ពេលបានគង់លើបល្ល័ង្កសោយរាជ្យហើយ ក៏ប្រហារជីវិតវង្សានុវង្សរបស់ប្អាសាទាំងអស់ ឥតទុកពួកប្រុសៗណាមួយខាងប្អាសា ទោះទាំងវង្សា ឬជាមិត្តសម្លាញ់ណាឲ្យនៅសល់ឡើយ។
ទំនុកតម្កើង 109:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យពូជពង្សរបស់វាត្រូវកាត់ចេញ សូមលុបបំបាត់ឈ្មោះរបស់វា ចេញពីមនុស្សជំនាន់ក្រោយ។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យពូជពង្សរបស់គេត្រូវបានកាត់ចេញ ទាំងឲ្យឈ្មោះរបស់គេត្រូវបានលុបចេញពីជំនាន់ក្រោយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមដកជីវិតពូជពង្សរបស់គេ ហើយលុបបំបាត់នាមត្រកូលរបស់គេ នៅជំនាន់ក្រោយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យពូជវាត្រូវផុតចេញ លុះដល់ដំណជាន់ក្រោយ សូមឲ្យឈ្មោះ វាត្រូវសូន្យបាត់ទៅ អាល់គីតាប សូមដកជីវិតពូជពង្សរបស់គេ ហើយលុបបំបាត់នាមត្រកូលរបស់គេ នៅជំនាន់ក្រោយ! |
ពេលបានគង់លើបល្ល័ង្កសោយរាជ្យហើយ ក៏ប្រហារជីវិតវង្សានុវង្សរបស់ប្អាសាទាំងអស់ ឥតទុកពួកប្រុសៗណាមួយខាងប្អាសា ទោះទាំងវង្សា ឬជាមិត្តសម្លាញ់ណាឲ្យនៅសល់ឡើយ។
ជាកូនទាំងដប់របស់ហាម៉ាន កូនហាំម្តាថា ដែលជាខ្មាំងសត្រូវនឹងពួកសាសន៍យូដា តែគេមិនបានរឹបអូសយកទ្រព្យសម្បត្តិទេ។
ទាំងសេចក្ដីនឹកចាំពីគេ នឹងសូន្យបាត់ពីផែនដីទៅ ហើយនឹងលែងឮនិយាយ ពីឈ្មោះគេតាមផ្លូវតទៅ។
គេនឹងគ្មានកូន ឬចៅក្នុងវង្សត្រកូលរបស់គេ ឬអ្នកណានៅសល់ក្នុងកន្លែង ដែលគេអាស្រ័យនោះឡើយ។
ព្រះករុណានឹងបំផ្លាញពូជវង្សរបស់គេ ឲ្យវិនាសបាត់ពីផែនដី ហើយកូនចៅរបស់គេ ពីកណ្ដាលពួកមនុស្សជាតិទៅដែរ។
ដ្បិតគេឃុបឃិតគ្នាធ្វើបាបព្រះករុណា តែគេមិនអាចសម្រេចតាមបំណងអាក្រក់ របស់ខ្លួនបានឡើយ។
ដ្បិតព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌ ព្រះអង្គមិនបោះបង់ពួកបរិសុទ្ធ របស់ព្រះអង្គឡើយ។ ព្រះអង្គថែរក្សាគេជានិច្ច តែកូនចៅរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញ។
សេចក្ដីនឹកចាំពីមនុស្សសុចរិត នោះនាំឲ្យមានពរ តែឈ្មោះរបស់មនុស្សអាក្រក់ រមែងពុករលួយទៅ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ៖ ត្រូវកត់ឈ្មោះរបស់មនុស្សនេះថាជាគ្មានកូន ជាមនុស្សដែលនឹងមិនចម្រើនក្នុងជំនាន់របស់ខ្លួនឡើយ ដ្បិតនឹងគ្មានពូជពង្សគេណាមួយ ដែលនឹងអាចអង្គុយលើបល្ល័ង្កស្ដេចដាវីឌ ហើយគ្រប់គ្រងលើស្រុកយូដាបានទៀតឡើយ។
ហេតុអ្វីបានជាឈ្មោះឪពុករបស់យើងខ្ញុំត្រូវដកចេញពីអំបូររបស់គាត់ ព្រោះតែគាត់គ្មានកូនប្រុសដូច្នេះ? សូមចែកកេរអាករឲ្យយើងខ្ញុំ នៅក្នុងចំណោមបងប្អូនរបស់ឪពុកយើងខ្ញុំផង»។
ដូច្នេះ កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានឲ្យអ្នកឈប់សម្រាក ពីអស់ទាំងខ្មាំងសត្រូវរបស់អ្នកដែលនៅជុំវិញអ្នក ក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នកកាន់កាប់ជាមត៌ក នោះត្រូវឲ្យលុបការនឹកចាំរបស់សាសន៍អាម៉ាឡេកចេញពីក្រោមមេឃ។ ចូរកុំភ្លេចឲ្យសោះ»។
ព្រះយេហូវ៉ានឹងមិនអត់ទោសអ្នកនោះឡើយ គឺសេចក្ដីខ្ញាល់ និងសេចក្ដីប្រចណ្ឌរបស់ព្រះយេហូវ៉ា នឹងហុយឡើងទាស់នឹងអ្នកនោះ ហើយគ្រប់ទាំងបណ្ដាសាដែលបានកត់ក្នុងគម្ពីរនេះ នឹងនៅជាប់លើអ្នកនោះ រួចព្រះយេហូវ៉ានឹងលុបឈ្មោះគេចេញពីក្រោមមេឃ។
ចូរទុកឲ្យយើង យើងនឹងបំផ្លាញពួកគេចេញ ហើយលុបឈ្មោះរបស់គេឲ្យបាត់ពីក្រោមមេឃ រួចយើងនឹងយកអ្នក បង្កើតឡើងជាសាសន៍មួយដ៏ខ្លាំងពូកែ ហើយមានគ្នាច្រើនជាងប្រជាជននេះ"។
យើងបានប្រាប់លោកហើយថា យើងនឹងដាក់ទោសគ្រួសាររបស់លោកជារៀងរហូត ដោយព្រោះកំហុសដែលលោកបានដឹងពីពួកកូនរបស់លោក ដ្បិតកូនរបស់លោកបានប្រមាថដល់ព្រះ ហើយលោកមិនបានហាមឃាត់ដល់គេសោះ។