ព្រះអង្គជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា សេចក្ដីបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គ នៅពេញពាសលើផែនដី
ទំនុកតម្កើង 48:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ ដូចព្រះនាមព្រះអង្គ ល្បីសុសសាយយ៉ាងណា ការសរសើរតម្កើងព្រះអង្គ ក៏ទៅដល់ចុងបំផុតនៃផែនដី យ៉ាងនោះដែរ។ ព្រះហស្តស្តាំរបស់ព្រះអង្គ មានពេញដោយសេចក្ដីសុចរិត។ ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ ដូចដែលព្រះនាមរបស់ព្រះអង្គជាយ៉ាងណា ការសរសើរតម្កើងដល់ព្រះអង្គក៏ជាយ៉ាងនោះដែរ គឺទៅដល់ចុងបំផុតនៃផែនដី! ព្រះហស្តស្ដាំរបស់ព្រះអង្គបានពេញដោយសេចក្ដីសុចរិតយុត្តិធម៌។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់អើយ ដូចព្រះនាមរបស់ព្រះអង្គ ល្បីរន្ទឺ ក្នុងលោកទាំងមូលយ៉ាងណា មនុស្សម្នាក៏នឹងលើកតម្កើងព្រះអង្គ រហូតដល់ស្រុកដាច់ស្រយាល ផែនដីយ៉ាងនោះដែរ។ ព្រះអង្គគ្រប់គ្រងដោយសុចរិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ ដែលល្បីព្រះនាមទ្រង់ បានឮសុសសាយយ៉ាងណា នោះសេចក្ដីសរសើរនៃទ្រង់ក៏បានដល់ចុងផែនដីបំផុត យ៉ាងនោះដែរ ព្រះហស្តស្តាំនៃទ្រង់មានពេញដោយសេចក្ដីសុចរិត អាល់គីតាប អុលឡោះអើយ ដូចនាមរបស់ទ្រង់ ល្បីរន្ទឺ ក្នុងលោកទាំងមូលយ៉ាងណា មនុស្សម្នាក៏នឹងលើកតម្កើងទ្រង់ រហូតដល់ស្រុកដាច់ស្រយាល ផែនដីយ៉ាងនោះដែរ។ ទ្រង់គ្រប់គ្រងដោយសុចរិត។ |
ព្រះអង្គជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា សេចក្ដីបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គ នៅពេញពាសលើផែនដី
ដ្បិតព្រះយេហូវ៉ាសុចរិត ព្រះអង្គស្រឡាញ់អំពើសុចរិត មនុស្សទៀងត្រង់នឹងបានឃើញ ព្រះភក្ត្រព្រះអង្គ។
ចាប់តាំងពីទីថ្ងៃរះ រហូតដល់ទីថ្ងៃលិច ព្រះនាមព្រះយេហូវ៉ាត្រូវបានសរសើរតម្កើង!
ព្រះយេហូវ៉ាសុចរិតក្នុងគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការ របស់ព្រះអង្គដែរ។
ព្រះករុណាស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់អំពើទុច្ចរិត។ ហេតុនេះហើយបានជាព្រះ គឺព្រះរបស់ករុណា បានចាក់ប្រេងលើព្រះករុណា ជាប្រេងនៃសេចក្ដីត្រេកអរ លើសជាងមិត្តសម្លាញ់របស់ព្រះករុណា
ព្រះមហាក្សត្រដែលប្រកបដោយឫទ្ធានុភាព ព្រះអង្គស្រឡាញ់យុត្តិធម៌ ព្រះអង្គបានតាំងឲ្យមានសេចក្ដីទៀតត្រង់ ព្រះអង្គសម្រេចតាមសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងពួកយ៉ាកុប។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះយើងនឹងបានជាធំ នៅកណ្ដាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះយើង ព្រមទាំងតង្វាយបរិសុទ្ធផង ដ្បិតឈ្មោះយើងនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ត្រូវបណ្ដាសាហើយ អ្នកបញ្ឆោតដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏បន់ព្រះ រួចយកសត្វមានស្លាកស្នាមមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ ដ្បិតយើងជាស្តេចដ៏ធំ ហើយឈ្មោះយើងជាទីស្ញែងខ្លាច នៅកណ្ដាលពួកសាសន៍ដទៃ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។
ប្រសិនបើអ្នកមិនប្រយ័ត្នធ្វើតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យ ដែលបានកត់ទុកក្នុងគម្ពីរនេះ ដើម្បីឲ្យអ្នកបានកោតខ្លាចដល់ព្រះនាមដ៏មានសិរីល្អ និងគួរស្ញែងខ្លាចនេះ គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក
ដ្បិតពួកសាសន៍កាណាន និងមនុស្សនៅស្រុកនេះទាំងអស់នឹងឮពីរឿងនេះ ហើយនឹងឡោមព័ទ្ធយើងខ្ញុំ រួចគេនឹងកាត់ឈ្មោះយើងខ្ញុំចេញពីផែនដី។ ដូច្នេះ តើព្រះអង្គនឹងធ្វើយ៉ាងណា សម្រាប់ព្រះនាមដ៏ធំរបស់ព្រះអង្គ?»។
បន្ទាប់មក ខ្ញុំបានឃើញស្ថានសួគ៌បើកចំហ ហើយមើល៍ មានសេះសមួយ! ព្រះអង្គដែលគង់លើសេះនោះ មានព្រះនាមថា «ព្រះដ៏ស្មោះត្រង់ ហើយពិតប្រាកដ» ព្រះអង្គជំនុំជម្រះ និងច្បាំងដោយសុចរិត។
ដ្បិតការជំនុំជម្រះរបស់ព្រះអង្គ សុទ្ធតែពិតត្រង់ ហើយសុចរិត ព្រោះព្រះអង្គបានជំនុំជម្រះស្ត្រីពេស្យាដ៏ធំ ដែលបង្ខូចផែនដី ដោយអំពើសហាយស្មន់របស់នាង ហើយព្រះអង្គក៏បានសងសឹក ដោយព្រោះឈាមពួកអ្នកបម្រើរបស់ព្រះអង្គ ដែលនាងបានកម្ចាយនោះដែរ»។