"ចូរប្រាប់យ៉ូសែបថា សូមអត់ទោសអំពើរំលង និងអំពើបាបឲ្យបងៗរបស់កូនផង ដ្បិតគេបានប្រព្រឹត្តអាក្រក់ចំពោះប្អូនមែន" ដូច្នេះ សូមអត់ទោសឲ្យពួកអ្នកបម្រើព្រះរបស់ឪពុកប្អូនផងទៅ»។ កាលលោកយ៉ូសែបឮគេនិយាយ លោកក៏យំ។
ទំនុកតម្កើង 146:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ មានពរហើយអ្នកណាដែលមានព្រះ របស់យ៉ាកុបជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ា ជាព្រះរបស់ខ្លួន ព្រះគម្ពីរខ្មែរសាកល មានពរហើយ អ្នកដែលព្រះរបស់យ៉ាកុបជាជំនួយរបស់ខ្លួន អ្នកដែលសេចក្ដីសង្ឃឹមរបស់គេនៅក្នុងព្រះយេហូវ៉ាដ៏ជាព្រះរបស់ខ្លួន! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាដែលព្រះរបស់លោកយ៉ាកុបជួយសង្គ្រោះ ហើយអ្នកណាសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់ខ្លួន អ្នកនោះមានសុភមង្គលហើយ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សប្បាយហើយ អ្នកណាដែលមានព្រះនៃយ៉ាកុប ជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាជាព្រះនៃខ្លួន អាល់គីតាប អ្នកណាដែលអុលឡោះជាម្ចាស់របស់យ៉ាកកូបជួយសង្គ្រោះ ហើយអ្នកណាសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន អ្នកនោះមានសុភមង្គលហើយ!។ |
"ចូរប្រាប់យ៉ូសែបថា សូមអត់ទោសអំពើរំលង និងអំពើបាបឲ្យបងៗរបស់កូនផង ដ្បិតគេបានប្រព្រឹត្តអាក្រក់ចំពោះប្អូនមែន" ដូច្នេះ សូមអត់ទោសឲ្យពួកអ្នកបម្រើព្រះរបស់ឪពុកប្អូនផងទៅ»។ កាលលោកយ៉ូសែបឮគេនិយាយ លោកក៏យំ។
៙ មានពរហើយប្រជាជនណា ដែលមានព្រះពរដូច្នេះធ្លាក់មក! មានពរហើយប្រជាជនណា ដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន។
មានពរហើយ ជាតិសាសន៍ណា ដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន ជាប្រជាជនដែលព្រះអង្គបានជ្រើសរើស ទុកជាមត៌ករបស់ព្រះអង្គ!
ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំទន្ទឹងរង់ចាំអ្វី? ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ។
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុប ជាទីពឹងជ្រករបស់យើង។ –បង្អង់
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុប ជាទីពឹងជ្រករបស់យើង។ –បង្អង់
៙ ចូលមក ហើយមើលកិច្ចការ ដែលព្រះយេហូវ៉ាធ្វើ ព្រះអង្គបាននាំការដ៏គួរស្ញប់ស្ញែង មកនៅផែនដី។
ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ ព្រះអង្គជាទីទុកចិត្តរបស់ទូលបង្គំ តាំងពីក្មេងមក។
ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ អ្នកដែលទុកចិត្តដល់ព្រះអង្គ អ្នកនោះមានពរហើយ។
ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ សូមស្តាប់ការអធិស្ឋានរបស់ទូលបង្គំ ឱព្រះនៃលោកយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ផង។ -បង្អង់
ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «យើងជាព្រះនៃបុព្វបុរសរបស់អ្នក គឺជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប»។ លោកម៉ូសេក៏ខ្ទប់មុខ ព្រោះលោកមិនហ៊ានមើលចំទៅព្រះទេ។
អ្នកណាដែលរំពឹងគិតពីដំណើរអ្វី នោះនឹងបានសេចក្ដីល្អចេញពីនោះមក ហើយអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះសប្បាយហើយ។
ឱអ៊ីស្រាអែលអើយ អ្នកសប្បាយហើយ តើមានអ្នកឯណាដូចឯង ជាសាសន៍ដែលព្រះយេហូវ៉ាបានសង្គ្រោះ ជាខែលការពារអ្នក ហើយជាដាវនៃសិរីល្អរបស់អ្នក! ខ្មាំងសត្រូវរបស់អ្នកនឹងចុះចូលអ្នក ហើយអ្នកនឹងជាន់លើទីខ្ពស់ៗរបស់គេ»។
តាមរយៈព្រះអង្គ អ្នករាល់គ្នាបានជឿដល់ព្រះ ដែលប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រមទាំងប្រទានឲ្យទ្រង់មានសិរីល្អ ដើម្បីឲ្យអ្នករាល់គ្នាមានជំនឿ និងមានសង្ឃឹមលើព្រះ។