Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 34:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដូច្នេះ លោក​ម៉ូសេ​ជា​បាវ​បម្រើ​របស់​ព្រះ‌យេហូវ៉ា ក៏​ស្លាប់​នៅ​ទី​នោះ ក្នុង​ស្រុក​ម៉ូអាប់ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់ បាន​ទទួល​មរណ‌ភាព​នៅ​ទី​នោះ គឺ​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដូច្នេះ​ម៉ូសេ​ជា​បាវ​បំរើ​ផង​ព្រះ‌យេហូវ៉ា លោក​ស្លាប់​នៅ​ទី​នោះ​ក្នុង​ស្រុក​ម៉ូអាប់​ទៅ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ម៉ូសា ជា​អ្នក​បម្រើអុលឡោះ‌តាអាឡា បាន​ស្លាប់​នៅ​ទី​នោះ គឺ​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 34:5
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ទ្រង់​ក៏​សុគត ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ដែល​លោក​អេលីយ៉ា​បាន​ថ្លែង។ ស្ដេច​យេ‌ហូរ៉ាមជា​អនុជ បាន​ស្នង​រាជ្យ​ជំនួស​ទ្រង់ គឺ​ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រាជ្យ​ស្ដេច​យេ‌ហូរ៉ាម ជា​បុត្រ​របស់​យេ‌ហូសា‌ផាត ស្តេច​យូដា ដ្បិត​អ័ហា‌ស៊ីយ៉ា​គ្មាន​បុត្រា​ទេ។


រួច​ទ្រង់ និង​ក្រុម​ជំនុំ​ទាំង​អស់ ក៏​នាំ​គ្នា​ទៅ​ឯ​ទី​ខ្ពស់ ដែល​នៅ​ត្រង់​ក្រុង​គីបៀន ដ្បិត​ត្រសាល​ជំនុំ​នៃ​ព្រះ ដែល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​នៅ​ទី​រហោ‌ស្ថាន ស្ថិត​នៅ​ទី​នោះ។


ចូរ​នឹក​ចាំ​ពី​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​បាន​បង្គាប់​ដល់​លោក​នៅ​លើ​ភ្នំ​ហោរែប សម្រាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គឺ​ក្រឹត្យ‌ក្រម និង​បញ្ញត្តិ​ច្បាប់​ទាំង​ប៉ុន្មាន​នោះ។


ចំណែក​ឯ​ម៉ូសេ ជា​អ្នក​បម្រើ​របស់​យើង យើង​មិន​ធ្វើ​ដូច្នោះ​ទេ ព្រោះ​គាត់​ជា​អ្នក​ស្មោះ‌ត្រង់​ក្នុង​ដំណាក់​របស់​យើង​ទាំង​មូល។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «មើល៍ ថ្ងៃ​ដែល​អ្នក​ត្រូវ​ស្លាប់​ជិត​ដល់​ហើយ។ ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​ឲ្យ​យើង​បាន​ប្រគល់​បន្ទុក​លើ​លោក»។ ដូច្នេះ លោក​ម៉ូសេ និង​លោក​យ៉ូស្វេ​ក៏ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «មើល៍ អ្នក​ត្រូវ​ដេក​លក់​ទៅ​ជា‌មួយ​បុព្វ​បុរស​របស់​អ្នក។ បន្ទាប់​មក ប្រជា‌ជន​នេះ​នឹង​លើក​គ្នា ហើយ​ផិត​ទៅ​តាម​ព្រះ​ដទៃ ជា​ព្រះ​របស់​ស្រុក​ដែល​គេ​ចូល​ទៅ​នៅ​កណ្ដាល​នោះ។ គេ​នឹង​បោះ‌បង់​ចោល​យើង ហើយ​ផ្តាច់​សេចក្ដី‌សញ្ញា​ដែល​យើង​បាន​តាំង​ជាមួយ​គេ។


អ្នក​នឹង​ស្លាប់​នៅ​លើ​ភ្នំ​ដែល​អ្នក​ឡើង​ទៅ​នោះ ហើយ​នឹង​បាន​ជួប​ជុំ​ជាមួយ​ដូន‌តា​របស់​អ្នក ដូច​អើរ៉ុន​បង​របស់​អ្នក​បាន​ស្លាប់​នៅ​លើ​ភ្នំ​ហោរ ហើយ​បាន​ជួប​ជុំ​ជាមួយ​ដូន‌តា​របស់​គាត់​ដែរ


ត្រូវ​ប្រដៅ​តម្រង់​ពួក​អ្នក​ប្រឆាំង​ដោយ​ចិត្ត​ស្លូត​បូត ក្រែង​ព្រះ‌ប្រោស​ប្រទាន​ឲ្យ​គេ​ប្រែ​ចិត្ត និង​ឲ្យ​គេ​ស្គាល់​សេចក្ដី​ពិត


ស៊ីម៉ូន-ពេ‌ត្រុស ជា​អ្នក​បម្រើ និង​ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សូម​ជម្រាប​មក​អស់​អ្នក​ដែល​បាន​ទទួល​ជំនឿ​ដ៏​ថ្លៃ​វិសេស ដូច​ជំនឿ​របស់​យើង​ខ្ញុំ​ដែរ តាម​រយៈ​សេចក្ដី​សុចរិត​របស់​ព្រះ និង​ព្រះ​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​របស់​យើង។


គេ​ច្រៀង​ទំនុក​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ និង​ទំនុក​របស់​កូន​ចៀម​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ កិច្ច‌ការ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ធំ ហើយ​អស្ចារ្យ! ឱ​ស្តេច​នៃ​ជាតិ​សាសន៍​ទាំង​ឡាយ​អើយ ផ្លូវ​របស់​ព្រះ‌អង្គ​សុចរិត និង​ពិត​ត្រង់!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម