ល្ងាចមួយ លោកអ៊ីសាកចេញទៅសញ្ជឹងគិតនៅទីវាល គាត់ក្រឡេកភ្នែកមើលទៅ ឃើញមានសត្វអូដ្ឋដើរចូលមក។
ទំនុកតម្កើង 77:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ទូលបង្គំនឹងរំឭកពីកិច្ចការ របស់ព្រះយេហូវ៉ា អើ ទូលបង្គំនឹងនឹកចាំពីការអស្ចារ្យ ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំនឹងនឹកចាំកិច្ចការរបស់ព្រះយេហូវ៉ា មែនហើយ ខ្ញុំនឹងនឹកចាំកិច្ចការដ៏អស្ចារ្យតាំងពីបុរាណរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ទូលបង្គំរំឭកឡើងវិញ នូវស្នាព្រះហស្ដរបស់ព្រះអង្គ ទូលបង្គំនៅចាំពីកិច្ចការដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ា ដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យ ដែលទ្រង់បានធ្វើកាលពីដើម អាល់គីតាប អុលឡោះតាអាឡាអើយ ខ្ញុំរំលឹកឡើងវិញ នូវស្នាដៃរបស់ទ្រង់ ខ្ញុំនៅចាំពីកិច្ចការដ៏អស្ចារ្យ ដែលទ្រង់បានធ្វើកាលពីជំនាន់ដើម។ |
ល្ងាចមួយ លោកអ៊ីសាកចេញទៅសញ្ជឹងគិតនៅទីវាល គាត់ក្រឡេកភ្នែកមើលទៅ ឃើញមានសត្វអូដ្ឋដើរចូលមក។
ចូរនឹកចាំពីអស់ទាំងការអស្ចារ្យ ដែលព្រះអង្គបានធ្វើ គឺពីការចំឡែករបស់ព្រះអង្គ និងពីសេចក្ដីយុត្តិធម៌ដែលចេញពីព្រះឧស្ឋ របស់ព្រះអង្គមក
ចូរនឹកចាំពីស្នាព្រះហស្ដដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើ ពីការអស្ចារ្យ និងការជំនុំជម្រះ ដែលព្រះអង្គបានសម្រេច
ព្រះអង្គបានធ្វើឲ្យមនុស្សនឹកចាំ ពីការអស្ចារ្យរបស់ព្រះអង្គ ព្រះយេហូវ៉ាប្រកបដោយព្រះគុណ និងព្រះហឫទ័យមេត្តាករុណា។
៙ ទូលបង្គំនឹកចាំពីសម័យចាស់បុរាណ ក៏សញ្ជឹងគិតអំពីអស់ទាំងកិច្ចការ ដែលព្រះអង្គបានធ្វើ ទូលបង្គំពិចារណាអំពី ស្នាព្រះហស្តរបស់ព្រះអង្គ។
ព្រោះគេមិនយកចិត្តទុកដាក់ នឹងកិច្ចការរបស់ព្រះយេហូវ៉ា ឬនឹងស្នាព្រះហស្តរបស់ព្រះអង្គទេ ព្រះអង្គនឹងរំលំគេ ក៏មិនសង់គេឡើងវិញឡើយ។
ពេលនោះ ទូលបង្គំគិតថា «នេះជាទុក្ខព្រួយរបស់ទូលបង្គំទេ ដែលយល់ថា ព្រះហស្តស្តាំ នៃព្រះដ៏ខ្ពស់បំផុតបានប្រែប្រួល»។
គេបានភ្លេចកិច្ចការរបស់ព្រះអង្គ ភ្លេចការអស្ចារ្យទាំងឡាយ ដែលព្រះអង្គបានសម្ដែងឲ្យគេឃើញ។
ឱព្រះយេហូវ៉ាអើយ តើមានព្រះណាដូចព្រះអង្គ តើមានអ្នកណា ដែលមានភាពបរិសុទ្ធដ៏វិសេសដូចព្រះអង្គ ដែលគួរសរសើរតម្កើង ហើយក៏ធ្វើការអស្ចារ្យ?
ជាពួកអ្នកដែលមានស៊ុង ពិណ ក្រាប់ ខ្លុយ និងស្រាទំពាំងបាយជូរក្នុងការស៊ីលៀងរបស់គេ តែគេមិនយកចិត្តទុកដាក់ ចំពោះស្នាដៃរបស់ព្រះយេហូវ៉ាទេ ក៏មិនពិចារណាពីការដែលព្រះហស្ត របស់ព្រះអង្គធ្វើដែរ។