ទំនុកតម្កើង 104:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សិង្ហស្ទាវគ្រហឹមរកចាប់រំពា វាស្វែងរកអាហាររបស់វាពីព្រះ។ ព្រះគម្ពីរខ្មែរសាកល សិង្ហស្ទាវគ្រហឹមរករំពា ព្រមទាំងស្វែងរកចំណីរបស់វាពីព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វសិង្ហស្ទាវគ្រហឹមរករំពា វាទាមទារចំណីពីព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងសិង្ហស្ទាវគ្រហឹមរកចាប់រំពា ក៏សូមអាហារពីព្រះមក អាល់គីតាប សត្វសិង្ហស្ទាវគ្រហឹមរករំពា វាទាមទារចំណីពីអុលឡោះ។ |
តើអ្នកណាផ្គត់ផ្គង់អាហារឲ្យក្អែក ក្នុងកាលដែលកូនវាស្រែកសូមដល់ព្រះ ហើយហើរចុះឡើង ដោយព្រោះខ្វះអាហារ?
ភ្នែករបស់មនុស្សទាំងអស់ទន្ទឹងរង់ចាំព្រះអង្គ ដ្បិតព្រះអង្គប្រទានអាហារឲ្យគេ តាមពេលកំណត់។
ពួកសិង្ហស្ទាវ អាចជួបនឹងការខ្វះខាត ហើយអត់ឃ្លាន តែអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នោះមិនខ្វះអ្វីដែលល្អឡើយ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំដូច្នេះថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន ហើយលើទីទួលនៃភ្នំនោះ ប្រៀបដូចជាសិង្ហ និងកូនវា ដែលគ្រហឹមពីលើរំពា ទោះបើគេហៅពួកគង្វាលជាច្រើនមកបង្ក្រាបវាក៏ដោយ តែវាមិនភ័យខ្លាច ដោយឮសំឡេងគេ ឬក្រាបចុះ ដោយព្រោះសូរយុកយាក់របស់គេឡើយ។
អើហ្ន៎ សត្វទាំងប៉ុន្មានស្រែកយំ ហ្វូងគោស្រឡាំងកាំង ដ្បិតគ្មានស្មៅស៊ីសោះ ទាំងហ្វូងចៀមក៏ត្រូវរីងរៃដែរ។
សូម្បីតែសត្វនៅដីទាំងប៉ុន្មាន ក៏ដង្ហក់រកព្រះអង្គដែរ ព្រោះប្រភពទឹកទាំងប៉ុន្មានរីងស្ងួតទៅ ហើយភ្លើងក៏បានឆេះវាលស្មៅ នៅទីរហោស្ថានអស់ដែរ។
ម្នាលសត្វទាំងឡាយនៅទីវាលអើយ កុំភ័យខ្លាច ដ្បិតវាលស្មៅនៅទីរហោស្ថានកំពុងលាស់ខៀវខ្ចី ហើយដើមឈើទាំងប៉ុន្មានក៏មានផ្លែ ឯដើមល្វា និងដើមទំពាំងបាយជូរ ក៏ចេញផ្លែជាបរិបូរដែរ។
តើសិង្ហគ្រហឹមនៅក្នុងព្រៃ នៅពេលចាប់រំពាមិនទាន់បានឬ? បើសិង្ហស្ទាវចាប់មិនបានអ្វីសោះ តើវាស្រែកពីក្នុងរូងរបស់វាឬ?