ចំណែកខ្ញុំ ជាម្នាក់ក្នុងពួកដែលចង់បានសេចក្ដីសុខ ហើយក៏ស្មោះត្រង់នៅស្រុកអ៊ីស្រាអែល ឯលោកវិញ លោករកបំផ្លាញទីក្រុងមួយ ដែលទុកដូចជាម្តាយ ក្នុងស្រុកអ៊ីស្រាអែល ហេតុអ្វីបានជាលោកចង់លេបបំបាត់មត៌កនៃព្រះយេហូវ៉ាដូច្នេះ?»
ទំនុកតម្កើង 33:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពរហើយ ជាតិសាសន៍ណា ដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន ជាប្រជាជនដែលព្រះអង្គបានជ្រើសរើស ទុកជាមត៌ករបស់ព្រះអង្គ! ព្រះគម្ពីរខ្មែរសាកល មានពរហើយ ប្រជាជាតិដែលព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ជាប្រជារាស្ត្រដែលព្រះអង្គបានជ្រើសរើសទុកជាមរតករបស់អង្គទ្រង់! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានសុភមង្គលហើយ ប្រជាជាតិណា ដែលគោរពបម្រើព្រះអម្ចាស់ ទុកជាព្រះរបស់ខ្លួន! មានសុភមង្គលហើយ ប្រជាជនណាដែលព្រះអង្គបានជ្រើសរើស ទុកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់! ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពរហើយ នគរណាដែលយកព្រះយេហូវ៉ាទុកជា ព្រះរបស់ខ្លួន គឺជាសាសន៍ដែលទ្រង់បានរើស ទុកជាមរដករបស់ទ្រង់ អាល់គីតាប មានសុភមង្គលហើយ ប្រជាជាតិណា ដែលគោរពបម្រើអុលឡោះតាអាឡា ទុកជាម្ចាស់របស់ខ្លួន! មានសុភមង្គលហើយ ប្រជាជនណាដែលទ្រង់បានជ្រើសរើស ទុកជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់! ។ |
ចំណែកខ្ញុំ ជាម្នាក់ក្នុងពួកដែលចង់បានសេចក្ដីសុខ ហើយក៏ស្មោះត្រង់នៅស្រុកអ៊ីស្រាអែល ឯលោកវិញ លោករកបំផ្លាញទីក្រុងមួយ ដែលទុកដូចជាម្តាយ ក្នុងស្រុកអ៊ីស្រាអែល ហេតុអ្វីបានជាលោកចង់លេបបំបាត់មត៌កនៃព្រះយេហូវ៉ាដូច្នេះ?»
ដ្បិតព្រះយេហូវ៉ា បានជ្រើសរើសយ៉ាកុប សម្រាប់ព្រះអង្គ គឺអ៊ីស្រាអែល ទុកជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់។
៙ មានពរហើយប្រជាជនណា ដែលមានព្រះពរដូច្នេះធ្លាក់មក! មានពរហើយប្រជាជនណា ដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន។
សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ហើយប្រទានពរដល់មត៌ករបស់ព្រះអង្គ សូមធ្វើជាគង្វាលដល់គេ ព្រមទាំងបីទ្រគេជារហូតតរៀងទៅ។
មានពរហើយអស់អ្នកណា ដែលព្រះអង្គជ្រើសរើស ហើយនាំចូលមកជិតព្រះអង្គ ដើម្បីឲ្យបានអាស្រ័យនៅក្នុងទីលានព្រះអង្គ។ យើងខ្ញុំនឹងបានស្កប់ចិត្តដោយសេចក្ដីល្អ នៃដំណាក់ព្រះអង្គ គឺជាព្រះវិហារដ៏បរិសុទ្ធរបស់ព្រះអង្គ។
លោកទូលថា៖ «ឱព្រះអម្ចាស់អើយ ប្រសិនបើទូលបង្គំប្រកបដោយព្រះគុណរបស់ព្រះអង្គមែន សូមព្រះអម្ចាស់យាងទៅកណ្ដាលយើងខ្ញុំ ដ្បិតប្រជាជនទាំងនេះមានក្បាលរឹង សូមអត់ទោសចំពោះអំពើទុច្ចរិត និងអំពើបាបរបស់យើងខ្ញុំ សូមទទួលយើងខ្ញុំជាមត៌ករបស់ព្រះអង្គ»។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ឯព្រះយេហូវ៉ា ជាចំណែករបស់ពួកយ៉ាកុបមិនដូច្នោះទេ ដ្បិតព្រះអង្គគឺជាអ្នកដែលបានបង្កើតរបស់សព្វសារពើ ហើយសាសន៍អ៊ីស្រាអែល ជាកុលសម្ព័ន្ធនៃមត៌ករបស់ព្រះអង្គ ព្រះនាមព្រះអង្គ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។
មិនមែនអ្នករាល់គ្នាទេដែលបានរើសខ្ញុំ គឺខ្ញុំទេតើដែលបានរើសអ្នករាល់គ្នា ទាំងតាំងអ្នករាល់គ្នាឲ្យទៅបង្កើតផល ហើយឲ្យផលនោះបាននៅជាប់ ដើម្បីឲ្យអ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះវរបិតា ក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យ។
តាមដែលព្រះអង្គបានជ្រើសរើសយើងក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះព្រះអង្គ ដោយសេចក្តីស្រឡាញ់។
ដ្បិតកេរអាកររបស់ព្រះយេហូវ៉ា គឺប្រជារាស្ត្ររបស់ព្រះអង្គ ហើយលោកយ៉ាកុបជាចំណែកមត៌ករបស់ព្រះអង្គ។
ឱអ៊ីស្រាអែលអើយ អ្នកសប្បាយហើយ តើមានអ្នកឯណាដូចឯង ជាសាសន៍ដែលព្រះយេហូវ៉ាបានសង្គ្រោះ ជាខែលការពារអ្នក ហើយជាដាវនៃសិរីល្អរបស់អ្នក! ខ្មាំងសត្រូវរបស់អ្នកនឹងចុះចូលអ្នក ហើយអ្នកនឹងជាន់លើទីខ្ពស់ៗរបស់គេ»។
ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយសម្អាតមនុស្សមួយពួក ទុកជាប្រជារាស្ត្រមួយរបស់ព្រះអង្គផ្ទាល់ ដែលមានចិត្តខ្នះខ្នែងធ្វើការល្អ។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។