ទំនុកតម្កើង 104:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គស្រោចស្រពភ្នំទាំងឡាយពីស្ថានដ៏ខ្ពស់ ហើយផែនដីស្កប់ស្កល់ដោយផល នៃស្នាព្រះហស្តព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គស្រោចទឹកលើភ្នំនានា ពីបន្ទប់ខាងលើរបស់ព្រះអង្គ; ផែនដីនឹងឆ្អែតដោយផលនៃស្នាព្រះហស្តរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពីស្ថានដ៏ខ្ពស់ ព្រះអង្គបានស្រោចស្រព ភ្នំទាំងឡាយ ហើយព្រះអង្គប្រទានឲ្យផែនដី មានទឹកយ៉ាងបរិបូណ៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ស្រោចអស់ទាំងភ្នំពីដំណាក់ទ្រង់ ហើយផែនដីបានពេញដោយផលនៃស្នាដៃទ្រង់ អាល់គីតាប ពីស្ថានដ៏ខ្ពស់ ទ្រង់បានស្រោចស្រព ភ្នំទាំងឡាយ ហើយទ្រង់ប្រទានឲ្យផែនដី មានទឹកយ៉ាងបរិបូណ៌។ |
ព្រះអង្គចាក់ធ្នឹមព្រះដំណាក់របស់ព្រះអង្គ លើជលសា ព្រះអង្គយកពពកធ្វើជារាជរថរបស់ព្រះអង្គ ហើយព្រះអង្គយាងលើស្លាបនៃខ្យល់
ព្រះអង្គបិទបាំងផ្ទៃមេឃដោយពពក ព្រះអង្គរៀបចំឲ្យមានភ្លៀងសម្រាប់ផែនដី ព្រះអង្គធ្វើឲ្យមានស្មៅដុះនៅលើភ្នំ។
កាលណាព្រះអង្គបព្ចោញព្រះសៀង នោះមានទឹកសន្ធឹកនៅលើមេឃ ព្រះអង្គធ្វើឲ្យចំហាយឡើងពីចុងផែនដីទាំងអស់ ក៏បង្កើតផ្លេកបន្ទោរ សម្រាប់ជូនភ្លៀងមក ហើយបព្ចោញខ្យល់ពីឃ្លាំងរបស់ព្រះអង្គផង។
ក្នុងអស់ទាំងព្រះឥតប្រយោជន៍របស់សាសន៍ដទៃ តើមានណាមួយបង្អុរឲ្យមានភ្លៀងធ្លាក់មកបានឬ? តើផ្ទៃមេឃនឹងឲ្យធ្លាក់ភ្លៀងមួយមេបានឬទេ? ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ តើមិនមែនព្រះអង្គទេឬ? ដូច្នេះ យើងខ្ញុំនឹងទន្ទឹងចាំតែព្រះអង្គ ដ្បិតគឺព្រះអង្គហើយដែលបានធ្វើគ្រប់ការទាំងនេះ។
ព្រះអង្គដែលសង់ព្រះដំណាក់ដ៏ខ្ពស់ របស់ព្រះអង្គនៅលើស្ថានសួគ៌ ហើយតាំងលំហអាកាសនៅពីលើផែនដី ព្រះអង្គហៅទឹកសមុទ្រឲ្យឡើងទៅលើ រួចចាក់មកលើផែនដីវិញ ព្រះអង្គមានព្រះនាមថា ព្រះយេហូវ៉ា។
ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើជាកូនរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដ្បិតព្រះអង្គធ្វើឲ្យថ្ងៃរបស់ព្រះអង្គរះបំភ្លឺទាំងមនុស្សអាក្រក់ និងមនុស្សល្អ ហើយព្រះអង្គបង្អុរភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត។
ក៏ប៉ុន្តែ ព្រះអង្គមិនដែលខាននឹងបង្ហាញទីបន្ទាល់អំពីព្រះអង្គទ្រង់ឡើយ ដ្បិតព្រះអង្គបានសម្តែងព្រះហឫទ័យសប្បុរស ដោយប្រទានឲ្យមានភ្លៀងធ្លាក់ចុះពីលើមេឃ ឲ្យមានរដូវបង្កើតផល ដើម្បីបំពេញចិត្តយើងដោយអាហារ និងអំណរ»។
ឯស្រុកដែលអ្នករាល់គ្នានឹងឆ្លងកាន់កាប់នេះ ជាស្រុកមានភ្នំ មានជ្រលងភ្នំ ហើយក៏ស្រោចដោយទឹកភ្លៀងពីលើមេឃមកវិញ