ទំនុកតម្កើង 20:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះអង្គបញ្ជូនជំនួយពីទីបរិសុទ្ធ មកជួយព្រះករុណា ហើយចម្រើនកម្លាំងព្រះករុណា ពីក្រុងស៊ីយ៉ូនមក! ព្រះគម្ពីរខ្មែរសាកល សូមឲ្យព្រះអង្គចាត់ជំនួយពីទីវិសុទ្ធមកឯព្រះករុណា ហើយទ្រទ្រង់ព្រះករុណាពីស៊ីយ៉ូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអង្គជួយព្រះរាជា ពីព្រះវិហាររបស់ព្រះអង្គ សូមព្រះអង្គគាំទ្រព្រះរាជាពីភ្នំស៊ីយ៉ូន!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងចាត់សេចក្ដីជំនួយពីទីបរិសុទ្ធមកជួយទ្រង់ ហើយចំរើនកំឡាំងទ្រង់ពីក្រុងស៊ីយ៉ូនមក អាល់គីតាប សូមទ្រង់ជួយស្តេច ពីម៉ាស្ជិទរបស់ទ្រង់ សូមទ្រង់គាំទ្រស្តេចពីភ្នំស៊ីយ៉ូន!។ |
គេយកហិបនៃព្រះយេហូវ៉ាចូលមកដាក់នៅកន្លែងរៀបចំ ត្រង់កណ្ដាលត្រសាល ដែលដាវីឌបានដំឡើងសម្រាប់ហិបនោះ រួចទ្រង់ថ្វាយតង្វាយដុត និងតង្វាយមេត្រី នៅចំពោះព្រះយេហូវ៉ា
ឯទីខាងចុងនៃព្រះវិហារ មានបណ្តោយម្ភៃហត្ថ ទ្រង់ក៏ស្រោបដោយឈើតាត្រៅដូចគ្នា ចាប់តាំងពីដីរហូតដល់ពិតាន ហើយខណ្ឌទុកជាទីបរិសុទ្ធបំផុត សម្រាប់ទទួលព្រះបន្ទូល។
ខ្ញុំស្រែកដង្ហោយហៅរកព្រះយេហូវ៉ា ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំ ពីភ្នំបរិសុទ្ធ របស់ព្រះអង្គ។ -បង្អង់
ដ្បិតមានមនុស្សប្រហើនលើកគ្នាឡើង ទាស់នឹងទូលបង្គំ ហើយមនុស្សច្រឡោតស្វែងរកជីវិតទូលបង្គំ គេមិនបានតាំងព្រះនៅមុខគេឡើយ។ –បង្អង់
រហូតទាល់តែទូលបង្គំបានចូលទៅក្នុង ទីបរិសុទ្ធរបស់ព្រះ នោះទើបទូលបង្គំយល់ពីចុងបញ្ចប់របស់គេ។
ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។
ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គធំប្រសើរនៅកណ្ដាលអ្នករាល់គ្នា។
តើត្រូវឆ្លើយដល់ពួករាជទូតនៃនគរនោះ យ៉ាងណាទៅ? គឺត្រូវថា ព្រះយេហូវ៉ាបានតាំងក្រុងស៊ីយ៉ូនឡើង ហើយពួកប្រជារាស្ត្ររបស់ព្រះអង្គ ដែលមានទុក្ខវេទនា គេនឹងពឹងជ្រកក្នុងក្រុងនោះ។