Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 21:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ​ករុណា​នឹង​បំផ្លាញ​ពូជ​វង្ស​របស់​គេ ឲ្យ​វិនាស​បាត់​ពី​ផែនដី ហើយ​កូន​ចៅ​របស់​គេ ពី​កណ្ដាល​ពួក​មនុស្ស​ជាតិ​ទៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ព្រះករុណា​នឹង​បំផ្លាញ​កូនចៅ​របស់ពួកគេ​ពី​ផែនដី គឺ​បំផ្លាញ​ពូជពង្ស​របស់ពួកគេ​ពីចំណោម​មនុស្សលោក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌ករុណា​នឹង​លុប​បំបាត់​ពូជ‌ពង្ស របស់​ពួក​គេ​ឲ្យ​បាត់​អស់​ពី​ផែនដី ទ្រង់​នឹង​ប្រហារ​ពួក​គេ​ឲ្យ​ផុត​ពូជ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ទ្រង់​នឹង​បំផ្លាញ​ជំនួរ​វង្ស​គេ ឲ្យ​វិនាស​បាត់​ពី​ផែនដី​ចេញ ហើយ​ពូជ‌ពង្ស​គេ ពី​កណ្តាល​ពួក​មនុស្ស​ជាតិ​ទៅ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ស្តេច​នឹង​លុប​បំបាត់​ពូជ‌ពង្ស របស់​ពួក​គេ​ឲ្យ​បាត់​អស់​ពី​ផែនដី ស្តេច​នឹង​ប្រហារ​ពួក​គេ​ឲ្យ​ផុត​ពូជ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 21:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ដែល​ប៉ះ​វា គឺ​ត្រូវ​តែ​មាន​ដែក និង​ដង​លំពែង​ផង គេ​នឹង​ប្រមូល​វា​ដុត​ឲ្យ​ឆេះ​សុស​នៅ​ទី​នោះ។


អំពើ​នោះ​ធ្វើ​ឲ្យ​ព្រះ‌វង្សា​យេរ៉ូ‌បោម​ទាំង​អស់​មាន​បាប ត្រូវ​កាត់‌ចេញ ហើយ​រ​លាយ​បាត់​ពី​ផែនដី។


ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​របស់​គេ នឹង​ចាក​ចេញ​ទៅ ទាំង​អស់​នឹង​ហូរ​បាត់​ទៅ នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ។


សូម​ឲ្យ​ពូជ‌ពង្ស​របស់​វា​ត្រូវ​កាត់​ចេញ សូម​លុប​បំបាត់​ឈ្មោះ​របស់​វា ចេញ​ពី​មនុស្ស​ជំនាន់​ក្រោយ។


ដ្បិត​ព្រះ‌យេហូវ៉ា​ស្រឡាញ់​យុត្តិ‌ធម៌ ព្រះ‌អង្គ​មិន​បោះ‌បង់​ពួក​បរិសុទ្ធ របស់​ព្រះ‌អង្គ​ឡើយ។ ព្រះ‌អង្គ​ថែ‌រក្សា​គេ​ជា‌និច្ច តែ​កូន​ចៅ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ។


អ្នក​នឹង​មិន​បាន​មូល​ទៅ​ជា‌មួយ​គេ​នៅ​ក្នុង​ផ្នូរ​ទេ ពី​ព្រោះ​អ្នក​បាន​បំផ្លាញ​ស្រុក​របស់​អ្នក ហើយ​បាន​សម្លាប់​ប្រជាជន​របស់​អ្នក​ផង ឯ​ពូជ​នៃ​មនុស្ស​អាក្រក់ នឹងគ្មាន​អ្នក​ណា ចេញ​ឈ្មោះ​គេ​នៅ​អស់‌កល្ប​ជា‌និច្ច។


ដ្បិត​ថ្ងៃ​នោះ​កំពុង​តែ​មក​ដល់ ថ្ងៃ​នោះ​ឆេះ​ធ្លោ ដូច​ជា​គុក​ភ្លើង នោះ​អស់​ពួក​អ្នក​ឆ្មើង‌ឆ្មៃ និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​នឹង​ដូច​ជា​ជញ្ជ្រាំង ហើយ​ថ្ងៃ​ដែល​ត្រូវ​មក​ដល់​នោះ នឹង​ឆេះ​បន្សុស​គេ​ទាំង​អស់ ឥត​ទុក​ឲ្យ​គេ​មាន​ឫស ឬ​មែក​នៅ​សល់​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម