ដរាបណានៅមានផែនដីនៅឡើយ ដរាបនោះ រដូវសាបព្រោះ រដូវច្រូតកាត់ ត្រជាក់ ក្តៅ រដូវប្រាំង រដូវវស្សា ថ្ងៃ និងយប់ នឹងនៅតែមាន មិនដែលអាក់ខានឡើយ»។
ទំនុកតម្កើង 65:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដល់ម៉្លេះបានជាអស់អ្នក ដែលរស់នៅឯចុងបំផុតផែនដី ស្ញែងខ្លាចដោយឃើញ ទីសម្គាល់របស់ព្រះអង្គ។ ព្រះអង្គធ្វើឲ្យអស់អ្នក ដែលរស់នៅទិសខាងកើត និងទិសខាងលិចស្រែកហ៊ោរដោយអំណរ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អ្នកដែលរស់នៅចុងបំផុតនៃផែនដីនឹងកោតខ្លាចដោយសារតែទីសម្គាល់របស់ព្រះអង្គ; ព្រះអង្គទ្រង់ធ្វើឲ្យតំបន់ថ្ងៃរះ និងថ្ងៃលិចស្រែកហ៊ោសប្បាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលរស់នៅទីដាច់ស្រយាល នៃផែនដីនឹងនាំគ្នាស្ញែងខ្លាច ដោយឃើញទីសម្គាល់ដ៏អស្ចារ្យរបស់ព្រះអង្គ ព្រះអង្គបានធ្វើឲ្យប្រជាជន ដែលរស់នៅទិសខាងកើត និងទិសខាងលិច មានអំណរសប្បាយដ៏លើសលុប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលនៅទីឆ្ងាយបំផុត គេក៏ខ្លាចដោយការអស្ចារ្យរបស់ទ្រង់ ទ្រង់បណ្តាលឲ្យពេលព្រលឹមស្រាង នឹងពេលល្ងាចព្រលប់ បានអរសប្បាយផងគ្នា អាល់គីតាប អស់អ្នកដែលរស់នៅទីដាច់ស្រយាល នៃផែនដីនឹងនាំគ្នាស្ញែងខ្លាច ដោយឃើញទីសំគាល់ដ៏អស្ចារ្យរបស់ទ្រង់ ទ្រង់បានធ្វើឲ្យប្រជាជន ដែលរស់នៅទិសខាងកើត និងទិសខាងលិច មានអំណរសប្បាយដ៏លើសលប់។ |
ដរាបណានៅមានផែនដីនៅឡើយ ដរាបនោះ រដូវសាបព្រោះ រដូវច្រូតកាត់ ត្រជាក់ ក្តៅ រដូវប្រាំង រដូវវស្សា ថ្ងៃ និងយប់ នឹងនៅតែមាន មិនដែលអាក់ខានឡើយ»។
ពេលនោះ មាត់យើងបានពេញដោយ សំណើចក្អាកក្អាយ ហើយអណ្ដាតយើងក៏ពេញដោយ សម្រែកអរសប្បាយ នោះក្នុងចំណោមជាតិតសាសន៍នានា មានគេពោលថា «ព្រះយេហូវ៉ាបានធ្វើការ យ៉ាងធំសម្រាប់ពួកគេ»។
ឱអេស៊ីព្ទអើយ ព្រះអង្គបានចាត់ទីសម្គាល់ និងការអស្ចារ្យ ឲ្យចូលទៅកណ្ដាលឯង គឺឲ្យទាស់នឹងផារ៉ោន និងមហាតលិកទាំងប៉ុន្មានរបស់ទ្រង់។
គឺព្រះអាទិត្យ ឲ្យគ្រប់គ្រងនៅពេលថ្ងៃ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
៙ ព្រះអាទិត្យ និងព្រះចន្ទអើយ ចូរសរសើរតម្កើងព្រះអង្គ អស់ទាំងផ្កាយដ៏ភ្លឺអើយ ចូរសរសើរតម្កើងព្រះអង្គ!
ព្រះអាទិត្យក៏ចេញមកដូចជាកូនកំលោះ ចេញពីក្រឡាបន្ទំ ក៏ដូចជាមនុស្សខ្លាំងពូកែ យាត្រាតាមផ្លូវរបស់ខ្លួនដោយអំណរ។
ចូរសូមពីយើង នោះយើងនឹងឲ្យសាសន៍ទាំងឡាយ ទៅអ្នកទុកជាមត៌ក និងចុងផែនដីទាំងមូល ទុកជាកម្មសិទ្ធិរបស់អ្នក។
វាលស្មៅប្រដាប់ខ្លួនដោយហ្វូងចៀម ជ្រលងភ្នំតាក់តែងខ្លួនដោយស្រូវដេរដាស ទីទាំងនោះស្រែកច្រៀងព្រមគ្នាដោយអំណរ។
ចូរទូលដល់ព្រះថា «អស់ទាំងកិច្ចការរបស់ ព្រះអង្គ គួរស្ញែងខ្លាចយ៉ាងណាទៅ! ខ្មាំងសត្រូវរបស់ព្រះអង្គ ចុះចូលចំពោះព្រះអង្គ ដោយព្រោះព្រះចេស្ដាដ៏ធំរបស់ព្រះអង្គ
ពេលថ្ងៃជារបស់ព្រះអង្គ ហើយពេលយប់ក៏ជារបស់ព្រះអង្គដែរ ព្រះអង្គបានបង្កើតឲ្យមានពន្លឺ និងព្រះអាទិត្យ។
ព្រះអង្គបានជាន់កម្ទេចពួករ៉ាហាប ដូចជាមនុស្សដែលគេវាយសម្លាប់ ព្រះអង្គបានកម្ចាត់កម្ចាយខ្មាំងសត្រូវ ដោយព្រះពាហុដ៏មានឫទ្ធិ។
សាសន៍ទាំងប៉ុន្មាននឹងលឿនទៅដូចជាទឹកយ៉ាងធំ តែព្រះនឹងស្តីបន្ទោសគេ នោះគេនឹងរត់ទៅឆ្ងាយ ហើយនឹងត្រូវបណ្តេញទៅដូចជាខ្យល់ ផាត់អង្កាមពីលើភ្នំ ហើយដូចជាធូលីហុយឡើងពីមុខខ្យល់ព្យុះ។
ហើយក្រែងអ្នករាល់គ្នាងើបភ្នែកទៅលើមេឃ ហើយឃើញថ្ងៃ ខែ និងអស់ទាំងផ្កាយ គឺគ្រប់ទាំងអស់នៅលើមេឃ នោះមិនត្រូវបណ្ដោយខ្លួនទៅថ្វាយបង្គំ ហើយគោរពប្រតិបត្តិរបស់ទាំងនោះ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានបណ្ដោយឲ្យគ្រប់ទាំងសាសន៍នៅក្រោមមេឃវិញ។
នៅវេលានោះ មានរញ្ជួយផែនដីជាខ្លាំង ហើយមួយភាគដប់នៃទីក្រុងនោះត្រូវរលំ មនុស្សប្រាំពីរពាន់នាក់បានស្លាប់ ក្នុងពេលដែលរញ្ជួយផែនដីនោះ ឯមនុស្សដែលសល់ ក៏មានចិត្តភ័យខ្លាច ហើយលើកតម្កើងដល់ព្រះនៃស្ថានសួគ៌។