Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 143:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ៙ ទូល‌បង្គំ​នឹក​ចាំ​ពីសម័យ​ចាស់​បុរាណ ក៏​សញ្ជឹង​គិត​អំពី​អស់​ទាំង​កិច្ច‌ការ ដែល​ព្រះ‌អង្គបាន​ធ្វើ ទូល‌បង្គំ​ពិចារណា​អំពី ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ទូលបង្គំ​នឹកចាំ​អំពី​សម័យ​បុរាណ ទូលបង្គំ​ជញ្ជឹងគិត​អំពី​កិច្ចការ​ទាំងអស់​របស់ព្រះអង្គ ទូលបង្គំ​សញ្ជឹងគិត​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ទូលបង្គំ​នឹក​ទៅ​ដល់​ជំនាន់​ដើម ទូលបង្គំ​សញ្ជឹង​គិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ ទូលបង្គំ​ពិចារណា​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ទូលបង្គំ​នឹក​ចាំ​ពី​អស់​ទាំង​ថ្ងៃ​ដែល​កន្លង​ទៅ​ហើយ ក៏​រំពឹង​គិត​ពី​អស់​ទាំង​កិច្ច‌ការ​របស់​ទ្រង់ ហើយ​នឹក​ជញ្ជឹង​ពី​អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌ហស្ត​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ខ្ញុំ​នឹក​ទៅ​ដល់​ជំនាន់​ដើម ខ្ញុំ​សញ្ជឹង​គិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ ខ្ញុំ​ពិចារណា​អំពី​ស្នា‌ដៃ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 143:5
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ល្ងាច​មួយ លោក​អ៊ី​សាក​ចេញ​ទៅ​សញ្ជឹង​គិត​នៅ​ទី​វាល គាត់​ក្រឡេក​ភ្នែក​មើល​ទៅ ឃើញ​មាន​សត្វ​អូដ្ឋ​ដើរ​ចូល​មក។


ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​នឹក​ចាំ ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ ព្រះ‌យេហូវ៉ា​ប្រកប​ដោយ​ព្រះ​គុណ និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា។


៙ ព្រលឹង​ទូល‌បង្គំ​ស្រយុត​នៅ​ក្នុង​ខ្លួន ហេតុ​នេះ​ហើយ​បាន​ជា​ទូល‌បង្គំ នឹក​ឃើញ​ព្រះ‌អង្គ​នៅ​ក្នុង​ស្រុក ក្បែរ​ទន្លេ​យ័រដាន់ ភ្នំ​ហ៊ើរម៉ូន និង​ភ្នំ​មីតសារ។


ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ឥឡូវ​នេះ ចូរ​នឹក​ចាំ​ពី​កិច្ច‌ឧបាយ​ដែល​បាឡាក ស្តេច​ម៉ូអាប់ បាន​បង្កើត ពី​សេចក្ដី​ដែល​បាឡាម ជា​កូន​បេអ៊រ​បាន​ឆ្លើយ​តប​ជា​យ៉ាង​ណា ហើយ​នឹក​ពី​ដំណើរ​ដែល​ឯង​ដើរ ចាប់​តាំង​ពី​ស៊ីទីម រហូត​ដល់​គីល‌កាល ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​អស់​ទាំង​កិច្ច‌ការ​សុចរិត របស់​ព្រះ‌យេហូវ៉ា​ចុះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម