លោកអ័ប្រាហាំតបថា៖ «ព្រោះទូលបង្គំនឹកគិតថា នៅទីនេះប្រហែលជាគ្មានការកោតខ្លាចព្រះទេមើលទៅ ហើយថា គេនឹងសម្លាប់ទូលបង្គំ ដោយសារតែប្រពន្ធទូលបង្គំមិនខាន។
ទំនុកតម្កើង 36:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អំពើរំលងច្បាប់របស់មនុស្សអាក្រក់ សម្ដែងក្នុងចិត្តខ្ញុំថា នៅចំពោះភ្នែកគេ គ្មានការកោតខ្លាចដល់ព្រះទេ។ ព្រះគម្ពីរខ្មែរសាកល នៅក្នុងចិត្តរបស់ខ្ញុំ មានពាក្យថ្លែងជំទាស់នឹងការបំពានរបស់មនុស្សអាក្រក់ថា៖ “គ្មានការកោតខ្លាចព្រះសោះ នៅចំពោះភ្នែករបស់គេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនឹកឃើញពាក្យរបស់ជនពាល ដែលនិយាយក្នុងពេលបះបោរថា មិនបាច់គោរពកោតខ្លាចព្រះជាម្ចាស់ទេ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការរំលងច្បាប់របស់មនុស្សអាក្រក់ នោះសំដែងក្នុងចិត្តខ្ញុំថា នៅភ្នែកគេគ្មានសេចក្ដីកោតខ្លាចដល់ព្រះទេ អាល់គីតាប ខ្ញុំនឹកឃើញពាក្យរបស់ជនពាល ដែលនិយាយក្នុងពេលបះបោរថា មិនបាច់គោរពកោតខ្លាចអុលឡោះទេ ។ |
លោកអ័ប្រាហាំតបថា៖ «ព្រោះទូលបង្គំនឹកគិតថា នៅទីនេះប្រហែលជាគ្មានការកោតខ្លាចព្រះទេមើលទៅ ហើយថា គេនឹងសម្លាប់ទូលបង្គំ ដោយសារតែប្រពន្ធទូលបង្គំមិនខាន។
ចូរសរសើរតម្កើងព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ព្រះយេហូវ៉ា ហើយសប្បាយរីករាយជាខ្លាំង នឹងបទបញ្ជារបស់ព្រះអង្គ។
ហើយដោយព្រះហឫទ័យសប្បុរស របស់ព្រះអង្គ ព្រះអង្គនឹងកាត់ខ្មាំងសត្រូវរបស់ទូលបង្គំចេញ ហើយបំផ្លាញបច្ចាមិត្តទាំងប៉ុន្មាន នៃព្រលឹងទូលបង្គំ ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។
ឯអំពើកំហុស នោះនឹងបានជ្រះស្អាត ដោយសារសេចក្ដីមេត្តា និងសេចក្ដីពិត ហើយមនុស្សនឹងរួចពីសេចក្ដីអាក្រក់បាន ដោយកោតខ្លាចដល់ព្រះយេហូវ៉ា។
សូម្បីតែកូនក្មេងក៏សម្ដែងខ្លួន ដោយសារកិរិយាប្រព្រឹត្តរបស់វាដែរ ឲ្យដឹងជាកិរិយានោះបរិសុទ្ធ ហើយត្រឹមត្រូវឬយ៉ាងណា។
ឯការកោតខ្លាចដល់ព្រះយេហូវ៉ា នោះឈ្មោះថា ស្អប់ដល់ការអាក្រក់ ចំណែកការលើកខ្លួន ប្រកាន់ខ្លួន ប្រព្រឹត្តអាក្រក់ និងមាត់ពោលពាក្យវៀច នោះយើងក៏ស្អប់ណាស់
សេចក្ដីនេះចប់តែប៉ុណ្ណោះ ទាំងអស់បានសម្ដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តិរបស់ព្រះអង្គចុះ ដ្បិតនេះជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ។
ដូច្នេះ លោកម៉ូសេជាបាវបម្រើរបស់ព្រះយេហូវ៉ា ក៏ស្លាប់នៅទីនោះ ក្នុងស្រុកម៉ូអាប់ តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា
អ្នកបម្រើរបស់ព្រះអម្ចាស់ មិនត្រូវឈ្លោះប្រកែកគ្នាឡើយ គឺត្រូវមានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់
ប៉ុល ជាអ្នកបម្រើរបស់ព្រះ និងជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ ដោយយល់ដល់ជំនឿនៃពួករើសតាំងរបស់ព្រះ និងការស្គាល់សេចក្ដីពិត ដែលត្រូវនឹងសេចក្ដីគោរពប្រតិបត្តិដល់ព្រះ
គេប្រកាសថាខ្លួនស្គាល់ព្រះ តែកិរិយាប្រព្រឹត្តរបស់គេមិនព្រមស្គាល់ព្រះទេ ដ្បិតគេជាមនុស្សគួរឲ្យស្អប់ខ្ពើម ហើយរឹងចចេស ជាមនុស្សមិនសមនឹងអំពើល្អឡើយ។
យ៉ាកុប ជាអ្នកបម្រើរបស់ព្រះ និងរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមជម្រាបសួរដល់កុលសម្ព័ន្ធទាំងដប់ពីរ ដែលត្រូវខ្ចាត់ខ្ចាយ។
ស៊ីម៉ូន-ពេត្រុស ជាអ្នកបម្រើ និងជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ សូមជម្រាបមកអស់អ្នកដែលបានទទួលជំនឿដ៏ថ្លៃវិសេស ដូចជំនឿរបស់យើងខ្ញុំដែរ តាមរយៈសេចក្ដីសុចរិតរបស់ព្រះ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះរបស់យើង។
យូដាស ជាអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ហើយជាប្អូនរបស់លោកយ៉ាកុប សូមជម្រាបមកអស់អ្នកដែលព្រះបានត្រាស់ហៅ ជាពួកស្ងួនភ្ងាក្នុងព្រះ ជាព្រះវរបិតា ដែលបម្រុងទុកសម្រាប់ព្រះយេស៊ូវគ្រីស្ទ។
នេះជាការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញឲ្យអ្នកបម្រើរបស់ព្រះអង្គបានឃើញពីអស់ទាំងហេតុការណ៍ ដែលបន្តិចទៀតត្រូវកើតមាន ទ្រង់ក៏បានសម្តែងឲ្យឃើញ ដោយចាត់ទេវតារបស់ព្រះអង្គមកជួបយ៉ូហាន ជាអ្នកបម្រើរបស់ព្រះអង្គ។
ស្ដេចសូលក៏បង្គាប់ដល់ពួកមហាតលិកថា៖ «ចូរនិយាយប្រលោមដាវីឌដោយសម្ងាត់ថា "មើល៍ ស្តេចសព្វព្រះហឫទ័យនឹងលោកណាស់ ហើយពួកមហាតលិកទាំងអស់គ្នាក៏ស្រឡាញ់ដល់លោកដែរ ដូច្នេះ សូមលោកធ្វើជាកូនប្រសារបស់ស្តេចទៅ"»។