ឱព្រះយេហូវ៉ាអើយ សូមកុំបន្ទោសទូលបង្គំ ក្នុងកាលដែលព្រះអង្គខ្ញាល់ ក៏កុំវាយផ្ចាលទូលបង្គំ ក្នុងកាលដែលព្រះអង្គក្រោធនោះដែរ!
ទំនុកតម្កើង 38:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមកុំបន្ទោសទូលបង្គំ ក្នុងពេលព្រះអង្គខ្ញាល់ សូមកុំវាយផ្ចាលទូលបង្គំ ក្នុងពេលព្រះអង្គក្រោធដែរ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមកុំស្ដីបន្ទោសទូលបង្គំដោយព្រះពិរោធរបស់ព្រះអង្គ ឬវាយប្រដៅទូលបង្គំដោយសេចក្ដីក្រេវក្រោធរបស់ព្រះអង្គឡើយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ទោះបីព្រះអង្គមិនសព្វព្រះហឫទ័យ នឹងទូលបង្គំក៏ដោយ សូមកុំដាក់ទោសទូលបង្គំឡើយ ហើយទោះបីទ្រង់ព្រះពិរោធនឹងទូលបង្គំក្ដី ក៏សូមកុំធ្វើទារុណកម្មទូលបង្គំដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមកុំបន្ទោសទូលបង្គំ ក្នុងកាលដែលទ្រង់ខ្ញាល់ ក៏កុំវាយផ្ចាលទូលបង្គំ ដោយព្រះហឫទ័យក្តៅឡើយ អាល់គីតាប ឱអុលឡោះតាអាឡាអើយ ទោះបីទ្រង់មិនពេញចិត្ត នឹងខ្ញុំក៏ដោយ សូមកុំដាក់ទោសខ្ញុំឡើយ ហើយទោះបីទ្រង់ខឹងនឹងខ្ញុំក្តី ក៏សូមកុំធ្វើទារុណកម្មខ្ញុំដែរ |
ឱព្រះយេហូវ៉ាអើយ សូមកុំបន្ទោសទូលបង្គំ ក្នុងកាលដែលព្រះអង្គខ្ញាល់ ក៏កុំវាយផ្ចាលទូលបង្គំ ក្នុងកាលដែលព្រះអង្គក្រោធនោះដែរ!
ឱព្រះអើយ សូមប្រញាប់មករំដោះទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមប្រញាប់មកជួយទូលបង្គំផង!
សេចក្ដីក្រោធរបស់ព្រះអង្គ សង្កត់លើទូលបង្គំយ៉ាងធ្ងន់ ហើយព្រះអង្គធ្វើទុក្ខទូលបង្គំ ដោយអស់ទាំងរលករបស់ព្រះអង្គ។ –បង្អង់
ព្រះអង្គបានបណ្តេញគេ ព្រះអង្គបាននិរទេសគេ ដោយព្រះហឫទ័យសន្តោស គឺព្រះអង្គបានផាត់គេចេញ ដោយខ្យល់គំហុករបស់ព្រះអង្គ នៅថ្ងៃដែលខ្យល់ពីទិសខាងកើតបក់មក។
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នក ព្រះអង្គមានព្រះបន្ទូលថា យើងបានគេចមុខចេញពីអ្នកនៅតែមួយភ្លែតនោះ ដោយមានសេចក្ដីក្រោធដ៏ហូរហៀរ តែយើងនឹងអាណិតអាសូរដល់អ្នក ដោយសេចក្ដីសប្បុរសដ៏នៅអស់កល្បជានិច្ចវិញ។
ឱព្រះយេហូវ៉ាអើយ សូមផ្ចាលទូលបង្គំចុះ តែគឺតាមសេចក្ដីទៀងត្រង់ មិនមែនដោយសេចក្ដីក្រោធរបស់ព្រះអង្គឡើយ ក្រែងព្រះអង្គធ្វើឲ្យទូលបង្គំសាបសូន្យទៅ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនៅជាមួយ ដើម្បីជួយសង្គ្រោះអ្នក ពីព្រោះយើងនឹងធ្វើឲ្យអស់ទាំងនគរ ដែលយើងបានកម្ចាត់កម្ចាយអ្នកទៅនោះ ត្រូវផុតអស់រលីងទៅ តែមិនធ្វើឲ្យអ្នកផុតទេ គឺយើងនឹងវាយផ្ចាលអ្នកតាមខ្នាត យើងមិនបណ្តោយឲ្យអ្នកនៅដោយឥតវាយផ្ចាលឡើយ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានឮសេចក្ដី ដែលព្រះអង្គមានព្រះបន្ទូលមកនោះ ហើយទូលបង្គំភិតភ័យ ឱព្រះយេហូវ៉ាអើយ កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ នោះសូមធ្វើឲ្យកិច្ចការរបស់ព្រះអង្គកើតឡើងជាថ្មី កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ សូមសម្ដែងឲ្យស្គាល់ការនោះវិញ ហើយក្នុងគ្រាដែលទ្រង់ក្រោធ សូមនឹកចាំពីសេចក្ដីមេត្តាករុណាផង
ដ្បិតខ្ញុំភ័យខ្លាចចំពោះសេចក្ដីខ្ញាល់ និងសេចក្ដីក្រេវក្រោធដែលព្រះយេហូវ៉ាអត់ទ្រាំនឹងអ្នករាល់គ្នា រហូតដល់ចង់បំផ្លាញអ្នករាល់គ្នា។ ប៉ុន្ដែ ព្រះយេហូវ៉ាទ្រង់ព្រះសណ្ដាប់ខ្ញុំនៅវេលានោះ។