ទើបអាប់សាឡុមមានរាជឱង្ការថា៖ «មើល៍ ដំណើររឿងរបស់អ្នកជាល្អត្រឹមត្រូវហើយ តែស្តេចមិនបានតាំងអ្នកណា ឲ្យស្តាប់រឿងអ្នកទេ»។
ទំនុកតម្កើង 55:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះសំឡេងរបស់ខ្មាំងសត្រូវ និងការសង្កត់សង្កិនរបស់មនុស្សអាក្រក់។ ដ្បិតគេទម្លាក់អំពើទុច្ចរិតមកលើទូលបង្គំ ហើយគេចូលចិត្តឈ្នានីសនឹងទូលបង្គំ ដោយកំហឹង។ ព្រះគម្ពីរខ្មែរសាកល ដោយសារតែសំឡេងរបស់សត្រូវ ដោយសារតែការសង្កត់សង្កិនរបស់មនុស្សអាក្រក់; មែនហើយ ពួកគេទម្លាក់មហន្តរាយលើទូលបង្គំ ព្រមទាំងបៀតបៀនទូលបង្គំដោយកំហឹងផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលឮពាក្យសម្ដីរបស់ខ្មាំងសត្រូវ និងមនុស្សពាលនាំគ្នាបៀតបៀនទូលបង្គំ។ ពួកគេធ្វើឲ្យទូលបង្គំរងទុក្ខវេទនា គេនាំគ្នាប្រឆាំងនឹងទូលបង្គំដោយកំហឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺដោយព្រោះសំឡេងរបស់ខ្មាំងសត្រូវ នឹងសេចក្ដីសង្កត់សង្កិនរបស់មនុស្សអាក្រក់ ដ្បិតគេទំលាក់ការទុច្ចរិតមកលើទូលបង្គំ ព្រមទាំងបៀតបៀនទូលបង្គំដោយសេចក្ដីកំហឹង អាល់គីតាប នៅពេលឮពាក្យសំដីរបស់ខ្មាំងសត្រូវ និងមនុស្សពាលនាំគ្នាបៀតបៀនខ្ញុំ។ ពួកគេធ្វើឲ្យខ្ញុំរងទុក្ខវេទនា គេនាំគ្នាប្រឆាំងនឹងខ្ញុំដោយកំហឹង។ |
ទើបអាប់សាឡុមមានរាជឱង្ការថា៖ «មើល៍ ដំណើររឿងរបស់អ្នកជាល្អត្រឹមត្រូវហើយ តែស្តេចមិនបានតាំងអ្នកណា ឲ្យស្តាប់រឿងអ្នកទេ»។
ហើយទូលថា៖ «បពិត្រព្រះករុណា សូមកុំប្រកាន់ទោសទូលបង្គំឡើយ សូមកុំរឭកដល់ការអាក្រក់ដែលទូលបង្គំជាបាវបម្រើទ្រង់បានប្រព្រឹត្តល្មើសនៅថ្ងៃដែលព្រះករុណាជាអម្ចាស់នៃទូលបង្គំបានយាងចេញពីក្រុងយេរូសាឡិមទៅនោះ ឬយកព្រះហឫទ័យទុកដាក់ឲ្យសោះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងក្រោកឡើងឥឡូវ ព្រោះមានគេសង្កត់សង្កិនមនុស្សក្រីក្រ ហើយព្រោះតែសម្រែករបស់មនុស្សកម្សត់ទុគ៌ត យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាព ដែលគេដង្ហក់រកនោះ»។
ឲ្យទូលបង្គំបានរួចពីមនុស្សអាក្រក់ ដែលសង្កត់សង្កិនទូលបង្គំ ជាសត្រូវយ៉ាងសាហាវ ដែលឡោមព័ទ្ធជុំវិញទូលបង្គំ។
សូមកុំប្រគល់ទូលបង្គំទៅតាមបំណងចិត្ត បច្ចាមិត្តរបស់ទូលបង្គំឡើយ ដ្បិតមានស្មរបន្ទាល់ក្លែងក្លាយ បានលើកគ្នាទាស់នឹងទូលបង្គំ ហើយគេដកដង្ហើមចេញជាពាក្យឃោរឃៅ។
ដ្បិតមានមនុស្សប្រហើនលើកគ្នាឡើង ទាស់នឹងទូលបង្គំ ហើយមនុស្សច្រឡោតស្វែងរកជីវិតទូលបង្គំ គេមិនបានតាំងព្រះនៅមុខគេឡើយ។ –បង្អង់
គេពោលថា «ព្រះបានបោះបង់ចោលវាហើយ ចូរដេញតាម ហើយចាប់វាមក! ដ្បិតគ្មានអ្នកណាជួយរំដោះវាបានទេ»។
ចំណែកពួកសង្គ្រាជ និងក្រុមប្រឹក្សាទាំងមូល ស្វែងរកបន្ទាល់ក្លែងក្លាយ មកចោទប្រកាន់ព្រះយេស៊ូវ ដើម្បីឲ្យគេមានហេតុនឹងសម្លាប់ព្រះអង្គ