ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 42:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រលឹង​ខ្ញុំ​ស្រេក​ឃ្លាន​រក​ព្រះ គឺ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ តើ​ដល់​កាល​ណា​ទើបខ្ញុំ នឹង​មក​ឈរ​ចំពោះ​ព្រះ‌អង្គ?

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រលឹង​របស់ទូលបង្គំ​ស្រេកឃ្លាន​ព្រះ គឺ​ព្រះ​ដ៏មានព្រះជន្មរស់​។ តើ​ពេលណា​ទូលបង្គំ​ទៅ​ជួប​ព្រះភក្ត្រ​របស់​ព្រះ​បាន​?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​ស្រេក​ឃ្លាន​ព្រះ‌ជាម្ចាស់ គឺ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ តើ​ដល់​កាល​ណា​ទើប​ខ្ញុំ​អាច​ទៅ​ជិត ដើម្បី​ថ្វាយ‌បង្គំ​ព្រះអង្គ​បាន?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រលឹង​ទូលបង្គំ​ស្រេក​រក​ព្រះ គឺ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ តើ​ដល់​កាល​ណា​បាន​ទូលបង្គំ​នឹង​មក​ឈរ​ចំពោះ​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​ស្រេក​ឃ្លាន​អុលឡោះ ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប តើ​ដល់​កាល​ណា​ទើប​ខ្ញុំ​អាច​ទៅ​ជិត ដើម្បី​ថ្វាយ‌បង្គំ​ទ្រង់​បាន?

សូមមើលជំពូក



ទំនុកតម្កើង 42:2
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​បើ​ខ្ញុំ​បាន​ដឹង​ជា​ប្រទះ​ឃើញ​ព្រះ‌អង្គ​នៅ​ទី​ណា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទៅ​ដល់​បល្ល័ង្ក​ព្រះ‌អង្គ​ទៅ​អេះ


ខ្ញុំ​បាន​សូម​សេចក្ដី​តែ​មួយ​ពី​ព្រះ‌យេហូវ៉ា ហើយ​នឹង​ស្វែង​រក​សេចក្ដី​នោះ​ឯង គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា រាល់​តែ​ថ្ងៃ​អស់​មួយ​ជីវិត​របស់​ខ្ញុំ ដើម្បី​រំពឹង​មើល​សោភ័ណភាព​របស់​ព្រះ‌យេហូវ៉ា ហើយ​ពិនិត្យ​ពិចារណា​នៅ​ក្នុង ព្រះ‌វិហារ​របស់​ព្រះ‌អង្គ។


ពេល​នោះ ទូល‌បង្គំ​នឹង​ចូល​ទៅ​រក អាសនា​របស់​ព្រះ គឺទៅ​ជួប​ព្រះ​ដែល​ជា​អំណរ ដ៏​លើស​លុប​របស់​ទូល‌បង្គំ ឱ​ព្រះ ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយសំឡេង​ស៊ុង។


ឱ​ព្រះ​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​ស្វែង​រក​ព្រះ‌អង្គ​អស់​ពី​ចិត្ត ព្រលឹង​ទូល‌បង្គំ​ស្រេក​ឃ្លាន​ចង់​បាន​ព្រះ‌អង្គ រូប​សាច់​ទូល‌បង្គំ​រឭក​ចង់​បាន​ព្រះ‌អង្គ ដូច​ដី​ស្ងួតបែក​ក្រ‌ហែង​ដែល​គ្មាន​ទឹក។


ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ វិសេស​ជាង​ជីវិត បបូរ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ។


៙ ដ្បិត​មួយ​ថ្ងៃ​នៅ​ក្នុង​ព្រះ‌លាន​របស់​ព្រះ‌អង្គ ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត។ ទូល‌បង្គំ​ស៊ូ​ធ្វើ​ជា​អ្នក​ឈរ​នៅ​មាត់​ទ្វារ ក្នុង​ដំណាក់​របស់​ព្រះ​នៃ​ទូល‌បង្គំ ជា​ជាង​រស់​នៅ​ក្នុង​លំនៅ​នៃ​សេចក្ដី​អាក្រក់។


ព្រលឹង​ទូល‌បង្គំ​រឭក អើ ក៏​នឹក​ដល់​ទី‌លាន​របស់​ព្រះ‌យេហូវ៉ា ជា​ពន់​ពេក ចិត្ត និង​សាច់​ឈាម​ទូល‌បង្គំ ច្រៀង​ដោយ​អំណរ​ថ្វាយ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់។


មាន​ពរ​ហើយ អស់​អ្នក​ដែល​រស់​នៅ ក្នុងដំណាក់​របស់​ព្រះ‌អង្គ ទាំង​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ​ជា‌និច្ច។ –បង្អង់


គេ​ដើរ​ទៅ​ទាំង​មាន​កម្លាំង​ខ្លាំងឡើង​ៗ​ជានិច្ច គ្រប់​គ្នា​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ ក្នុង​ក្រុង​ស៊ីយ៉ូន។


ក្នុង​មួយ​ឆ្នាំ ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ចំនួន​បី​ដង។


ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌អង្គ នៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ‌អង្គ ព្រលឹង​យើង​ខ្ញុំ​ប្រាថ្នា​នឹង​ថ្លែង​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ដល់​សេចក្ដី​ដែល​រំឭក​ពី​ព្រះ‌អង្គ។


ប៉ុន្តែ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ពិត ព្រះ‌អង្គ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ក៏​ជា​មហា‌ក្សត្រ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច ផែនដី​ក៏​ញ័រ​ចំពោះ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​អស់​ទាំង​សាសន៍​មិន​អាច​នឹង​ធន់​នៅ ចំពោះ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌អង្គ​បាន​ឡើយ។


ដ្បិត​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ប្រព្រឹត្ត អំពើ​អាក្រក់​ពីរ​យ៉ាង គឺ​បាន​ទាំង​បោះ‌បង់​ចោល​យើង ដែល​ជា​ក្បាល​ទឹក​រស់ ហើយ​បាន​ដាប់​ធ្វើ​អាង​វិញ ជា​អាង​ប្រេះ​បែក​ដែល​ទុក​ទឹក​មិន​បាន​ផង។


យើង​ចេញ​បញ្ជា​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ដែល​រស់​នៅ​ពាស​ពេញ​ក្នុង​អាណា‌ចក្រ​របស់​យើង​ទាំង​មូល ឲ្យ​ញាប់‌ញ័រ ហើយ​កោត​ខ្លាច នៅ​ចំពោះ​ព្រះ​របស់​ដានី‌យ៉ែល ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្មរស់ ក៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច រាជ្យ​របស់​ព្រះ‌អង្គ​នឹង​បំផ្លាញ​មិន​បាន​ឡើយ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ នៅ​ដរាប​គ្មាន​ទី​បញ្ចប់។


ដ្បិត​ដែល​ព្រះ‌វរបិតា​មាន​ជីវិត​ក្នុង​អង្គ​ទ្រង់​យ៉ាង​ណា ព្រះ‌អង្គ​ក៏​បាន​ប្រទាន​ឲ្យ​ព្រះ‌រាជ‌បុត្រា​មាន​ជីវិត ក្នុង​អង្គ​ទ្រង់​យ៉ាង​នោះ​ដែរ


នៅ​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ ជា​ថ្ងៃដ៏​អស្ចារ្យ ព្រះ‌យេស៊ូវ​ឈរ​បន្លឺ​ព្រះ​សូរសៀង​ឡើង​ថា៖ «បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​រក​ខ្ញុំ ហើយ​ផឹក​ចុះ


មនុស្ស​ជា​ច្រើន​បានរៀប​រាប់​អំពី​យើង ពី​របៀប​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​យើង និង​ពី​របៀប​ដែល​អ្នក​រាល់​គ្នា​បែរ​ចេញ​ពី​រូប​ព្រះ មក​រក​ព្រះ​ដ៏​ពិត ដើម្បី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ


លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​នឹង​ដឹង​ដោយ‌សារ​សេចក្ដី​នេះ​ថា ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ព្រះ‌អង្គ​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ថា ព្រះ‌អង្គ​នឹង​បណ្តេញ​សាសន៍​កាណាន សាសន៍​ហេត សាសន៍​ហេវី សាសន៍​ពេរិស៊ីត សាសន៍​គើកា‌ស៊ី សាសន៍​អាម៉ូរី និង​សាសន៍​យេប៊ូស​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។


បន្ទាប់​មក ទេវតា​ក៏​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ ដែល​មាន​ទឹក​ជីវិត ថ្លា​ដូច​កែវ​ចរណៃ ហូរ​ចេញ​ពី​បល្ល័ង្ក​របស់​ព្រះ និង​បល្ល័ង្ក​របស់​កូន​ចៀម