ​ដុត​ទាំង​រស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដូច្នេះ ពួក​ភីលីស្ទីន​សួរ​ថា តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​នេះ គេ​ឆ្លើយ​ថា គឺ​សាំសុន ជា​កូន​ប្រសា​អ្នក​ក្រុង​ធីមណា​នោះ ពី​ព្រោះ​គេ​បាន​លើក​ប្រពន្ធ​វា​ឲ្យ​ទៅ​អ្នក​កំដរ​របស់​វា​វិញ នោះ​ពួក​ភីលីស្ទីន​ក៏​ឡើង​ទៅ​ដុត​សំឡាប់​នាង​នោះ ព្រម​ទាំង​ឪពុក​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ជន‌ជាតិ​ភីលី‌ស្ទីន​សួរ​គ្នា​ថា តើ​អ្នក​ណា​ធ្វើ​ដូច្នេះ? មាន​គេ​ប្រាប់​ថា៖ «គឺ​សាំ‌សុន! គាត់​ធ្វើ​បែប​នេះ​មក​ពី​ឪពុក​ក្មេក​របស់​គាត់​ដែល​ជា​អ្នក​ក្រុង​ធីមណា បាន​លើក​ប្រពន្ធ​គាត់​ទៅ​ឲ្យ​បុរស​ជា​អ្នក​កំដរ​របស់​គាត់»។ ជន‌ជាតិ​ភីលី‌ស្ទីន​លើក​គ្នា​ទៅ​សម្លាប់​ស្ត្រី​នោះ និង​ឪពុក​នាង​ដោយ​ដុត​ទាំង​រស់។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 15:6
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ដែល​សាប‌ព្រោះ​អំពើ​ទុច្ចរិត នោះ​នឹង​ច្រូត​បាន​សេចក្ដី​ទុក្ខ‌ព្រួយ ហើយ​ដំបង​នៃ​សេចក្ដី​កំហឹង​របស់​អ្នក​នោះ នឹង​សាប​សូន្យ​ទៅ។


ដើម្បី​កុំ​ឲ្យ​អ្នក​ណា​បំពាន ឬ​ធ្វើ​ខុស​នឹង​បង‌ប្អូន​ណា​ម្នាក់​ក្នុង​ការ​នេះ​ឲ្យ​សោះ ព្រោះ​ព្រះ‌អម្ចាស់​នឹង​សង​សឹក​ក្នុង​គ្រប់​ការ​ទាំងនេះ ដូច​យើង​បាន​ប្រាប់អ្នក​រាល់​គ្នា​ពីមុន ក៏​បាន​ធ្វើ​បន្ទាល់រួច​ស្រេច​ហើយ។


ពួក​អេប្រាអិមបានលើក​គ្នា ឆ្លងទៅ​កាន់​ក្រុង​សាផូន ហើយ​បន្ទោស​យែបថា​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ទៅ​ច្បាំង​នឹង​ពួក​អាំម៉ូន ហើយមិន​បាន​ហៅ​យើង​ទៅ​ជា​មួយ​ផង​ដូច្នេះ? យើង​នឹង​ដុត​ផ្ទះ​លោកចោល ព្រម​ទាំងដុត​លោក​ជាមួយ​ដែរ»។


លុះ​ដល់​ថ្ងៃ​ទី​ប្រាំពីរ គេ​ទៅ​គំរាម​ប្រពន្ធ​សាំសុន​ថា៖ «ចូរ​ទៅ​លួង​លោម​ប្តី​របស់​នាង ឲ្យ​ស្រាយ​ប្រស្នា​ប្រាប់​យើង​ទៅ ប្រយ័ត្ន​ក្រែង​យើង​ដុត​នាង និង​ក្រុម​គ្រួសាររបស់​ឪពុក​នាង​នឹង​ភ្លើង។ តើ​បាន​ហៅ​យើង​មក​នេះ ដើម្បី​ប្លន់​យើង​ឬ?»


ពេល​គាត់​អុច​ចន្លុះ​ទាំង​នេះ​ស្រេច​ហើយ គាត់​ក៏​លែង​ចចក​ទៅ​ក្នុង​ស្រូវ​របស់​ពួក​ភីលី‌ស្ទីន បញ្ឆេះ​ទាំង​ស្នឹម​កណ្ដាប់ ទាំង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ចម្ការ​ដើម​អូលីវ​ទៀត​ផង។


សាំសុន​ពោល​ទៅ​គេ​ថា៖ «បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​បាន​ទេ ខ្ញុំ​នឹង​សង​សឹក​អ្នក​រាល់​គ្នា​វិញ នោះ​ទើបខ្ញុំ​អស់​ចិត្ត»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម