គេគិតក្នុងចិត្តថា «ព្រះភ្លេចហើយ ព្រះអង្គលាក់ព្រះភក្ត្រ ព្រះអង្គទតមិនឃើញឡើយ»។
ទំនុកតម្កើង 73:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេពោលថា «ធ្វើដូចម្តេចឲ្យព្រះជ្រាបបាន? តើព្រះដ៏ខ្ពស់បំផុតមានព្រះតម្រិះដែរឬ?» ព្រះគម្ពីរខ្មែរសាកល ពួកគេនិយាយថា៖ “តើព្រះដឹងដូចម្ដេច? តើព្រះដ៏ខ្ពស់បំផុតមានចំណេះដឹងឬ?”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេពោលថា ព្រះជាម្ចាស់ពុំជ្រាបអ្វីទាំងអស់ ព្រះដ៏ខ្ពង់ខ្ពស់បំផុតមិនដឹងអ្វីសោះឡើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេសួរថា ធ្វើដូចម្តេចឲ្យព្រះជ្រាបបាន តើព្រះដ៏ខ្ពស់បំផុតទ្រង់ប្រកបដោយដំរិះដែរឬ អាល់គីតាប គេពោលថា អុលឡោះពុំជ្រាបអ្វីទាំងអស់ អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតមិនដឹងអ្វីសោះឡើយ! |
គេគិតក្នុងចិត្តថា «ព្រះភ្លេចហើយ ព្រះអង្គលាក់ព្រះភក្ត្រ ព្រះអង្គទតមិនឃើញឡើយ»។
មនុស្សអាក្រក់និយាយទាំងវាយឫកខ្ពស់ថា "ព្រះមិនរវីរវល់អ្វីឡើយ" ឯអស់ទាំងគំនិតរបស់គេតែងគិតថា "គ្មានព្រះណាទេ"។
នោះតើព្រះមិនទតឃើញទេឬ? ដ្បិតព្រះអង្គជ្រាបពីសេចក្ដី ដែលលាក់ទុកនៅក្នុងចិត្ត។
ព្រះអង្គមានព្រះបន្ទូលសួរខ្ញុំថា៖ «កូនមនុស្សអើយ តើឃើញអំពើដែលពួកចាស់ទុំសាសន៍អ៊ីស្រាអែល ធ្វើដោយសម្ងាត់នៅក្នុងគំនិតគេរៀងខ្លួនឬទេ? ដ្បិតគេថា "ព្រះយេហូវ៉ាមិនឃើញយើងទេ ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ"»។
គេមិនគិតថា យើងនឹកចាំពីអំពើអាក្រក់ទាំងប៉ុន្មានរបស់គេទេ។ ឥឡូវនេះ អំពើរបស់គេបានឡោមព័ទ្ធគេហើយ អំពើទាំងនោះនៅចំពោះមុខយើង។
នៅគ្រានោះ យើងនឹងឆែកឆេរ ក្រុងយេរូសាឡិមដោយពន្លឺចង្កៀង យើងនឹងធ្វើទោសដល់ពួកអ្នក ដែលសម្ងំរស់ដោយឥតខ្វល់ ជាអស់អ្នកដែលគិតក្នុងចិត្តថា "ព្រះយេហូវ៉ានឹងមិនធ្វើអ្វីឡើយ ទោះល្អ ឬអាក្រក់ក្ដី"។