ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 73:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មើល៍ នេះ​ហើយ​មនុស្ស​អាក្រក់ គេ​ចេះ​តែ​សុខ​ស្រួល​ជានិច្ច ទ្រព្យ‌សម្បត្តិ​គេ​ចេះ​តែ​ចម្រើន​ឡើង​រហូត។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មើល៍! មនុស្ស​អាក្រក់​គឺ​ដូច្នេះ​ឯង ពួកគេ​រស់នៅយ៉ាងសុខស្រួល​ជានិច្ច ទាំង​ចម្រើន​ទ្រព្យសម្បត្តិ​ឡើង​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នេះ​ហើយ​មនុស្ស​ពាល! ពួក​គេ​បាន​សុខ​ជានិច្ច ពួក​គេ​បាន​ចម្រុង‌ចម្រើន​រហូត!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ហើយ​ដែល​ហៅ​ថា​មនុស្ស​អាក្រក់ ហើយ​ដោយ​ព្រោះ​គេ​ចេះ​តែ​នៅ​ដោយ​សុខ​ស្រួល បាន​ជា​ទ្រព្យ​សម្បត្តិ​គេ​ចំរើន​ឡើង

សូមមើលជំពូក

អាល់គីតាប

នេះ​ហើយ​មនុស្ស​ពាល! ពួក​គេ​បាន​សុខ​ជា‌និច្ច ពួក​គេ​បាន​ចំរុង‌ចំរើន​រហូត!

សូមមើលជំពូក



ទំនុកតម្កើង 73:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឲ្យ​រួច​ពី​មនុស្ស​ដោយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ គឺ​ឲ្យ​រួច​ពី​មនុស្ស​លោកីយ៍​នេះ ដែល​ចំណែក​របស់​គេ មាន​តែ​នៅ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ។ ពោះ​គេ​បាន​ឆ្អែត​ដោយ‌សារ​ទ្រព្យ​សម្បត្តិ របស់​ព្រះ‌អង្គ គេ​បាន​ស្កប់​ចិត្ត​ដោយ​មាន​កូន​ច្រើន ហើយ​គេ​ចែក​ទ្រព្យ​សម្បត្តិ ដល់​កូន​ង៉ែត​របស់​គេ​ទៀត​ផង។


យើង​បាន​ឃើញ​មនុស្ស​អាក្រក់​មាន​អំណាច ហើយលេច​ត្រ​ដែត​ឡើង ដូច​ដើម​តាត្រាវ​នៅ​ភ្នំ​ល្បាណូន។


និង​ពេល​ឃើញ​អស់​អ្នក​ដែល​ទុក​ចិត្ត នឹង​របស់​ទ្រព្យ​របស់​ខ្លួន ហើយ​អួត‌អាង​អំពី​ទ្រព្យ‌សម្បត្តិ ដ៏​បរិបូរ​របស់​ខ្លួន?


«មើល៍ នេះ​នែ៎​អ្នក​ដែល​មិន​បាន​យក​ព្រះ​ជា​ទី​ពឹង គឺ​បាន​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ ដ៏​ស្ដុក​ស្ដម​របស់ខ្លួន ហើយ​ស្មាន​ថា​ខ្លួន​ខ្លាំង​ពូកែ ដោយ​អំពើ​អាក្រក់!»។


កុំ​ទុក​ចិត្ត​នឹងការ​សង្កត់‌សង្កិន​ឡើយ ក៏​កុំ​សង្ឃឹម​ឥត​ប្រយោជន៍​លើ​ការ​លួច​ប្លន់​ដែរ ប្រសិន‌បើ​ទ្រព្យ​សម្បត្តិ​ចម្រើន​ឡើង សូម​កុំ​ឲ្យ​ទុក​ចិត្ត​នឹង​របស់​ទាំង​នោះ​ឲ្យ​សោះ។


គេ​នឹង​ស៊ី​ផល​ចម្រូត និង​អាហារ​របស់​អ្នក​អស់ ជា​អាហារ​ដែល​ទុក​សម្រាប់​កូន​ប្រុស​កូន​ស្រី​អ្នក ក៏​នឹង​ស៊ី​ហ្វូង​ចៀម ហ្វូង​គោ​របស់​អ្នក ហើយ​ស៊ី​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ល្វា​របស់​អ្នក​ដែរ។ គេ​នឹង​វាយ​រំលំ​ទី​ក្រុង​មាន​កំផែង ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​នោះ ដោយ‌សារ​ដាវ។


គេ​ឡើង​សាច់​ធាត់ ហើយ​ប៉ផូរ គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​ល្បត់ ឥត​ដែល​កាន់​ក្ដី​ជំនួស​ពួក​កំព្រា ដើម្បី​ឲ្យ​ពួក​នោះ​បាន​ចម្រើន​ឡើង​ឡើយ ក៏​មិន​សម្រេច​ត្រឹម​ត្រូវ​ដល់​ពួក​កម្សត់។


«មាន​បុរស​ម្នាក់​ជា​អ្នក​មាន គាត់​ស្លៀក​ពាក់​សំពត់​ពណ៌​ស្វាយ និង​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត ហើយ​ជប់​លៀង​យ៉ាង​អធិកអធម​រាល់​ថ្ងៃ។