Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 38:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បន្ទោស​ទូលបង្គំ ក្នុង​កាល​ដែល​ទ្រង់​ខ្ញាល់ ក៏​កុំ​វាយ‌ផ្ចាល​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ​ក្តៅ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេហូវ៉ា​អើយ សូម​កុំ​ស្ដីបន្ទោស​ទូលបង្គំ​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ ឬ​វាយប្រដៅ​ទូលបង្គំ​ដោយ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​ឡើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បន្ទោស​ទូល‌បង្គំ ក្នុង​ពេលព្រះ‌អង្គ​ខ្ញាល់ សូម​កុំ​វាយ​ផ្ចាល​ទូល‌បង្គំ ក្នុង​ពេល​ព្រះ‌អង្គ​ក្រោធ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ‌អម្ចាស់​អើយ ទោះ​បី​ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ នឹង​ទូលបង្គំ​ក៏​ដោយ សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ ហើយ​ទោះ​បី​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ​ក្ដី ក៏​សូម​កុំ​ធ្វើ​ទារុណ‌កម្ម​ទូលបង្គំ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ឱ​អុលឡោះ‌តាអាឡា​អើយ ទោះ​បី​ទ្រង់​មិន​ពេញ​ចិត្ត នឹង​ខ្ញុំ​ក៏​ដោយ សូម​កុំ​ដាក់​ទោស​ខ្ញុំ​ឡើយ ហើយ​ទោះ​បី​ទ្រង់​ខឹង​នឹង​ខ្ញុំ​ក្តី ក៏​សូម​កុំ​ធ្វើ​ទារុណ‌កម្ម​ខ្ញុំ​ដែរ​

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 38:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បន្ទោស​ទូលបង្គំ ក្នុង​កាល​ដែល​ទ្រង់​ខ្ញាល់ ហើយ​កាល​ណា​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ឃោរ‌ឃៅ នោះ​សូម​កុំ​ផ្ចាញ់‌ផ្ចាល​ទូលបង្គំ​ឡើយ


ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​រួច ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ជួយ​ទូលបង្គំ​ផង


សេចក្ដី​ក្រោធ​របស់​ទ្រង់​កំពុង​តែ​សង្កត់​លើ​ទូលបង្គំ​ជា​ធ្ងន់ ទ្រង់​បាន​ធ្វើ​ទុក្ខ​ទូលបង្គំ ដោយ​អស់​ទាំង​រលក​ទ្រង់។ –បង្អង់


គឺ​ទ្រង់​បាន​ធ្វើ​ទោស​ដល់​គេ​តាម​ព្រះ‌ហឫទ័យ​សន្តោស​វិញ ដោយ​បណ្តេញ​គេ​ទៅ គឺ​ទ្រង់​បាន​ផាត់​គេ​ចេញ ដោយ​ខ្យល់​គំហុក​របស់​ទ្រង់ នៅ​ថ្ងៃ​ដែល​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក


ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង ទ្រង់​មាន​បន្ទូល​ថា អញ​បាន​គេច​មុខ​ចេញ​ពី​ឯង​នៅ​តែ​១​ភ្លែត​នោះ ដោយ​មាន​សេចក្ដី​ក្រោធ​ដ៏​ហូរ‌ហៀរ តែ​អញ​នឹង​អាណិត‌អាសូរ​ដល់​ឯង ដោយ​សេចក្ដី​សប្បុរស​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​វិញ។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ចាល​ទូលបង្គំ​ចុះ តែ​គឺ​តាម​សេចក្ដី​ទៀង​ត្រង់ មិន​មែន​ដោយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ឡើយ ក្រែង​ទ្រង់​ធ្វើ​ឲ្យ​ទូលបង្គំ​សាប‌សូន្យ​ទៅ


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​សង្គ្រោះ​ឯង ពី​ព្រោះ​អញ​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​នគរ ដែល​អញ​បាន​កំចាត់‌កំចាយ​ឯង​ទៅ​នោះ ត្រូវ​ផុត​អស់​រលីង​ទៅ តែ​មិន​ធ្វើ​ឲ្យ​ឯង​ផុត​ទេ គឺ​អញ​នឹង​វាយ‌ផ្ចាល​ឯង​តាម​ខ្នាត​វិញ អញ​នឹង​មិន​បណ្តោយ​ឲ្យ​ឯង នៅ​ដោយ​ឥត​វាយ‌ផ្ចាល​ឡើយ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​ឮ​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល​មក​នោះ ហើយ​ទូលបង្គំ​មាន​សេចក្ដី​ភិត‌ភ័យ ឱ​ព្រះ‌យេហូវ៉ា​អើយ កំពុង​ដែល​ឆ្នាំ​ទាំង‌ឡាយ​កន្លង​ទៅ នោះ​សូម​ធ្វើ​ឲ្យ​កិច្ច‌ការ​របស់​ទ្រង់​កើត​ឡើង​ជា​ថ្មី កំពុង​ដែល​ឆ្នាំ​ទាំង‌ឡាយ​កន្លង​ទៅ សូម​សំដែង​ឲ្យ​ស្គាល់​ការ​នោះ​វិញ ហើយ​ក្នុង​គ្រា​ដែល​ទ្រង់​ក្រោធ សូម​នឹក​ចាំ​ពី​សេចក្ដី​មេត្តា‌ករុណា​ផង


ដ្បិត​អញ​បាន​ភ័យ​ខ្លាច​ចំពោះ​សេចក្ដី​ខ្ញាល់ នឹង​សេចក្ដី​ក្រោធ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ឃោរ‌ឃៅ ដល់​ទៅ​ចង់​បំផ្លាញ​ឯង​នោះ​ណាស់ ហើយ​នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​ក៏​ស្តាប់​តាម​អញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម