ដាន់នឹងធ្វើជាពស់ដែលលូនតាមផ្លូវ ជាពស់វែកនៅតាមផ្លូវលំ ដែលចាំចឹកកែងជើងសេះ ធ្វើឲ្យអ្នកជិះធ្លាក់ផ្ងារក្រោយ។
ទំនុកតម្កើង 49:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ហេតុអ្វីបានជាខ្ញុំត្រូវភ័យខ្លាចក្នុងគ្រាអាក្រក់ ពេលឃើញអំពើទុច្ចរិតនៃពួកអ្នក ដែលធ្វើទុក្ខបៀតបៀននៅព័ទ្ធជុំវិញខ្ញុំ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនៃមហន្តរាយ ពេលអំពើទុច្ចរិតរបស់អ្នកបៀតបៀនខ្ញុំព័ទ្ធជុំវិញខ្ញុំ ម្ដេចក៏ខ្ញុំត្រូវភ័យខ្លាចដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាមានអាសន្ន ឬពេលមានខ្មាំងសត្រូវមកឡោមព័ទ្ធ ខ្ញុំនឹងមិនភ័យខ្លាចអ្វីសោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ហេតុអ្វីបានជាខ្ញុំត្រូវមានចិត្តភ័យខ្លាចក្នុងគ្រាអាក្រក់ គឺកាលណាសេចក្ដីទុច្ចរិត ដែលតាមជាប់កែងជើង បានព័ទ្ធខ្ញុំជុំវិញហើយ អាល់គីតាប នៅគ្រាមានអាសន្ន ឬពេលមានខ្មាំងសត្រូវមកឡោមព័ទ្ធ ខ្ញុំនឹងមិនភ័យខ្លាចអ្វីសោះឡើយ។ |
ដាន់នឹងធ្វើជាពស់ដែលលូនតាមផ្លូវ ជាពស់វែកនៅតាមផ្លូវលំ ដែលចាំចឹកកែងជើងសេះ ធ្វើឲ្យអ្នកជិះធ្លាក់ផ្ងារក្រោយ។
ដ្បិតមានពួកឆ្កែឡោមព័ទ្ធទូលបង្គំជុំវិញ មនុស្សអាក្រក់មួយហ្វូង ដើរក្រវែលជុំវិញទូលបង្គំ គេបានចាក់ទម្លុះដៃជើងទូលបង្គំ
៙ ទោះបើទូលបង្គំដើរកាត់ជ្រលងភ្នំ នៃម្លប់សេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចសេចក្ដីអាក្រក់ឡើយ ដ្បិតព្រះអង្គគង់ជាមួយទូលបង្គំ ព្រនង់ និងដំបងរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ។
ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំ បានឡើងលិចក្បាលទូលបង្គំហើយ ក៏ដូចជាបន្ទុកយ៉ាងធ្ងន់ ដែលទូលបង្គំទ្រាំមិនបាន។
ខ្ញុំនឹងបើកមាត់បញ្ចេញជាសេចក្ដីប្រៀបធៀប ខ្ញុំនឹងបរិយាយប្រាប់អំពីសេចក្ដីលាក់កំបាំង ពីចាស់បុរាណ
អស់ទាំងអំពើទុច្ចរិតរបស់មនុស្សអាក្រក់ នឹងចាប់យកអ្នកនោះឯង ហើយអ្នកនោះនឹងត្រូវចងជាប់ ដោយចំណងនៃអំពើបាបរបស់ខ្លួន។
គេមិនគិតថា យើងនឹកចាំពីអំពើអាក្រក់ទាំងប៉ុន្មានរបស់គេទេ។ ឥឡូវនេះ អំពើរបស់គេបានឡោមព័ទ្ធគេហើយ អំពើទាំងនោះនៅចំពោះមុខយើង។
ហេតុនេះ មនុស្សឈ្លាសវៃ នឹងស្ងៀមនៅក្នុងគ្រាបែបនេះ ដ្បិតនេះជាគ្រាមួយដ៏អាក្រក់។
បាឡាម ក៏បញ្ចេញព្រះបន្ទូល ដោយពាក្យថា៖ «បាឡាកបាននាំខ្ញុំពីស្រុកអើរ៉ាមមក ស្តេចសាសន៍ម៉ូអាប់បានហៅខ្ញុំពីស្រុកភ្នំទិសខាងកើតមកថា "ចូរមក ចូរដាក់បណ្ដាសាពួកយ៉ាកុបឲ្យយើង ចូរមក ចូរប្រកួតនឹងសាសន៍អ៊ីស្រាអែលចុះ!"
ហើយប្រាប់ថា៖ "ប៉ុលអើយ កុំខ្លាចអ្វីឡើយ ដ្បិតអ្នកត្រូវតែឈរនៅមុខសេសារ ហើយមើល៍ ព្រះទ្រង់ប្រោសប្រទានអស់អ្នកដែលរួមដំណើរជាមួយអ្នក ដល់អ្នកហើយ"។
ហើយមិនញញើតពួកអ្នកប្រឆាំង ក្នុងប្រការណាឡើយ។ នេះជាភស្តុតាងដែលពួកគេត្រូវវិនាស ប៉ុន្តែ អ្នករាល់គ្នានឹងបានសង្រ្គោះវិញ ហើយការនេះមកពីព្រះ។
ដូច្នេះ សូមកុំឲ្យឈាមទូលបង្គំបានស្រក់ចុះទៅដី ឃ្លាតពីចំពោះព្រះយេហូវ៉ាឡើយ ដ្បិតស្តេចនៃសាសន៍អ៊ីស្រាអែលបានចេញមក ដើម្បីរកតែចៃទេ ដូចជាកាលគេដេញតាមក្រួចនៅលើភ្នំដែរ»។