ប៉ុន្ដែ កាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម និងថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន បានឮដំណឹងនេះ ពួកគេមិនសប្បាយចិត្តសោះ ព្រោះមានមនុស្សម្នាក់មករកផលប្រយោជន៍ឲ្យពួកកូនចៅអ៊ីស្រាអែល។
ទំនុកតម្កើង 112:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សអាក្រក់ឃើញដូច្នេះ គេមានចិត្តខឹង គេសង្កៀតធ្មេញ ហើយរលាយបាត់ទៅ ចិត្តប្រាថ្នាចង់បានរបស់មនុស្សអាក្រក់ នឹងវិនាសសូន្យទៅ។ ព្រះគម្ពីរខ្មែរសាកល មនុស្សអាក្រក់ឃើញដូច្នេះ ក៏ក្ដៅក្រហាយ; គេនឹងសង្កៀតធ្មេញ ហើយរលាយបាត់ទៅ; ចំណង់របស់មនុស្សអាក្រក់នឹងវិនាស៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលមនុស្សអាក្រក់ឃើញដូច្នេះ ក៏មានចិត្តទោមនស្ស គេសង្កៀតធ្មេញ ហើយរលាយសូន្យទៅ មនុស្សអាក្រក់ ពុំដែលបានសម្រេចដូចបំណងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកមនុស្សអាក្រក់នឹងមើលឃើញ ហើយនឹងមានចិត្តក្នាញ់ គេនឹងសង្កៀតធ្មេញ ហើយរលាយបាត់ទៅ បំណងចិត្តនៃមនុស្សអាក្រក់នោះ នឹងវិនាសសូន្យទៅវិញ។ អាល់គីតាប ពេលមនុស្សអាក្រក់ឃើញដូច្នេះ ក៏មានចិត្តទោមនស្ស គេសង្កៀតធ្មេញ ហើយរលាយសូន្យទៅ មនុស្សអាក្រក់ ពុំដែលបានសម្រេចដូចបំណងឡើយ។ |
ប៉ុន្ដែ កាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម និងថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន បានឮដំណឹងនេះ ពួកគេមិនសប្បាយចិត្តសោះ ព្រោះមានមនុស្សម្នាក់មករកផលប្រយោជន៍ឲ្យពួកកូនចៅអ៊ីស្រាអែល។
គង់តែនឹងត្រូវវិនាសទៅជានិច្ច ដូចជាលាមករបស់ខ្លួនគេដែរ ឯពួកអ្នកដែលធ្លាប់ឃើញគេ នោះនឹងសួរថា "តើគេនៅឯណា?"
ឯអស់ទាំងផ្លូវរបស់មនុស្សដែលភ្លេចព្រះ នោះក៏ដូច្នោះដែរ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទមិឡល្មើស នឹងត្រូវវិនាសទៅដែរ។
៙ មនុស្សអាក្រក់ គេបង្កើតគម្រោងការអាក្រក់ ទាស់នឹងមនុស្សសុចរិត ហើយសម្ញែងធ្មេញដាក់មនុស្សសុចរិត
សូមសម្ដែងទីសម្គាល់មួយ ពីសេចក្ដីល្អដល់ទូលបង្គំ ដើម្បីឲ្យអស់អ្នកដែលស្អប់ទូលបង្គំបានឃើញ ហើយមានសេចក្ដីខ្មាស ដោយសារតែព្រះអង្គ ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានជួយទូលបង្គំ ហើយបានកម្សាន្តចិត្តទូលបង្គំ។
ការសង្ឃឹមរបស់មនុស្សសុចរិត នោះនាំឲ្យមានចិត្តរីករាយ តែសេចក្ដីទុកចិត្តរបស់មនុស្សអាក្រក់ នឹងសូន្យបាត់ទៅ។
កាលណាមនុស្សអាក្រក់ស្លាប់ទៅ នោះសេចក្ដីសង្ឃឹមរបស់គេក៏សូន្យទៅដែរ ហើយសេចក្ដីទុកចិត្តរបស់មនុស្សទុច្ចរិត នឹងត្រូវវិនាសទៅផង។
ពេលនោះ ស្ដេចបង្គាប់ទៅពួករាជបម្រើថា "ចូរចងដៃចងជើងអ្នកនេះ ហើយយកវាទៅចោលនៅទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។"
ប៉ុន្តែ អស់អ្នកដែលត្រូវទទួលព្រះរាជ្យ បែរជាត្រូវបោះទៅក្នុងសេចក្តីងងឹតខាងក្រៅ ដែលនៅទីនោះនឹងយំសោក ហើយសង្កៀតធ្មេញ»។
នៅទីនោះ នឹងយំ ហើយសង្កៀតធ្មេញ នៅពេលអ្នករាល់គ្នាបានឃើញលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ហើយអស់ទាំងហោរានៅក្នុងព្រះរាជ្យរបស់ព្រះ ប៉ុន្តែ អ្នករាល់គ្នានឹងត្រូវបោះចោលទៅក្រៅ។