ត្រូវឲ្យគេលើកតម្កើងព្រះអង្គ នៅក្នុងក្រុមជំនុំនៃប្រជាជន ហើយសរសើរតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំរបស់ពួកចាស់ទុំ។
ទំនុកតម្កើង 109:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មាត់ទូលបង្គំនឹងអរព្រះគុណ ដល់ព្រះយេហូវ៉ាយ៉ាងក្រៃលែង ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ នៅកណ្ដាលបណ្ដាជនទាំងឡាយ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំនឹងអរព្រះគុណព្រះយេហូវ៉ាយ៉ាងខ្លាំង ដោយមាត់របស់ខ្ញុំ ខ្ញុំនឹងសរសើរតម្កើងព្រះអង្គនៅកណ្ដាលចំណោមមនុស្សជាច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនឹងបន្លឺសំឡេងលើកតម្កើងព្រះអម្ចាស់ ខ្ញុំនឹងសរសើរតម្កើងព្រះអង្គក្នុងចំណោម បណ្ដាជនដ៏ច្រើនកុះករ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មាត់ទូលបង្គំនឹងអរព្រះគុណដល់ ព្រះយេហូវ៉ាយ៉ាងក្រៃលែង អើ ទូលបង្គំនឹងសរសើរដល់ទ្រង់ នៅកណ្តាលជនទាំងឡាយ អាល់គីតាប ខ្ញុំនឹងបន្លឺសំឡេងលើកតម្កើងអុលឡោះតាអាឡា ខ្ញុំនឹងសរសើរតម្កើងទ្រង់ក្នុងចំណោម បណ្ដាជនដ៏ច្រើនកុះករ! |
ត្រូវឲ្យគេលើកតម្កើងព្រះអង្គ នៅក្នុងក្រុមជំនុំនៃប្រជាជន ហើយសរសើរតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំរបស់ពួកចាស់ទុំ។
ចូរសរសើរតម្កើងព្រះយេហូវ៉ា ខ្ញុំនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ដោយអស់ពីចិត្ត នៅក្នុងចំណោមមនុស្សទៀងត្រង់ គឺនៅក្នុងក្រុមជំនុំ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ យ៉ាងអស់ពីចិត្តរបស់ទូលបង្គំ ទូលបង្គំច្រៀងសរសើរព្រះអង្គ នៅចំពោះព្រះទាំងឡាយ
៙ ឱព្រះយេហូវ៉ាអើយ អស់ទាំងស្តេចនៅផែនដី នឹងអរព្រះគុណដល់ព្រះអង្គ ដ្បិតគេបានឮព្រះបន្ទូល ដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ
ទូលបង្គំនឹងអរព្រះគុណព្រះអង្គ នៅក្នុងក្រុមជំនុំធំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ក្នុងចំណោមមហាជន។
ខ្ញុំនឹងអរព្រះគុណព្រះយេហូវ៉ា ព្រោះព្រះអង្គសុចរិត ហើយខ្ញុំនឹងច្រៀងសរសើរព្រះនាម ព្រះយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុត។
ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត ទូលបង្គំនឹងនិទានពីអស់ទាំងការអស្ចារ្យ របស់ព្រះអង្គ
ព្រះអង្គមានព្រះបន្ទូលថា៖ «ទូលបង្គំនឹងប្រកាសពីព្រះនាមរបស់ព្រះអង្គដល់ពួកបងប្អូនទូលបង្គំ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ នៅកណ្តាលក្រុមជំនុំ»