Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេម៉ុស 3:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 តើ​សិង្ហ​គ្រហឹម​នៅ​ក្នុង​ព្រៃ នៅ​ពេល​ចាប់​រំពា​មិន​ទាន់​បាន​ឬ? បើ​សិង្ហ​ស្ទាវ​ចាប់​មិន​បាន​អ្វី​សោះ តើ​វា​ស្រែក​ពី​ក្នុង​រូង​របស់​វា​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 បើ​សត្វ​សិង្ហ​ចាប់​រំពា​មិន​ទាន់​បាន​ទេ តើ​ឲ្យ​វា​គ្រហឹម​ក្នុង​ព្រៃ​កើត​ឬ? បើ​សិង្ហ​ស្ទាវ​ចាប់​សត្វ​មិន​ទាន់​បាន​ទេ តើ​ឲ្យ​វា​គ្រហឹម​ក្នុង​រូង​ដូច​ម្ដេច​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឯ​សិង្ហ នឹង​ស្រែក​គ្រហឹម​នៅ​ក្នុង​ព្រៃ ក្នុង​កាល​ដែល​មិន​ទាន់​ចាប់​រំពា​ឬ បើ​សិង្ហ​ស្ទាវ​មិន​បាន​ចាប់​អ្វី​សោះ តើ​នឹង​ស្រែក​នៅ​ក្នុង​រូង​វា​ដែរ​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 បើ​សត្វ​សិង្ហ​ចាប់​រំពា​មិន​ទាន់​បាន​ទេ តើ​ឲ្យ​វា​គ្រហឹម​ក្នុង​ព្រៃ​កើត​ឬ? បើ​សិង្ហ​ស្ទាវ​ចាប់​សត្វ​មិន​ទាន់​បាន​ទេ តើ​ឲ្យ​វា​គ្រហឹម​ក្នុង​រូង​ដូច​ម្ដេច​បាន?

សូមមើលជំពូក ចម្លង




អេម៉ុស 3:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សិង្ហ​ស្ទាវ​គ្រហឹម​រក​ចាប់​រំពា វា​ស្វែង​រក​អាហារ​របស់​វា​ពី​ព្រះ។


គេ​នឹង​ដើរ​ជាប់​តាម​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​នឹង​គ្រហឹម​ដូច​ជា​សិង្ហ ពេល​ព្រះ‌អង្គ​គ្រហឹម ពួក​កូន​របស់​ព្រះ‌អង្គ​នឹង​រត់​មក ពី​ទិស​ខាង​លិច​ទាំង​ញាប់‌ញ័រ។


ដ្បិត​យើង​នឹង​បាន​ដូច​ជា​សិង្ហ​ដល់​ពួក​អេប្រាអិម ហើយ​ដូច​ជា​សិង្ហ​ស្ទាវ​ដល់​ពូជ‌ពង្ស​យូដា។ យើង គឺ​យើង​នេះ​ហើយ​នឹង​ហែក​គេ រួច​ចេញ​ទៅ​បាត់ យើង​នឹង​ពាំ​យក​គេ​ទៅ ឥត​មាន​អ្នក​ណា​អាច​ជួយ​ឲ្យ​រួច​បាន​ឡើយ។


លោក​ពោល​ថា ព្រះ‌យេហូវ៉ា​គ្រហឹម​ពី​ស៊ីយ៉ូន ហើយ​បញ្ចេញ​ព្រះ‌សូរ‌សៀង​ពី​ក្រុង​យេរូ‌សាឡិម នោះ​វាល​ស្មៅ​របស់​ពួក​គង្វាល​ក៏​សោក​សៅ ហើយ​កំពូល​ភ្នំ​កើមែល​ក៏​ហួត​ហែង​ទៅ។


បើ​មនុស្ស​ពីរ​នាក់​មិន​ព្រម​ព្រៀង​ជួប​គ្នា តើ​គេ​ដើរ​ជា‌មួយ​គ្នា​បាន​ឬ?


កាល​បើ​គ្មាន​នុយ​បញ្ឆោត តើ​សត្វ​ស្លាប​ធ្លាក់​មក​ចូល​អន្ទាក់​នៅ​ដី​បាន​ឬ? បើ​មិន​មាន​ជាប់​អ្វី​ទេ តើ​អន្ទាក់​នឹង​វាត់​ឡើង​ពី​ដីឬ?


សិង្ហ​បាន​គ្រហឹម​ហើយ តើមាន​អ្នក​ណា​មិន​ខ្លាច? ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ តើ​មាន​អ្នក​ណា​ទប់​មិន​ថ្លែង​ទំនាយ​បាន?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម