Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 78:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ខ្ញុំ​នឹង​បើក​មាត់​បញ្ចេញ​ជា​សេចក្ដី​ប្រៀប‌ធៀប ខ្ញុំ​នឹងបរិយាយ​ប្រាប់​អំពី​សេចក្ដី​លាក់‌កំបាំង ពី​ចាស់​បុរាណ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ខ្ញុំ​នឹង​បើក​មាត់​របស់ខ្ញុំ​ជា​សុភាសិត ខ្ញុំ​នឹង​ថ្លែង​ប្រស្នា​តាំងពីបុរាណមក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ខ្ញុំ​នឹង​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា នូវ​បទ​ពិសោធ​ពី​អតីតកាល ខ្ញុំ​នឹង​បរិយាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អត្ថ‌ន័យ លាក់​កំបាំង​នៃ​ព្រឹត្តិ‌ការណ៍​នៅ​បុរាណ​កាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ខ្ញុំ​នឹង​បើក​មាត់​បញ្ចេញ​ជា​សេចក្ដី​ប្រៀប‌ធៀប ហើយ​នឹង​ពោល​ជា​សេចក្ដី​អាថ៌‌កំបាំង​ពី​ចាស់​បូរាណ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ខ្ញុំ​នឹង​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា នូវ​បទ​ពិសោធ​ពី​អតីតកាល ខ្ញុំ​នឹង​បរិយាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អត្ថ‌ន័យ លាក់​កំបាំង​នៃ​ព្រឹត្តិ‌ការណ៍​នៅ​បុរាណ​កាល។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 78:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​សុភាសិត ខ្ញុំ​នឹងដោះ​ប្រស្នា​របស់​ខ្ញុំ​តាម​សំឡេង​ស៊ុង។


៙ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ភ័យ​ខ្លាច​ក្នុង​គ្រា​អាក្រក់ ពេល​ឃើញ​អំពើ​ទុច្ចរិត​នៃ​ពួក​អ្នក ដែល​ធ្វើ​ទុក្ខ​បៀត​បៀននៅ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ


ព្រម​ទាំង​ឲ្យ​បាន​យល់​ពាក្យ​សុភា‌សិត និង​ប្រស្នា អស់​ទាំង​ពាក្យ​របស់​អ្នក​ប្រាជ្ញ និង​ពាក្យ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ផង។


ចូរ​នឹក​ចាំ​ពី​ការ​ដែល​កន្លង​ទៅ តាំង​ពី​បុរាណ ដ្បិត​យើង​នេះ​ហើយ​ជា​ព្រះ ឥត​មាន​ព្រះ​ណា​ទៀត​ឡើយ យើង​ជា​ព្រះ ហើយ​គ្មាន​អ្នក​ណា​ដូច​ជា​យើង​សោះ


ព្រះ‌អង្គ​មិន​បាន​មាន​ព្រះ​បន្ទូល​ទៅ​គេ ក្រៅ​ពី​រឿង​ប្រៀប‌ធៀប​ឡើយ តែ​ព្រះ‌អង្គ​ពន្យល់​អ្វីៗ​ទាំង​អស់​ដោយ​ឡែក ដល់​ពួក​សិស្ស​របស់​ព្រះ‌អង្គ។


ព្រះ‌យេហូវ៉ា​បាន​រំលើង​គេចេញ​ពី​ស្រុក ដោយ​សេចក្ដី‌ខ្ញាល់ សេចក្ដី​ឃោរ‌ឃៅ និង​សេចក្ដី‌ក្រោធ​ជា​ខ្លាំង ហើយ​បាន​បោះ​គេ​ចោល​ទៅ​ក្នុង​ស្រុក​មួយ​ទៀត ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ"


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម