ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 21:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ​រាជាត្រេក​អរ​ណាស់ ចំពោះ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ហើយ​ព្រះ​រាជា​រីក‌រាយ​ជា​ខ្លាំង ចំពោះ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ ព្រះរាជា​នឹង​អរសប្បាយ​ក្នុង​ព្រះចេស្ដា​របស់ព្រះអង្គ​; ព្រះរាជា​នឹង​ត្រេកអរ​ខ្លាំង​ណាស់ហ្ន៎ ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​អើយ ព្រះ‌រាជា​មាន​អំណរ​ណាស់ ព្រោះ​ព្រះអង្គ​ប្រទាន​កម្លាំង ព្រះ‌រាជា​មាន​អំណរ​រីក‌រាយ​ជា​ខ្លាំង ព្រោះ​ព្រះអង្គ​ប្រទាន​ឲ្យ​មាន​ជ័យ‌ជម្នះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ដ៏​ជា​ស្តេច នឹង​មាន​សេចក្ដី​អំណរ​ចំពោះ​ឫទ្ធា‌នុភាព​នៃ​ទ្រង់ ហើយ​នឹង​រីក‌រាយ​សប្បាយ​ជា​ខ្លាំង ចំពោះ​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់​យ៉ាង​ណា​ហ្ន៎

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​អើយ ស្តេច​មាន​អំណរ​ណាស់ ព្រោះ​ទ្រង់​ប្រទាន​កម្លាំង ស្តេច​មាន​អំណរ​រីក‌រាយ​ជា​ខ្លាំង ព្រោះ​ទ្រង់​ប្រទាន​ឲ្យ​មាន​ជ័យ‌ជំនះ។

សូមមើលជំពូក



ទំនុកតម្កើង 21:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

«យើង​បាន​តាំង​ស្តេច​របស់​យើង​ឡើង​ហើយ គឺ​នៅ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​យើង»។


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ឲ្យ​យើង​ខ្ញុំ​មាន​ជ័យ‌ជម្នះ សូម​ព្រះ​ដ៏​ជា​មហាក្សត្រ ឆ្លើយ​តប​មក​យើង​ខ្ញុំផង ពេល​យើង​ខ្ញុំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ។


ព្រះ‌យេហូវ៉ា​ជា​កម្លាំង និង​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ជួយ​ខ្ញុំ ចិត្ត​ខ្ញុំ​រីក‌រាយ​ជា​ខ្លាំង ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ‌អង្គ ដោយ​បទ​ចម្រៀង​របស់​ខ្ញុំ។


ការ​សង្គ្រោះ និង​សិរី‌ល្អ​របស់​ខ្ញុំ ស្ថិត​នៅ​លើ​ព្រះ ឯ​ថ្ម​ដា​នៃ​កម្លាំង​ខ្ញុំ និង​ទី​ពឹង​ជ្រក​របស់​ខ្ញុំ ក៏​នៅ​ក្នុង​ព្រះ​ដែរ។


ប៉ុន្តែ ព្រះ​រាជា​នឹង​អរ​សប្បាយ​ក្នុង​ព្រះវិញ អស់​អ្នក​ដែល​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌អង្គ នឹងមាន​ចិត្ត​ត្រេក​អរឡើង ព្រោះ​មាត់​របស់​មនុស្ស​ភូត​កុហក នឹង​ត្រូវ​បិទ។


៙ ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​បង្រៀន​ទូល‌បង្គំ តាំង​ពី​ទូល‌បង្គំ​នៅ​ក្មេងរហូត​មក ហើយ​ទូល‌បង្គំ​នៅ​តែ​ប្រកាស ពី​កិច្ច​ការដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​ដដែល។


ចូល​មក យើង​នាំ​គ្នា​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​យើង​បន្លឺ​សំឡេង​ដោយ​អំណរ​ដល់​ព្រះ ដែល​ថ្ម​ដា​នៃ​ការ​សង្គ្រោះ​របស់​យើង!


ព្រះ​មហា‌ក្សត្រ​ដែល​ប្រកប​ដោយ​ឫទ្ធានុ‌ភាព ព្រះ‌អង្គ​ស្រឡាញ់​យុត្តិ‌ធម៌ ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មានសេចក្ដី​ទៀត​ត្រង់ ព្រះ‌អង្គ​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ពួក​យ៉ាកុប។


«តើ​បុត្រ​ដែល​បាន​ប្រសូត​មក​ជា​ស្តេច​សាសន៍​យូដា​ទ្រង់​គង់​នៅ​ឯ​ណា? ព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​ព្រះ‌អង្គ​ពី​ទិស​ខាង​កើត ហើយ​យើង​មក​ថ្វាយ‌បង្គំ​ព្រះ‌អង្គ»។


ទាំង​សម្លឹង​មើល​ព្រះ‌យេស៊ូវ ដែល​ជា​អ្នក​ចាប់​ផ្តើម និង​ជា​អ្នក​ធ្វើឲ្យ​ជំនឿ​របស់​យើង​បាន​គ្រប់​លក្ខណ៍ ទ្រង់​បាន​ស៊ូ​ទ្រាំ​នៅ​លើ​ឈើ​ឆ្កាង ដោយ​មិន​គិត​ពី​សេចក្ដី​អាម៉ាស់​ឡើយ ដោយ​ព្រោះតែ​អំណរ​ដែល​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ។