Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 9:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ដ្បិតខ្ញុំ​ភ័យ​ខ្លាច​ចំពោះ​សេចក្ដី‌ខ្ញាល់ និង​សេចក្ដីក្រេវ​ក្រោធ​ដែល​ព្រះ‌យេហូវ៉ា​អត់​ទ្រាំ​នឹង​អ្នក​រាល់​គ្នា រហូត​ដល់​ចង់​បំផ្លាញ​អ្នក​រាល់គ្នា។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ​សណ្ដាប់​ខ្ញុំ​នៅ​វេលា​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយ​ឃើញ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ និង​ក្រេវ‌ក្រោធ​ចំពោះ​អ្នក​រាល់​គ្នា រហូត​ដល់​មាន​បំណង​បំផ្លាញ​អ្នក​រាល់​គ្នា។ ប៉ុន្តែ នៅ​លើក​នេះ​ទៀត ព្រះ‌អម្ចាស់​ឆ្លើយ​តប​នឹង​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ដ្បិត​អញ​បាន​ភ័យ​ខ្លាច​ចំពោះ​សេចក្ដី​ខ្ញាល់ នឹង​សេចក្ដី​ក្រោធ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ឃោរ‌ឃៅ ដល់​ទៅ​ចង់​បំផ្លាញ​ឯង​នោះ​ណាស់ ហើយ​នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​ក៏​ស្តាប់​តាម​អញ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយ​ឃើញអុលឡោះ‌តាអាឡា​ខឹង​ចំពោះ​អ្នក​រាល់​គ្នា រហូត​ដល់​មាន​បំណង​បំផ្លាញ​អ្នក​រាល់​គ្នា។ ប៉ុន្តែ នៅ​លើក​នេះ​ទៀតអុលឡោះ‌តាអាឡា​ឆ្លើយ​តប​នឹង​ពាក្យ​ទូអារ​អង្វរ​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 9:19
19 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ គេ​បាន​ធ្វើ​រូប​កូន​គោ​នៅ​ភ្នំ​ហោរែប ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​រូប ដែល​ធ្វើ​ពី​លោហធាតុ។


ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា​នឹង​បំផ្លាញ​គេ ប៉ុន្តែ លោក​ម៉ូសេជា​អ្នក ដែល​ព្រះ‌អង្គបាន​ជ្រើស​រើស លោក​បាន​ឈរ​ក្នុង​ទីបែក​បាក់ នៅ​ចំពោះ​ព្រះ‌អង្គ ដើម្បី​បង្វែរ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ចេញ ក្រែង​ព្រះ‌អង្គ​បំផ្លាញ​គេ។


កាល​ព្រះ​ជ្រាប ព្រះ‌អង្គ​ក្រោធ​ជា​ខ្លាំង ហើយ​ព្រះ‌អង្គ​មិន​រវីរវល់ នឹង​សាសន៍​អ៊ីស្រា‌អែល​សោះ។


៙ លោក​ម៉ូសេ និងលោក​អើរ៉ុន ក្នុង​ចំណោម​ពួក​សង្ឃ​របស់​ព្រះ‌អង្គ ហើយ​លោក​សាំយូ‌អែល ក៏​នៅ​ក្នុង​ចំណោម​អស់​អ្នក ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អង្គ។ គេ​បាន​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​ពួក​លោក។


ព្រះ‌យេហូវ៉ា​ក៏​ប្រែ​ព្រះ‌ហឫ‌ទ័យ លែង​គិត​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​អន្តរាយ​ចេញ​ទៅ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ធ្វើ​តាម​សេចក្ដី​ដែល​អ្នក​បាន​សូម​នេះ ដ្បិត​អ្នក​ប្រកប​ដោយ​គុណ​របស់​យើង ហើយ​យើង​ស្គាល់​អ្នក​យ៉ាង​ច្បាស់»។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ យើង​តាំង​សញ្ញា​ថា នៅ​មុខ​ប្រជា‌ជន​របស់​អ្នក​ទាំង​អស់​គ្នា យើង​នឹង​ធ្វើ​ការ​អស្ចារ្យ ជា​ការ​ដែល​មិន​ធ្លាប់​កើត​មាន​យ៉ាង​ដូច្នោះ នៅ​អស់​ទាំង​នគរ​លើ​ផែន‌ដី និង​នៅ​ក្នុង​ចំណោម​អស់​ទាំង​សាសន៍​ដែល​អ្នក​រស់​នៅ គេ​នឹង​ឃើញ​ការ​របស់​ព្រះ‌យេហូវ៉ា ដ្បិត​ការ​ដែល​យើង​នឹង​ប្រោស​ដល់​អ្នក គឺ​ជា​ការ​គួរ​ស្ញែង​ខ្លាច។


ប៉ុន្តែ ប្រជាជន​នាំ​គ្នា​ស្រែក​រក​លោក​ម៉ូសេ ហើយ​លោក​ម៉ូសេ​ក៏​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា រួច​ភ្លើង​ក៏​ស្ងប់​ទៅ។


«ខ្ញុំ​បាន​នៅ​លើ​ភ្នំ​អស់​សែ​សិប​ថ្ងៃ​សែ​សិប​យប់ ដូច​ពី​មុន ហើយ​ព្រះ‌យេហូវ៉ា​ក៏​ស្តាប់​តាម​ខ្ញុំ​នៅ​ពេល​នោះ​ដែរ គឺព្រះ​យេ​ហូវ៉ា​មិន​ចង់​បំផ្លាញ​អ្នក​ទេ។


រួច​សេចក្ដី‌ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ឆួល​ឡើង​ទាស់​នឹង​អ្នក​រាល់គ្នា ហើយ​ព្រះ‌អង្គនឹង​បិទ​ផ្ទៃ​មេឃ មិន​ឲ្យ​មាន​ភ្លៀង ហើយ​ដី​លែង​បង្កើត​ផល នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​បាត់​យ៉ាង​ឆាប់​ពី​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​មកអ្នក​រាល់​គ្នា។


ព្រះ‌យេហូវ៉ា​ខ្ញាល់​នឹង​លោក​អើរ៉ុន​ជា​ខ្លាំង រហូត​ដល់​ចង់​បំផ្លាញ​លោក​ទៀត​ផង តែ​នៅ​វេលា​នោះ ខ្ញុំ​ក៏​បាន​ទូល​អង្វរ​ឲ្យ​លោក​អើរ៉ុន​ដែរ។


នៅ​ត្រង់​ភ្នំ​ហោរែប​ក៏​ដែរ អ្នក​រាល់​គ្នា​បាន​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី‌ក្រោធ ហើយ​ព្រះ‌យេហូវ៉ា​ខ្ញាល់​នឹង​អ្នករាល់​គ្នា​ជា​ខ្លាំង រហូត​ដល់​ចង់​បំផ្លាញ​អ្នក​រាល់​គ្នា​ទៀត​ផង។


ហេតុការណ៍​នោះ​ពិត​ជា​គួរ​ឲ្យ​ស្ញែង​ខ្លាច​មែន បាន​ជា​លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា «ខ្ញុំ​ភ័យ​ញ័រ​ជា​ខ្លាំង» ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម